ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
សេដ្ឋកិច្ច
លោក Daniel KIGGINS៖ «Mercedes-Benz គឺសម្រាប់អ្នកដែលចូលចិត្តអ្វីទំនើប និងល្អបំផុតក្នុងជីវិត»
14, Aug 2017 ,
8:57 pm
រូបភាព
×
ដោយ:
ថ្មីៗ
លោក ដានញល ឃីហ្គហ្គីនស៍(Daniel KIGGINS) ប្រធានគ្រប់គ្រងផ្នែករោងជាង និងសេវាកម្មនៃក្រុមហ៊ុន Mercedes-Benz នៅកម្ពុជា បានថ្លែងថា អ្នកដេលប្រើប្រាស់រថយន្តម៉ាក Mercedes-Benz គឺជាអ្នកដែលចូលចិត្តអ្វីទំនើប និងល្អបំផុតក្នុងជីវិត។ ដូច្នេះ Mercedes-Benz គឺសក្តិសមបំផុត។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ដានញល ដែលមានបទពិសោធន៍ជួសជុល និងថែទាំងរថយន្តជិត២៥ឆ្នាំមកហើយនោះ ក៏ឆ្លៀតពន្យល់ដែរថា សេវាកម្មក្រោយការលក់ពីរោងជាងជួសជុលស្តង់ដារអន្តរជាតិ របស់ក្រុមហ៊ុន Mercedes-Benz ត្រូវបានធានាផងដែរ ទាំងគុណភាព និងតម្លៃ។ លោក បន្ថែមទៀតថា ដើម្បីបញ្ចៀសគ្រោះថា្នក់ជាយថាហេតុ ត្រូវពិនិត្យ និងថែទាំរថយន្តឲ្យទៀងទាត់ និងថែទាំនៅរោងជាងជួសជុលដែលមានស្តង់ដាដូចនៅស្តាអូតូ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញអានបទសម្ភាសខាងក្រោមនេះ រវាងលោក ដានញល ឃីហ្គហ្គីនស៍(Daniel KIGGINS) ប្រធានគ្រប់គ្រងផ្នែករោងជាង និងសេវាកម្មនៃក្រុមហ៊ុន Mercedes-Benz និងសារព័ត៌មានថ្មីៗដូចតទៅ៖
សារព័ត៌មានថ្មីៗ៖
ការយល់ឃើញថា ឲ្យតែរថយន្ត Mercedes-Benz គឺសុទ្ធតែ និងគំនិតមួយទៀតថា រថយន្ត Mercedes-Benz គឺមានតម្លៃថ្លៃ ជាប្រភេទរថយន្តសម្រាប់អ្នកមាន។ សម្រាប់លោក ដានញល យល់យ៉ាងដូចម្តេច?
លោក ដានញល ឃីហ្គហ្គីនស៍៖
អត់ទេ ខ្ញុំមិនមែនអីចឹងទេ។ Mercedes-Benz គឺសម្រាប់អ្នកដែលចូលចិត្តអ្វីទំនើប និងល្អបំផុតក្នុងជីវិតដើម្បីប្រើប្រាស់។ អ្នកអាចទិញ រថយន្តម៉ាកMercedes ហើយអ្នកក៏អាច ទិញរថយន្តថ្មីម៉ាកផ្សេង ក្នុងតម្លៃប្រហាក់ប្រហែលទៅនឹងរថយន្ត Mercedes ដែរ។ ដូច្នេះបើគិតទៅ តម្លៃរថយន្ត Mercedes-Benz មិនថ្លៃនោះទេ។
សារព័ត៌មានថ្មីៗ៖
នៅមានគំនិតមួយទៀតដែលប្រជាពលរដ្ឋកម្ពុជាតែងតែគិតដែរ គឺគាត់គិតថាសេវាកម្មជួសជុលនៅក្រុមហ៊ុន Mercedes ថ្លៃ ហើយគ្រឿងបន្លាស់ហ្នឹងទៀតសោតក៏ថ្លៃដែរ។ តើលោក ដានញល ពន្យល់យ៉ាងដូចម្តេចចំពោះចំណុចនេះ?
លោក ដានញល ឃីហ្គហ្គីនស៍៖
នេះជាការយល់ខុសជារឿយៗ ទៅលើរថយន្តម៉ាក Mercedes នៅកម្ពុជា។ ជាទូទៅយើងឲ្យអតិថិជនពិនិត្យតម្លៃ ហើយប្រៀបធៀបតម្លៃ មុននឹងអតិថិជនព្រមព្រមព្រៀងថាជួសជុលជាមួយយើង។ ក្នុងករណីមួយចំនួន វាមានតម្លៃថោកជាង ឡាននាំចូលទៀតផង។ យើងប្រើតែគ្រឿងបន្លាស់ថ្មី ដូច្នេះហើយយើងទទួលស្គាល់ក្នុងករណីមួយចំនួនវាមានតម្លៃថ្លៃជាងគេ។ ប៉ុន្តែជាធម្មតាយើងមិនមានតម្លៃថ្លៃជាងគេទេ ។ អ្នកដឹងទេ យើងប្រើរបស់ពិតល្អៗ ហើយយើងមានធានាគុណភាព។ ជាធម្មតាយើងធ្វើវាមួយ ធ្វើវាឱ្យត្រូវចំណុច។ ជាទទូយើង ដូចតែទីផ្សារក្នុងស្រុកអីចឹង។
សារព័ត៌មានថ្មីៗ៖
លោក អាចបញ្ជាក់បានទេថាតម្លៃនៃការផ្តល់សេវាកម្មជួលជុលនៅទីនេះ ថ្លៃកម្រិតណា?
លោក ដានញល ឃីហ្គហ្គីនស៍៖
បាទ តម្លៃគឺផ្អែកទៅថាតើរថយន្តមានបញ្ហាត្រង់កន្លែងណា? យើងជួសជុលត្រង់ណាខ្លះ? តម្លៃនៃការជួសជុល គឺផ្សេងៗគ្នា។ ឥឡូវនេះយើងមានកម្មវិធីពិសេស តម្លៃ៧៩ដុល្លារ ទៅ ១៨៩ដុល្លារ សម្រាប់ការប្តូរប្រេងម៉ាស៊ីន ត្រួតពិនិត្យ និងការលាងសម្អាត។ អីចឹងអ្នកឃើញហើយថាតម្លៃវាថោក ដែលអ្នកមិនអាចរកបាននៅកន្លែងផ្សេងផង។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ម្តងទៀតវាមានតម្លៃដូចតែរថយន្តដ៏ទៃទៀតដែរហ្នឹង។ អ្នកប្រហែលជាចំណាយតិចទៅលើកម្មករ (Labor) កម្លាំងពលកម្ម ប៉ុន្តែអ្នកនឹងចំណាយច្រើនទៅលើផ្នែកគ្រឿងបន្លាស់។ យើងត្រួតពិនិត្យ/វិនិច្ឆ័យយ៉ាងច្បាស់លើកំហូចនៃរថយន្ត។ យើងធ្វើវាយ៉ាងល្អ និងចំកន្លែង ។ យើងធ្វើនៅទីនេះ ដូចដែលយើងធ្វើនៅអង់គ្លេសដែរ។
សារព័ត៌មានថ្មីៗ៖
តើអតិថិជន គួរតែយករថយន្តទៅត្រួតពិនិត្យយានយន្ត រយៈប៉ុន្មានខែម្តង?
លោក ដានញល ឃីហ្គហ្គីនស៍៖
ជាទូទៅ រថយន្តត្រូវការការត្រួតពិនិត្យរៀងរាល់មួយឆ្នាំម្តង ការត្រួតពិនិត្យ ក៏អាស្រ័យលើចម្ងាយគីឡូម៉ែត្រ ដែលវាបានរត់ដែរ។ បើយើងប្រើវាដល់១ម៉ឺនគីឡូម៉ែត្រ ត្រូវតែមកត្រួតពិត្យ ហើយបើត្រួតពិនិត្យមុនដល់ចម្ងាយគីឡូម៉ែត្រដែលកំណត់ គឺរឹតតែល្អ ប៉ុន្តែជាយោបល់ពីក្រុមហ៊ុន ស្តារអូតូ ដែលនាំចូលផ្តាច់មុខរថយន្ត Mercedes-Benz គឹមួយឆ្នាំម្តង អតិថិជនត្រូវតែត្រួតពិនិត្យរថយន្តខ្លួន។
សារព័ត៌មានថ្មីៗ៖
លោក ដានញល ផ្តើមការងារជាអ្នកជួសជុលរថយន្តនេះជាង២០ឆ្នាំហើយ។ អ្វីខ្លះដែលលោកហ៊ានធានាអះអាងចំពោះអតិថិជន ពីស្នាដៃជួសជុល និងថែទាំងរថយន្តរបស់លោក?
លោក ដានញល ឃីហ្គហ្គីនស៍៖
ឥឡូវ ខ្ញុំអាយុជាង៤០ឆ្នាំហើយ។ ខ្ញុំចាប់ផ្តើមការងារនេះ តាំងពីខ្ញុំអាយុ១៦ឆ្នាំ ដូច្នេះសរុបទៅគឺជិត២៥ឆ្នាំ។ ផ្តល់ឱកាសឲ្យយើងថែទាំរថយន្តរបស់លោកអ្នក។ កន្លែងរបស់យើង មិនដូចយានដ្ឋានជួសជុលរថយន្តនៅខាងក្រៅឡើយ ដែលអ្នកយកទៅរថយន្តទៅជួសជុលហើយថ្ងៃនេះ អ្នកបង់ថ្លៃជួសជុលម្តង ហើយពីរថ្ងៃក្រោយរថយន្តខូចកន្លែងដដែល អ្នកយកជួសជុលម្តងទៀត អ្នកត្រូវចំណាយម្តងទៀត។ មកទីនេះ អនុញ្ញាតឲ្យយើងប្រាប់អ្នកថារថយន្តរបស់អ្នកមានបញ្ហាអ្វី? ឲ្យពួកយើងជួសជុលវា។ សូមទុកចិត្តលើយើង។ បើពួកយើងមានកំហុសក្នុងការជួសជុល យើងនឹងចំណាយលើថ្លៃជួសជុល។ ការថែទាំរថយន្ត មិនមែនគ្រាន់តែប្តូរប្រេងម៉ាស៊ីន ឬលាងសម្អាតប៉ុណ្ណោះនោះទេ ប៉ុន្តែត្រូវមើលសម្បកកង់ ភ្លើងសញ្ញា និងចង្កៀង ហ្វ្រាំង ប្រេងប្រអប់លេខ និងប្រេងហ្វ្រាំង ក៏គួរតែត្រូវបានត្រួតពិនិត្យ និងប្តូរឲ្យបានទៀងទាត់ផងដែរ។ ការពិនិត្យ និងថែទាំរថយន្តទៀងទាត់ បញ្ចៀសលោកអ្នកពីគ្រោះថ្នាក់ជាយថាហេតុ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម