ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​គួរ​ចៀសវាង​នៅពេល​មាន​បញ្ហា​ឈឺសន្លាក់​
16, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺចាប់​នៅ​ស​ន្លា​ប់​គឺជា​បញ្ហា​មួយ​ដែល​បណ្តាលមកពី​ការ​រលាក ការឈឺចាប់ និង​មិន​ស្រួល​ក្នុង​សន្លាក់ ហើយ​រឿងនេះ​ក៏​កើត​ឡើងលើ​មនុស្ស​ជាច្រើន​លើ​ពិភពលោក​ដោយ​មិន​ប្រកាន់​អាយុ និង​ភេទ​ដែរ​។ ការឈឺចាប់​នេះ​អាចមាន​លក្ខណៈ​ពី​តិចតួច​ទៅ​រ៉ាំរ៉ៃ ហើយ​ពេលខ្លះ​អាច​បណ្តាល​ឲ្យ​គាំង​សន្លាក់​ផង​ក៏មាន​។​



​ការឈឺ​សន្លាក់​ច្រើនតែ​បណ្តាលមកពី​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ ប៉ុន្តែ​ខ្លះទៀត​ក៏​អាច​បណ្តាលមកពី​ជំងឺ​កង្វះ​គ្រាប់​ឈាម ឈឺចាប់​ក្នុង​សាច់ដុំ បែក​បែក​ឆ្អឹង ឬ​ថ្លោះ​ឆ្អឹង រលាក​ថង់​ទឹក​ក្នុង​សន្លាក់ និង​គ្រិច​សាច់ដុំ​ផងដែរ​។​

​បើសិនជា​អ្នក​ធ្លាប់​មានការ​ឈឺសន្លាក់ អ្នក​ពី​ត​ជា​ដឹងថា បញ្ហា​នេះ​ពិបាក​ទ្រាំ​ប៉ុណ្ណា​ហើយ ដូច្នេះ​ដើម្បី​ល្អ ឬ​បង្ការ​ការឈឺចាប់ យក​ល្អ​គួរតែ​ចៀសវាង​អាហារ​ខាងក្រោម​នេះ​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​៖

​សាច់​កៃ​ឆ្នៃ និង​សាច់​ក្រហម​
​សាច់​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី​ជាច្រើន​ដូចជា Nitrites និង Purines ដែលជា​នឹង​បង្កើន​ការ​រលាក និង​ឈឺចាប់​។ វា​ក៏មាន​ជាតិពុល​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ការ​រលាក​ក្នុង​សន្លាក់​កាន់តែ​ធ្ងន់ធ្ងរ​ផងដែរ​។​

​ជាតិ​ស្ករ​សិប្ប​និមិត្ត​

​ជាតិ​ស្ករ​ក៏​បង្កើន​ការ​រលាក និង​ជម្រុញ​ដល់​ការបញ្ចេញ​សារធាតុ Cytokines ដែលជា​ភ្នាក់ងារ​បង្ក​ការ​រលាក​យ៉ាងខ្លាំង​។ ជាតិ​ស្ករ​ក៏​សម្បូរ​កាឡូរី​ដែរ ហើយ​ក្រៅពី​បង្ក​ការឈឺ​សន្លាក់ វា​នឹងធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់ ដែល​វា​ពិតជា​មិនល្អ​ចំពោះ​សន្លាក់​ដែល​កំពុងតែ​ឈឺ​សោះឡើយ​។​

​ស៊ុត​

​ការ​ញ៉ាំ​ស៊ុត​ក៏​អាចធ្វើ​ឲ្យ​សន្លាក់​ហើម និង​ឈឺចាប់​កាន់តែខ្លាំង​ដែរ ព្រោះតែ​សារធាតុ Arachidonic Acid ក្នុង​ផ្នែក​ពណ៌​លឿង​របស់​ស៊ុត​ធ្វើ​ឲ្យ​មានការ​ឆ្លើយតប​កា​ររ​លាក​ក្នុង​រាងកាយ​។ ស៊ុត​បង្កើន​ការ​រលា​កបាន​ដោយសារ​តែមាន​ជាតិ​ខ្លាញ់ Saturated Fat ខ្ពស់​។ បើសិនជា​អ្នក​ចូលចិត្ត​ញ៉ាំ​ស៊ុត​មែន ចូរ​ញ៉ាំ​តែ​ផ្នែក​ពណ៌​សបាន​ហើយ​។​

​អាហារ​មាន​សារធាតុ Monosodium Glutamate
​សារធាតុ​មួយ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ផ្តល់​រសជាតិ​ដល់​អាហារ​ដូចជា ស៊ុប​ជាដើម​។ សារធាតុ​ដែល​ជម្រុញ​ដល់​ភាព​ញៀន​មួយ​នេះ​ក៏​ជាហេតុ​នាំ​ឲ្យ​មានការ​រលាក និង​ឈឺចាប់​ក្នុង​សន្លាក់​ផងដែរ ដែល​អ្នក​ត្រូវតែ​ចៀសវាង​ជាពិសេស​សម្រាប់​ជំងឺ​រលាក​សន្លាក់​បែប Rheumatoid Arthritis៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com