ជាតិ
លោក ឆាយ សុផល សាស្ត្រាចារ្យ​សារព័ត៌មាន ចេញផ្សាយ​សៀវភៅ​ជីវិត​រដ្ឋមន្ត្រី​ព័ត៌មាន​
15, Aug 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ឆាយ សុផល អ្នកសារព័ត៌មាន​ជើងចាស់ នៅ​ថ្ងៃ​អង្គារ​នេះ​បានចេញ​សៀវភៅ​ថ្មី​មួយទៀត​របស់លោក​ដែលមាន​ចំណងជើង​ថា “​ខៀវ កាញារីទ្ធ - ជីវិត​ក្នុង​សមរភូមិ​ទស្សនៈ​ចម្រុះ​ពណ៌​”​។



សៀវភៅ​នេះ​បាន​រៀបរាប់​ពី​ជីវិត​របស់លោក​រដ្ឋមន្ត្រី​ព័ត៌មាន ខៀវ កាញារីទ្ធ ដែល​លោក​បាន​ឆ្លងកាត់​ច្រើន​ដំណាក់កាល និង​មនោគមវិជ្ជា​ចម្រុះ​ចាប់តាំងពី​មុន​ឆ្នាំ​១៩៧០ មកដល់​ឆ្នាំ​២០១៧​នេះ​។ នៅក្នុង​សៀវភៅ​ក៏បាន​លាតត្រដាង​ពី​ភាពជូរចត់ ផ្អែម​ល្អែ​ម ការ​ប្រឈម និង​ភាពជោគជ័យ​នៅក្នុង​ជីវិត​ជា​អ្នកព័ត៌មាន និង​ជាម​ន្ត្រី​ព័ត៌មាន ក៏ដូចជា​មន្ត្រី​របស់​រា​ជ​រដ្ឋាភិបាល​។



ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​ជួប​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួចមក លោក ឆាយ សុផល បាន​និយាយថា ចំណុច​ពិសេស​របស់លោក​រដ្ឋមន្ត្រី​ព័ត៌មាន គឺ​ភាពស្មោះត្រង់ និង​ការបំពេញ​ការងារ​ប្រកបដោយ​ជំនាញ​និង​វិជ្ជាជីវៈ ខណៈដែល​ចេះ​ជួយ​យកអាសារ​អ្នកដទៃ​។

​លោក ឆាយ សុផល បាន​និយាយថា សៀវភៅ​ដែលមាន​កម្រាស់​ជាង​៣០០​ទំព័រ​នេះ គឺ​លោក​បាន​ស្រាវជ្រាវ​និង​ចងក្រង​ចាប់តាំងពី​ឆ្នាំ​២០១១ ហើយ​នៅ​ព្រឹក​មិញ​នេះ លោក​បានប្រគល់​សៀវភៅ​ចំនួន ២២២ ច្បាប់​ជូន​លោក​រដ្ឋមន្ត្រី​ព័ត៌មាន ខៀវ កាញារីទ្ធ ដើម្បី​លោក​បាន​ទុក​ចែកជូន​មន្ត្រី​របស់លោក​៕


© រក្សាសិទ្ធិដោយ thmeythmey.com