ជាតិ
រថយន្ត
Star Auto Cambodia ផ្តល់​សេវាកម្ម​ត្រួតពិនិត្យ​យានយន្ត​ដោយ​ឥតគិតថ្លៃ
14, Aug 2017 , 9:31 pm        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋ​កម្ពុជា នៅតែមាន​គំនិត​មួយថា តម្លៃ​សេវាកម្ម​ដែល​ក្រុមហ៊ុន​តំណាង​ចែកចាយ​ផ្ទាល់ គឺ​តម្លៃ​ថ្លៃ​ជាង​រោង​ជាង​នានា។ ប៉ុន្តែ​មិន​អីចឹង​ទេ។


 
សូម​អញ្ជើញ​មកកាន់​ក្រុមហ៊ុន Star Auto ដើម្បី​ត្រួតពិនិត្យ​ដោយ​ឥតគិតថ្លៃ ក្នុងករណី​ពេលណា​មួយ ដែល​រថយន្ត Mercedes-Benz របស់លោក​អ្នក​មានប​ញ្ហា​រអាក់រអួលផ្សេងៗ ឬ​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ។ ក្រុម​អ្នក​ប្រឹក្សា​យោបល់​របស់​យើងខ្ញុំ នឹង​ផ្តល់ជូន​ព័ត៌មាន​យ៉ាង​លម្អិត​ជាក់លាក់​ជូន​លោកអ្នក។ 
 
ការជួសជុល ឬ​ផ្លាស់ប្ដូរ​គ្រឿងបន្លាស់ផ្សេងៗ នឹង​ចាប់ផ្ដើម​ដំណើរការ​ភ្លាម ប្រសិនបើ​មានការ​ឯកភាព​លើ​តម្លៃ​នៃ​ការជួសជុល​ទាំងនោះ។ Star Auto Cambodia ធានា​ចំពោះ​គុណភាព​នៃ​ការជួសជុល និង​ធានា​យៈ​ពេល១ឆ្នាំ ចំពោះ​ការផ្លាស់ប្តូរ​គ្រឿងបន្លាស់ផ្សេង។  
 
ក្រៅពី​ទទួលបាន​សេវា​ថែទាំ និង​ជួសជុល​ដោយ​គុណភាព​ហើយ លោកអ្នក​ក៏​អាច​ទស្សនា ទៅ​ទស្សនា​រថយន្ត​ប្រណីត Mercedes-Benz ជាច្រើន​ប្រភេទ នៅ​អគារ​តាំង​បង្ហាញ(Showroom)យើងខ្ញុំ ជាមួយនឹង​ការបម្រើ​ជូន​អាហារសម្រន់ និង​ភេសជ្ជៈ ដ៏​មានឱជារស​ពី​ក្រុមហ៊ុន​យើងខ្ញុំ។
 
មក​ទទួលយក​សេវាកម្ម​ជួសជុល និង​ថែ​ទាំង​រថយន្ត​ប្រកបដោយ​គុណភាព ជំនាញ និង​ការធានា ពី​រោង​ជាង​ជួសជុល​របស់​ក្រុមហ៊ុន​ស្តា​អូ​តូ ខេ​ម​បូ​ឌា ដែល​ស្ថិត នៅ​ផ្លូវ៦០ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដើម្បី​ឲ្យ​លោកអ្នក និង​ក្រុមគ្រួសារ​អ្នកទទួលបាន​នូវ​ផាក​សុកភាព និង​សុវត្ថិភាព​រាល់ពេល​ធ្វើដំណើ​រ។ សាង​ទំនុកចិត្ត​ជាយ​មួយ​យើងខ្ញុំ នោះ​លោក​អ្នកនឹង​ប្ដូរ​ការគិត​របស់លោក​អ្នក៕
 
 

Tag:
 រថយន្ត
 Mercedes-Benz
 ត្រួតពិនិត្យ
© រក្សាសិទ្ធិដោយ thmeythmey.com