អត្ថបទពាណិជ្ជកម្ម
EXCHANGE SQUARE នាំមកនូវបទពិសោធថ្មីនៃអាគារពាណិជ្ជកម្ម និងហាងទំនិញទំនើបដែលស្ថិតនៅចំបេះដូងនៃរាជធានីភ្នំពេញ
× រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ Hongkong Land ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសថាអាគារ EXCHANGE SQUARE ជាគម្រោងអភិវឌ្ឍថ្មីចុងក្រោយ របស់ក្រុមហ៊ុន និងជាតំបន់ពាណិជ្ជកម្ម ហាងលក់ទំនិញ និងអចលនទ្រព្យទំនើបកម្រិត A ដ៏ថ្មីក្នុងរាជធានីភ្នំពេញ។ ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Hongkong Land នៅកម្ពុជា បានទាក់ទាញក្រុមហ៊ុនធំៗមួយចំនួន ឲ្យចូលមកធ្វើពាណិជ្ជកម្មនៅក្នុងតំបន់ដែលមានហិរញ្ញវត្ថុរស់រវើក។
EXCHANGE SQUARE បានទាក់ទាញចំណាប់អារម្មណ៍អាជីវកម្មធំៗ ដែលមានតម្រូវការជួលអគារដូចជា Hard Rock Café, Legend Premium Cinema, Lucky Premium Supermarket និង Nham Central ដែលជាបណ្ដុំអាហារដ្ឋានទំនើប ក្នុងរយៈពេលត្រឹមតែ២ខែបន្ទាប់ពីបានបើកដំណើរការកាលពីខែមិថុនា។
ជាមួយនឹងការរចនា សាងសង់ និងគ្រប់គ្រងឲ្យក្លាយជាសំណង់ស្ដង់ដារពិភពលោក ពីក្រុមហ៊ុន Hongkong Land, EXCHANGE SQUARE ត្រូវបានបង្កើតឡើងដើម្បីសម្របទៅតាមតម្រូវការលក់ដូរ និងការរស់នៅរបស់អ្នកមានជីវភាពធូរធា និងមធ្យមនៅកម្ពុជាដែលកំពុងតែមានការកើនឡើង។ អគារនេះមានការិយាល័យកម្រិត A ចំនួន១៦ជាន់ដែលមានផ្ទៃ ៣៩,៧០០ ម៉ែត្រការ៉េ ផ្នែកខាងក្រោមចំនួន៤ជាន់សំរាប់ហាងលក់ទំនិញ និងអាហារដ្ឋាន។ អគារនេះនៅចំកណ្តាលមជ្ឈមណ្ឌលហិរញ្ញវត្ថុ នាកែងជ្រុងនៃផ្លូវលេខ៦១ ដែលផ្តល់ភាពងាយស្រួលឲ្យអ្នកនិយមដើរទំនិញ និងអ្នកធ្វើការ ក្នុងការស្វែងរកសេវារដ្ឋបាលពាណិជ្ជកម្ម និងដើរលេងកម្សាន្តក្នុងរាជធានីភ្នំពេញ។
ផ្នែកអគារលក់ដូរទំនិញ និងពាណិជ្ជកម្មរបស់ EXCHANGE SQUARE បានបើកដំណើរការបាន ៧០%ហើយ ហើយរំពឹងថានឹងសម្រេចបាន៨០% នៅដំណាច់ឆ្នាំ២០១៧។ ផ្នែកអគារលក់ទំនិញ សម្បូរម៉ាកល្បីៗទាំងនេះ ដែលទំនិញម៉ាកខ្លះទើបតែបង្ហាញវត្តមាន នៅក្នុងទីផ្សារជាលើកដំបូង រួមមានដូចជា៖ BERING, Combi, Crocs, Escentric Garden, Flight Booking Centre, Guardian Pharmacy, Havaianas, Levi’s, MDS, Owndays, Pandora, Power Play by KFour, SMART, Sneakers, The Warehouse, Timecity និង Yves Rocher ។ ចំណែកអាហារដ្ឋាននិងភេសជ្ជះល្បីៗមានដូចជា៖ Amazon Café, Asian Kitchen, Bonchon, Cold Stone Creamery, Lucky Burger, San Francisco Caffe, Starbucks និង Sushi Tei។ ផ្នែកការិយាល័យជួល មានអតិថិជនធំៗ ដូចជា៖ AIA, CIMB Bank, Marubeni Corp., Mitsui & Co, Tings & Associates, the United Nations Children’s Fund (UNICEF) និង World Bank។ Huawei Technologies, ICBC, Jardine Schindler, Michelin និងក្រុមហ៊ុនក្នុងស្រុកឈានមុខដូចជា៖ HGB Group នឹងចូលមកឆាប់ៗក្នុងឆ្នាំនេះ។
ជាមួយនិងការរចនាប្រកបដោយនិរន្តរភាព អាគារ EXCHANGE SQUARE ត្រូវបានផ្ដល់ចំណាត់ថ្នាក់ជា អគារ(Green Mark Gold Building) ពីអាជ្ញាធរសាងសង់ និងអគារនៃរដ្ឋាភិបាលសិង្ហបុរី។ ការវាយតំលៃនេះ ផ្តោតទៅលើការរចនា និងការសាងសង់ ដែលកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី និងទឹកក្នុងអាគារទាំងមូល ហើយរក្សាបាននូវគុណភាពបរិស្ថានទាំងក្នុង និងក្រៅអាគារអោយនៅដដែល។ លក្ខណៈពិសេសនៃនិរន្តភាពទាំងនោះមានដូចជា៖ ការរចនាទាំងឡាយដើម្បីកាត់បន្ថយនូវពន្លឺព្រះអាទិត្យចូលក្នុងអាគារ ហើយនិងកាត់បន្ថយការប្រើប្រាស់ប្រពន្ធ័ម៉ាស៊ីនត្រជាក់ ដោយកាត់បន្ថយទំហំ និងរក្សាប្រសិទ្ធភាពនៃប្រពន្ធ័ខ្យល់រួមទាំងប្រពន្ធ័ជណ្តើរយន្តទំនើប ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គីសនី។
