ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ដែល​ត្រូវ​សង្គ្រោះបន្ទាន់​ចំពោះ​ករណី​បេះដូង​កំពុងតែ​ដើរ​យឺត​
16, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចង្វាក់បេះដូង​គឺជា​ចំនួន​នៃ​ការ​ច្របាច់​របស់​បេះដូង​ក្នុង​មួយ​នាទី​។ បេះដូង​គឺជា​សរីរាង្គ​សាច់ដុំ ដែល​ស្ថិតក្នុង​ដើមទ្រូង ខាងក្រោយ និង​ខា​ឆ្វេង​នៃ​ឆ្អឹងជំនី ដែលមាន​នាទី​រក្សា​របត់​ឈាម​រត់​។ ចង្វាក់បេះដូង​គឺជា​ការ​វាស់​នៃ​សកម្មភាព​របស់​បេះដូង​។​



​ចង្វាក់បេះដូង​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សញ្ញា​ជីវិត​។ សញ្ញា​ជីវិត​មានដូចជា សីតុណ្ហភាព​រាងកាយ ជីពចរ ចង្វាក់​ដង្ហើម និង​សម្ពាធ​ឈាម ដែល​ផ្តល់នូវ​ព័ត៌មាន​ចំពោះ​ស្ថានភាព​សុខភាព​របស់​មនុស្សម្នា​ក់​។ រាល់​ភាពមិនធម្មតា​នៃ​សញ្ញា​ទាំងនេះ​សុទ្ធតែ​អាច​បង្ហាញ​អំពី​គន្លឹះ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​បាន​ទាំងអស់​។​

​សម្រាប់​មនុស្ស​ធំ​ឬ​ក្មេង ដែល​ស្ថិតក្នុង​ស្ថានភាព​សម្រាក ចង្វាក់បេះដូង​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ដើរ​យឺត​គឺ បេះដូង​ច្របាច់​តិចជាង ៥០​ដង​ក្នុង​មួយ​នាទី​។​

​ការវាយតម្លៃ​សុខភាព​ជំងឺ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​កំណត់​អំពី​មូលហេតុ​នៃ​បញ្ហា​បេះដូង​ដើរ​យឺត​នេះ​។ ការ​វាស់​ចង្វាក់បេះដូង (EKG ឬ ECG) ការធ្វើ​តេស្ត​ក្នុង​មន្ទីរពិសោធន៍ និង​ការសិក្សា​អំពី​រោគវិនិច្ឆ័យ​ផ្សេងៗ​ទៀត​ប្រហែលជា​ត្រូវធ្វើ​ជាមួយគ្នា​ដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បញ្ហា​ដែល​បេះដូង​ដើរ​យឺត​នេះ​អាច​ចាត់ទុកថា​ជា​រឿង​ដែល​ត្រូវ​សង្គ្រោះបន្ទាន់​នោះ​លុះត្រា​តែមាន​សញ្ញា​គ្រោះថ្នាក់​បន្ថែមទៀត​ដូចជា​៖
•    វិលមុខ​
•    សន្លប់​
•    ឈឺទ្រូង​
•    វង្វេងវង្វាន់​
•    ខ្យល់គរ​
•    ពិបាក​ដកដង្ហើម​
•    ខ្សោយ​
•    ឈឺដៃ​
•    ឈឺ​ថ្គាម​
•    ឈឺក្បាល​ខ្លាំងក្លា​
•    ភ្នែក​មើលឃើញ​ព្រឹលៗ ឬ​មើលមិនឃើញ​
•    ឈឺ​ក្នុង​ពោះ​
•    ស្បែក​ស្លេកស្លាំង​
•    ស្បែក​ទៅជា​ជាំ ឬ​ស្វាយ​
​បើសិនជា​អ្នកមាន​អាកា​រៈទាំង​អស់នេះ ហើយ​ចង្វាក់បេះដូង​លោត​យឺត​ទៀត​នោះ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ជាបន្ទាន់ ឬ​ទូរស័ព្ទ​ទៅ ១១៩៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com