ពីនេះ ពីនោះ
តើពាក្យ «គុម្ព» , «គំ» , «គុំ» មានអត្ថន័យ និងប្រើខុសគ្នាដូចម្តេច?
× សាធារណជនភាគច្រើនតែងតែសរសេរពាក្យ «គុម្ព» , «គំ» , «គុំ» ច្រឡំន័យគ្នា និងខ្លះទៀត មិនដឹងថា ពាក្យនីមួយៗមានអត្ថន័យខុសគ្នាដូចម្តេចឡើយ។ នៅវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យនៃការប្រើពាក្យទាំងបីនេះ ខុសគ្នាយ៉ាងដូច្នេះថា៖
ទី១) ពាក្យ «គុម្ព» ជានាមមានន័យថា ពួក, ប្រជុំ, បន...។ ឧទាហរណ៍៖ ពួក, ប្រជុំដើមឈើ ឬ ដំណាំផ្សេងៗ (គុម្ពឈើ, ចេក ១គុម្ព..)។
ទី២) ពាក្យ «គំ» ជាកិរិយាសព្ទមានន័យថា ចាក់ទឹកត្រាំឲ្យរបើកបាយក្តាំងដែលជាប់នៅនឹងបាតឆ្នាំង។ បាយក្តាំងដែលរបើកមកនោះ ហៅថា បាយគំ ឬ បាយគំទឹក។
ទី៣) ពាក្យ «គុំ» ជាកិរិយាសព្ទមានន័យថា ប៉ងដោយអាក្រក់, ប៉ុងធ្វើការបៀតបៀនគេ, ចងចិត្តព្យាបាទគេ, ចងគំនុំ។ ឧទាហរណ៍៖ គុំវាយ, គុំបម្រុងនឹងសងសឹកវិញ, គុំកួន គឺគុំយ៉ាងខ្ជាប់ខ្ជួនមិនបណ្តាលឲ្យភ្លេច។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com