លោក Robert Garman នាយកប្រតិបត្តិ Hongkong Land បានមានប្រសាសន៍ថា៖« EXCHANGE SQUARE គឺជាគម្រោងអភិវឌ្ឍន៍ពេញដោយកិត្យានុភាពថ្មីចុងក្រោយបំផុតរបស់ Hongkong Land នៅក្នុងតំបន់ ដែលមានពាណិជ្ជកម្មរីកលូតរបស់អាស៊ាន ហើយយើងជឿជាក់ថា គម្រោងនេះនឹងនាំមុខមាត់ថ្មីដល់រាជធានីភ្នំពេញ។ ផលប្រយោជន៍ និងការប្ដេជ្ញាចិត្ត ដែលយើងបានមើលឃើញពីការជួលអគារ គឺជាសញ្ញាមួយដែលបង្ហាញថា EXCHANGE SQUARE កំពុងប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហាងលក់ទំនិញនៅក្នុងរាជធានីភ្នំពេញយ៉ាងឆាប់រហ័ស ហើយយើងសម្លឹងទៅរកភាពរីកចម្រើនរួមគ្នា ជាមួយទីក្រុងដ៏ស៊ីវិល័យ ប្រកបដោយភាពសប្បាយរីករាយនាពេលអនាគត”។
Hongkong Land ត្រូវបានទទួលស្គាល់ដោយសារគុណភាពសំណង់ ការគ្រប់គ្រងអចលនទ្រព្យ និងសេវាបម្រើអតិថិជននៅទូទាំងតំបន់ ហើយគេរំពឹងថា EXCHANGE SQUARE នឹងក្លាយជាគំរូស្ដង់ដារនៃការអភិវឌ្ឍពាណិជ្ជកម្មនៅភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល។ ក្រុមហ៊ុន ក៏មានការិយាល័យកម្រិត A អចលនទ្រព្យសម្រាប់ការប្រើប្រាស់ចម្រុះ និងហាងលក់ដូរទំនិញ នៅហុងកុង ចិន សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ និង វៀតណាមផងដែរ។
Hongkong Land គឺជាក្រុមសម្ព័ន្ធវិនិយោគ គ្រប់គ្រង និងអភិវឌ្ឍអចលនទ្រព្យមានចុះបញ្ជីកា ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៨៩។ ធុរកិច្ចរបស់ Hongkong Land ត្រូវបានកសាងឡើងដោយឈរលើ ឧត្តមភាព សុចរិតភាព និងភាពជាដៃគូ។
ក្រុមសម្ព័ន្ធ មានកម្មសិទ្ធិ និងគ្រប់គ្រងលើអគារការិយាល័យជាន់ខ្ពស់ និងអចលនទ្រព្យលក់ឬជួល ប្រមាណ ៨00,000 ម៉ែត្រការ៉េ នៅក្នុងទីក្រុងសំខាន់ៗនៃតំបន់អាស៊ី ដែលមានមូលដ្ឋានចំបងនៅហុងកុង និងសិង្ហបុរី។
ដោយឡែកនៅចំកណ្តាលទីក្រុងហុងកុង ក្រុមហ៊ុនមានអចលនទ្រព្យប្រមាណ ៤៥0,000 ម៉ែត្រការ៉េ លើសពីនេះទៅទៀតក្រុមហ៊ុនក៏មានអគារការិយាល័យទំនើបឈានមុខទំហំ ១៦៥,000 ម៉ែត្រការ៉េបន្ថែមទៀត នៅសិង្ហបុរី ដែលជាការសហការគ្នារវៀងដៃគូ និង ភាគហ៊ុន ៥០%នៅក្នុងអគារឈានមុខនៃជម្ឈមណ្ឌល Central Jakarta។ ក្រុមហ៊ុន ក៏មានអគារស្នាក់នៅប្រកបដោយគុណភាពខ្ពស់ និងអចលនទ្រព្យប្រើប្រាស់ចម្រុះ ក្រោមការអភិវឌ្ឍនៅតាមបណ្ដាទីក្រុងទូទាំងប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមានមជ្ឈមណ្ឌលទំនិញទំនើប នៅ Wangfujing នាទីក្រុង Beijing។ នៅសិង្ហបុរី ក្រុមហ៊ុនបុត្រសម្ព័ន្ធ MCL Land គឺជាក្រុមហ៊ុនអភិវឌ្ឍអគារស្នាក់នៅដ៏សក្តានុពុល។
Hongkong Land Holdings Limited ត្រូវបានបង្កើតឡើងនៅក្នុងតំបន់ Bermuda ហើយបានចុះបញ្ជី និងចេញផ្សាយមូលបត្រលើកទីមួយជាមួយនឹង ទីផ្សារមូលបត្រពីLondon Stock Exchange និងបោះផ្សាយមូលបត្រលើកទី២ នៅ Bermuda និង សិង្ហបុរី។ ទ្រព្យ និងការវិនិយោគរនានារបស់សម្ព័ន ត្រូវបានគ្រប់គ្រងពីទីក្រុងហុងកុង ដោយHongkong Land Limited។ Hongkong Land គឺជាសមាជិកមួយនៃសម្ព័ន្ធ Jardine Matheson។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖
ឈ្មោះ: Mr Harry Wong
លេខទូរស័ព្ទ: +855 92 916 640
Email: [email protected]
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com