ពីនេះ ពីនោះ
ភ្នំពេញ​យើង​ឥឡូវ​…
15, Aug 2017 , 9:44 am        
រូបភាព
រូបពី៖ ទំព័រហ្វេសប៊ុក សម្តេចហ៊ុនសែន
រូបពី៖ ទំព័រហ្វេសប៊ុក សម្តេចហ៊ុនសែន
ដោយ: ថ្មីៗ


​បទ ព្រហ្មគីតិ​
​ដោយ ប៉ាកកា​ខ្មៅ​


-​ភ្នំពេញ​កាន់តែ​ប្រែ​    ​លើកមុខ​ខ្មែរ​ទាំង​បុរី​
​មាន​គ្រប់​មិន​ខ្វះ​អ្វី​    ​ស្មេរ​ខ្ញុំ​ស្តី​តាម​ឃើញ​ជាក់​។​

-​អគារ​រីក​ដូច​ផ្សិត​    ​ហាង​ប្រណីត​ឃើញ​ពិត​ភ្ញាក់​
​ក្រុមហ៊ុន​ធំ​គ្រាក់ៗ​    ​លែង​ស្ទើរ​ស្ទាក់​ចាយ​ពាន់​លាន​។​

-​សាងសង់​សំណង់​យក្ស​    ​សម្រាប់​ទាក់​ក្រុម​អ្នកមាន​
​ល្បីឈ្មោះ​ហួស​អាស៊ាន​     ថែមទាំង​ឈានដល់​សកល​។​    ​  
  ​    ​    ​    ​
-​ហាង Brand មាន​មិន​ខ្វះ​    ​មាន​ប្រាក់​ច្បាស់​ជា​លែង​ខ្វល់​
​ហាង​ខ្លះ​ដឹក​ទៅដល់​    ​    ​អស់​កង្វល់​រឿង​ខកខាន​។​

-Aeon Mall គេ​ល្បី​    ​    ​Brand ថ្មីៗ​អ្វី​ក៏បាន​
​គ្រឿង​តាំង​តុបតែង​ប្រាណ​    ​អាច​ទិញ​បាន​ទាំង​មាស​ពេជ្រ​។​

-​សុរិយា​ក៏​មិន​ស្ងាត់​    ​    ​អ្នកមាន​ណាត់​ច្រើន​មិន​ភ្លេច​
​កកកុញ​នៅ​កោះ​ពេជ្រ​    ​Romantic នៅ Sky Bar ។​

-Naga ផ្សារ​ក្រោម​ដី​    ​    ​The Bridge ល្បី​ធំ​អស្ចារ្យ​
​ទាំង​កាណាឌីយ៉ា​    ​    ​ជ្រោយចង្វារ​ក៏​ប្រែ​ស្អាត​។​

-Parkson ទើប​មក​ថ្មី​    ​    ​MAKRO ល្បី​មិន​ខ្លាច​ខាត​
​មាន​ច្រើន​ទៀត​Mall Mart     ​ស្មេរ​សង្វាត​សង្ខេប​ខ្លី​។​

-​អគារ​កប់​ពពក​    ​យើង​មានមក​មិនតិច​អី​
Condo, hotel ថ្មី​    ​ថែម​បុរី​វីឡា​ភ្លោះ​។​

-​ទាំងអស់​បានកើត​ឡើង ព្រោះតែ​យើង​លែង​ជួប​គ្រោះ​
​សង្គ្រាម​ឧទ្ទាម​ឈ្លោះ​     ខ្មែរ​រួមរស់​ក្នុង​សុខសាន្ត​៕


© រក្សាសិទ្ធិដោយ thmeythmey.com