ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ការបញ្ចប់ទីនៅតែជាបញ្ហាចោទសម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា
16, Aug 2017 ,
12:05 pm
រូបភាព
រូបពីហ្វេសប៊ុក FFC
×
ដោយ:
ការបញ្ចប់ទីរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នៅតែជាប្រធានបទដែលបានលើកឡើងរបស់គ្រូបង្វឹកក្រោយចប់ការប្រកួត។ ជាក់ស្តែងនាជំនួប U22 កម្ពុជាចាញ់ក្រុមហ្វីលីន ២-០ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅម៉ាឡេស៊ីកាលពីយប់ថ្ងៃទី១៥ ខែសីហា លោក Leonardo បានលើកឡើងថា កម្ពុជានៅខ្សោយត្រង់ចំណុចបញ្ចប់ទី ដែលទាមទារពេលវេលាច្រើនដើម្បីអភិវឌ្ឍន៍។
គ្រូបង្វឹក U22 កម្ពុជា លោក Leonardo Vitorino ហាក់ដាក់ការចោទលើភាពកម្សោយផ្នែកបញ្ចប់ទីរបស់កីឡាករជាហេតុធ្វើឲ្យក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាមិនអាចរកគ្រាប់បាល់បាននាជំនួបចាញ់ហ្វីលីពីនដោយគ្មានតដៃ ២-០ ក្នុងថ្ងៃបើកឆាកពូល B នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅម៉ាឡេស៊ីកាលពីថ្ងៃទី១៥ ខែសីហា។
ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតគ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះបានលើកឡើងថា៖«អ្វីដែលខ្ញុំមើលឃើញ គឺនៅដើមវគ្គទី១កីឡាករយើងធ្វើបានយ៉ាងល្អក្នុងការបង្កើតឱកាសលើគូប្រជែង តែយើងនៅខ្សោយផ្នែកបញ្ចប់ទី។ ជាក់ស្តែងនៅដើមវគ្គទី១ ប្រាក់ ធីវ៉ា បានអូសបាល់ដាច់តែឯងជាមួយអ្នកចាំទីតែគេធ្វើមិនបានសម្រេច»។
នាការប្រកួតយ៉ាងស្វិតស្វាញនៅកីឡដ្ឋាន Selayang Municipal Council Stadium ក្រុម U22 កម្ពុជាហាក់គ្រប់គ្រងបាល់បានច្រើនជាងហ្វីលីពីន និងបានបង្កើតឱកាសក្នុងតំបន់គ្រោះថ្នាក់របស់គូប្រកួតជាច្រើនផងដែរ ពោលគឺនៅវគ្គទី២ ខ្សែប្រយុទ្ធ សុក សំណាង ទទួលបានឱកាសតែធ្វើមិនបានសម្រេចដោយទាត់បាល់ប៉ះនឹងរបាទី។
ពាក់ព័ន្ធបញ្ហាការបញ្ចប់ទីមិនបានសម្រេចនេះ លោក Leonardo Vitorino បានបញ្ជាក់ថា ដោយសារកីឡាករកម្ពុជាមានភាពក្មេងខ្ចីក្នុងការសម្រេចទី និងការព្យាយាមធ្វើរៀងៗខ្លួននូវអ្វីដែលពួកគេមិនបានហ្វឹកហាត់នាពេលកន្លងមក។ លោកបានបន្ថែមថា ក្រុមកម្ពុជាត្រូវការពេលវេលាច្រើនទៀត ដើម្បីអភិវឌ្ឍន៍រាល់ចំណុចខ្វះខាតទាំងនេះ។ ហើយ លោក នឹងស្វែងរកវិធីសាស្ត្រដើម្បីកែប្រែចំណុចខ្វះខាតរបស់កីឡាកររវាងការប្រកួតក្នុងដី នឹងក្រៅទឺកដី ព្រោះកម្ពុជាតែងតែធ្វើមិនបានល្អពេលប្រកួតក្រៅទឹកដី៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
SEA Games 2017
ម៉ាឡេស៊ី
Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម