ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
និយមន័យ ទ្រូងផ្លូវ គន្លងផ្លូវ និងផ្លូវថ្នល់
×
មាត្រា៤ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានកំណត់និយមន័យ ផ្លូវថ្នល់ ហៅថា«ផ្លូវ»។ ផ្លូវថ្នល់ សំដៅដល់ទំហំទាំងមូលរួមមានតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឬចិព្ចើាមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង និងកំពង់ចម្លងតភ្ជាប់ផ្លូវថ្នល់រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក។
ទ្រូងផ្លូវ សំដៅដល់ចំណែកនៃផ្លូវ ទុកសម្រាប់ឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍។
ចំណែកឯ គន្លងផ្លូវ សំដៅដល់ចំណែកមួយនៃទ្រូងផ្លូវ ខណ្ឌដោយគំនូសឬបរិក្ខារបែងចំណែកផ្លូវតាម បណ្តោយទ្រូងផ្លូវ ដែលមានទទឹងគ្រប់គ្រាន់អាចឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍បាន មួយជួរ៕
Tag:
ចរាចរណ៍
ថ្មើរជើង
© រក្សាសិទ្ធិដោយ thmeythmey.com