ជាតិ
បាក់​ឌុប​ឆ្នាំ ២០១៨ នឹង​រៀបចំ​ប្រឡង ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​
16, Aug 2017 , 8:39 am        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន បានប្រកាសថា ក្រសួង​នឹង​រៀបចំ​ការប្រឡង​មធ្យមសិក្សា​ទុ​តិ​ភូមិ នៅក្រោយ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​។ ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី ៦ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨​។ បើតាម​លោក​រដ្ឋមន្ត្រី នៅ​ឆ្នាំ ២០១៨ ក្រសួង​នឹង​រៀបចំ​ការប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី ២១ ខែសីហា ដូច​ឆ្នាំ ២០១៧ ដែរ​។



​លោក ហង់ ជួន ណា​រ៉ុ​ន ពន្យល់ថា បើទោះបីជា​ការប្រឡង​ធ្វើឡើង ក្រោយ​ការបោះឆ្នោត ដែលមាន​ការរៀបចំរ​ដ្ឋា​ភិ​បាល​ថ្មី​ក្តី តែ​ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ដែល​នឹងធ្វើ​នៅ​ខែសីហា នោះ ជា​អំឡុងពេល​អន្តរកាល​នៅឡើយ​ទេ​។​

​ស្តាប់ ប្រសាសន៍​លោក ហង់ ជួន ណា​រ៉ុ​ន នៅក្នុង​ធី​ជួប​ជាមួយ​អ្នកស្ម័គ្រចិត្ត​អង្កេត​ការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​សាលា​តិច​ណូ កាលពី​ថ្ងៃទី ១៤ ខែសីហា​៖





Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com