ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
និយមន័យ ទ្រូងផ្លូវ គន្លង​ផ្លូវ និង​ផ្លូវថ្នល់
14, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ


​មាត្រា​៤ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក បានកំណត់​និយមន័យ ផ្លូវថ្នល់ ហៅថា​«​ផ្លូវ​»​។  ផ្លូវថ្នល់ សំដៅ​ដល់​ទំហំ​ទាំងមូល​រួមមាន​តួ​ផ្លូវ ទ្រូងផ្លូវ ជាយ​ផ្លូវ ឬ​ចិ​ព្ចើ​ា​ម​ផ្លូវ ស្ពាន ស្ពាន​អាកាស ស្ពាន​រំលង ផ្លូវ​រូង និង​កំពង់ចម្លង​ត​ភ្ជាប់​ផ្លូវថ្នល់​រក្សា​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​។

​ទ្រូងផ្លូវ សំដៅ​ដល់​ចំណែក​នៃ​ផ្លូវ ទុក​សម្រាប់​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​។​

​ចំណែកឯ គន្លង​ផ្លូវ សំដៅ​ដល់​ចំណែក​មួយ​នៃ​ទ្រូងផ្លូវ ខណ្ឌ​ដោយ​គំនូស​ឬ​បរិក្ខារ​បែងចំណែក​ផ្លូវ​តាម បណ្តោយ​ទ្រូងផ្លូវ ដែលមាន​ទទឹង​គ្រប់គ្រាន់​អាច​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​បាន មួយ​ជួរ​៕


Tag:
 ចរាចរណ៍​
 ​ ថ្មើរជើង​
© រក្សាសិទ្ធិដោយ thmeythmey.com