ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រថយន្ត
លោក សំ ឃីម ថា«អូរសោម»មានទេសភាពស្អាត និងត្រជាក់ជាងមណ្ឌលគិរី
16, Aug 2017 ,
9:08 am
រូបភាព
×
ដោយ:
ថ្មីៗ
អូរសោម ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្ដពោធិ៍សាត់។ កម្មវិធី«មែកសឺដែល និងកំណប់អាថ៌កំបាំង» ដែលផ្តួចផ្តើមបង្កើតឡើងដោយក្រុមហ៊ុនស្តារអូតូ ខេមបូឌា សហការជាមួយសារព័ត៌មានថ្មីៗ និងFresh News នៅថ្ងៃទី១៦ ខែសីហានេះ នឹងនាំលោកអ្នកឲ្យស្គាល់ទីឋានទេសចរណ៍ធម្មជាតិ«ទឹកធ្លាក់អូរសោម»។ «ទឹកធ្លាក់អូរសោម» ដែលល្បីថាមានទេសភាពស្រស់ត្រកាល អាកាសធាតុត្រជាក់ល្ហឹម ពោលគឺស្អាតលើសទេសភាពនៅខេត្តមណ្ឌលគិរី ភាគឦសាននៃប្រទេសកម្ពុជាទៅទៀត។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ទឹកធ្លាក់អូរសោម មានទឹកធ្លាក់ធម្មជាតិ ៤ ទៅ៥កន្លែង ការដាំដុះដំណាំកសិកម្ម ដូចជា Strawberry ម្រេច ប័រ ដូចមណ្ឌលគិរីអីចឹង។ ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ គូសបញ្ជាក់ទៀតថា អូរសោម មានអាកាសធាតុត្រជាក់ និងទេសភាពស្រស់ស្អាតជាងខេត្តមណ្ឌលគិរីទៅទៀត។ លោក សំ ឃីម បន្ថែមដូច្នេះ៖« អាកាសធាតុនៅអូរសោម ត្រជាក់ ទេសភាពស្អាតណាស់ អាចថាស្អាតជាងមណ្ឌលគិរីផង ហើយខាងមុខអូរសោមហ្នឹង យើងមើលដូចសមុទ្រអីចឹង ព្រោះមានទំនប់អគ្គិសនីនៅទល់មុខនោះ។ នៅទីនោះក៏មានផ្ទះស្នាក់នៅសម្រាប់ភ្ញៀវទេសចរ ដែលមានតម្លៃសមរម្យដែរ»។
ក្រៅពីនេះ ទស្សនាទឹកធ្លាក់ ដែលមានកម្ពស់ប្រមាណ៤០ម៉ែត្រ នៅអូរសោមក៏មាន សត្វក្រពើប្រាក់ ប្រមាណ២០០ក្បាល កំពុងរស់នៅផង។ ប៉ុន្តែបើតាម លោក លោក សំ ឃីម គេមិនអាចមើលឃើញសត្វក្រពើទាំងនេះឡើយ ព្រោះវារស់នៅក្នុងបឹងមួយ ដែលព័ទ្ធជុំវិញដោយភ្នំ។ វត្តមាន និងចំនួនរបស់សត្វក្រពើប្រាក់ ត្រូវបានតាមដានតាមរយៈកាមេរ៉ា ដែលដាក់បង្កប់ដោយអង្គការមួយ។
យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរ ក៏បានគូសបញ្ជាក់ដែរថាផ្លូវទៅអូរសោម ពិបាកបន្តិចសម្រាប់ភ្ញៀវទេសចរជាតិ ប្រសិនបើមានភ្លៀងធ្លាក់ ប៉ុន្តែសម្រាប់ជនជាតិបរទេសមិនបញ្ហាទេព្រោះគេចូលចិត្តដំណើរផ្សងព្រេងបែបនេះ។
សូមបញ្ជាក់ថា ក្រៅពីរមណីយដ្ឋានអូរសោម ខេត្តពោធិ៍សាត់ក៏មានតំបន់ទេសចរណ៍សក្តានុពលជាច្រើនទៀតដែរ ទាំងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិ។ បើតាមលោក សំ ឃីម តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ មានមណ្ឌលវប្បធម៌កោះសំពៅមាស បូជនីយដ្ឋានប្រវត្តិសាស្ត្រឧកញ៉ាឃ្លាំងមឿង រីឯតំបន់ទេសចរណ៍ធម្មជាតិដូចជារមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ល្បាក់កំរោញ រមណីយដ្ឋានភ្នំលាំងត្រាច រមណីយដ្ឋានភ្នំបាយឃ្លះ រមណីយដ្ឋានទំនប់ឈើតោក រមណីយដ្ឋានអូរដាជម្រកសត្វក្រពើភ្នំ និងបឹងទន្លេសាប។
ក្រុមហ៊ុនស្តារអូតូ សហការជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងសារព័ត៌មាន Fresh news បង្កើតកម្មវិធីមួយឈ្មោះថា «មែកសឺដែស និងកំណប់អាថ៌កំបាំង»។ កម្មវិធីដំណើរទេសចរណ៍នេះ នឹងចាប់ផ្តើមពីខេត្តពោធិ៍សាត់ ស្ថិតនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ភាគខាងលិចប្រទេសកម្ពុជា។ កម្មវិធីបន្តបន្ទាប់ពី យើងនាំលោកអ្នកទៅកាន់តំបន់ទេសចរណ៍សក្តានុពលនានាដែលគេមិនសូវស្គាល់នៅទូទាំង២៥ រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សំ ឃីម
អូរសោម
ក្រពើប្រាក់
ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម