ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
កម្ពុជា ស្នើជប៉ុន សរសេរពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានសមរម្យ មុនបញ្ជូនទៅ UN
15, Aug 2017 ,
5:11 pm
រូបភាព
×
ដោយ:
ម៉ៅ សុផា
ភ្នំពេញ៖ ភាគីកម្ពុជា ព្យាយាមពន្យល់ពីទិដ្ឋភាពជាក់ស្តែងនិងចំណុចវិជ្ជមានជាច្រើន ជុំវិញសិទ្ធិមនុស្សនៅកម្ពុជា ដល់ភាគីជប៉ុន ដែលទទួលបន្ទុកក្នុងការសរសេររបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ឲ្យអង្គការសហប្រជាជាតិ។ បន្ទាប់ពីពន្យល់រួចហើយ ភាគីកម្ពុជា សង្ឃឹមថា ភាគីជប៉ុន នឹងមើលឃើញការពិតពីសិទ្ធិមនុស្សនៅកម្ពុជា ហើយសរសេររបាយការណ៍ ដែលអាចទទួលយកបាន មុនបញ្ជូនទៅកាន់អង្គការសហប្រជាជាតិ។
នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២0១៧ ខាងមុខនេះ របាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នឹងត្រូវភាគីជប៉ុន បញ្ជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះ ក្រោយបញ្ចប់ជំនួបជាមួយលោក Masato Otaka តំណាងក្រសួងការបរទេសជប៉ុន ដែលមានរយៈពេលជាង៣ម៉ោង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២0១៧នេះ។
លោក កែវ រ៉េមី លើកឡើងថា ជប៉ុន គឺជាភាគីដែលត្រូវសរសេរនិងរៀបចំរបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដូច្នេះមុននឹងសម្រេចបញ្ជូនរបាយការណ៍ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ តំណាងក្រសួងការបរទេសជប៉ុន ក៏សុំជួបគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពិភាក្សានិងសុំឲ្យផ្តល់យោបល់ពីបញ្ហានេះ។
លោក កែវ រ៉េមី សង្កត់ថា ក្នុងកិច្ចពិភាក្សា លោក បានព្យាយាមពន្យល់ពីចំណុចវិជ្ជមានជាច្រើនពាក់ព័ន្ធសិទ្ធិមនុស្សនៅកម្ពុជា ដល់តំណាងក្រសួងការបរទេសជប៉ុន។ ហើយ លោក សង្ឃឹមថា ខ្លឹមសារក្នុងរបាយការណ៍ជុំវិញសិទ្ធិមនុស្សនៅកម្ពុជា ដែលភាគីជប៉ុន សរសេរឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នឹងស្របតាមស្ថានភាពជាក់ស្តែងនៅកម្ពុជា។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ និយាយយ៉ាងដូច្នេះថា៖«ការជជែកនេះ គឺតានតឹង។ ខ្ញុំចង់និយាយថា មានការប្រើពេលវេលា [យូរបន្តិច] ដើម្បីពន្យល់គ្នាទៅវិញទៅមក ដើម្បីឲ្យបានជ្រាប ដើម្បីឲ្យមានការវាយតម្លៃ ពីភាគីជប៉ុន ក្នុងការសរសេររបាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជា ស្ថិតក្នុងកម្រិតមួយ ដែលយើងយល់ថា មានតុល្យភាព និងអាចទទួលយកបាន»។
លោក កែវ រ៉េមី បន្ថែមថា ប្រធានបទសំខាន់ៗមួយចំនួន ដែលតំណាងក្រសួងការបរទេសជប៉ុន លើកទៅពិភាក្សាជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានដូចជា ការបង្កើតច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដំណើរការនៃសាលាក្តីខ្មែរក្រហម អំពើហិង្សាក្នុងគ្រួសារ សិទ្ធិស្ត្រី និងបញ្ហាដីធ្លី ជាដើម។
ក្នុងជំនួបនោះ លោក កែវ រ៉េមី ក៏បានស្នើសុំជំនួយផ្នែកបច្ចេកទេសនិងថវិកា ពីភាគីជប៉ុនផងដែរ ដើម្បីពង្រឹងនិងបណ្តុះបណ្តាលធនធានមនុស្សក្នុងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ បើតាមលោក កែវ រ៉េមី ភាគីជប៉ុន បានឆ្លើយតបចំពោះសំណើនេះថា ខ្លួននឹងបន្តជួយកម្ពុជា តាមលទ្ធភាព ដែលអាចធ្វើបាន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កម្ពុជា
ជប៉ុន
សិទ្ធិមនុស្ស
UN
កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម