អត្ថបទពាណិជ្ជកម្ម
វគ្គ​បណ្តុះបណ្តាល​សាម​សុង Tech Institute ជំនា​ន់ទី 4 ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​និស្សិត​ជំនាញ​បច្ចេកទេស​
16, Aug 2017 , 3:58 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ វគ្គ​បណ្តុះបណ្តាល​សាម​សុង Tech Institute កាន់តែ​ទទួលបាន​ការគាំទ្រ និង​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​និស្សិត​ជំនាញ​បច្ចេកទេស  ដោយសារ​វគ្គ​បណ្តុះបណ្តាល​នេះ បាន​ផ្តោត​យ៉ាងសំខាន់​លើ​វិស័យ​អប់រំ និង​បច្ចេកវិទ្យា​ក្នុងប្រទេស​កម្ពុជា ព្រមទាំង​ជួយឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​សិក្សា​ផ្សេងៗ​ដល់​និស្សិត ដើម្បី​ប្រើប្រាស់​ក្នុងពេល​កំពុង​សិក្សា​ផងដែរ​។​

​លោក ជា ចាន់ណា ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​បរិក្ខារ​ម៉ាស៊ីនត្រជាក់ ដែល​កំពុង​រៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​ពី​វគ្គ​បណ្តុះបណ្តាល​សាម​សុង Tech Institute នេះ ក៏​ព្រោះតែ​ក្រុមហ៊ុន​សាម​សុង​សម្បូរ​ទៅដោយ​ផលិតផល​ថ្មីៗ ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​ដូចជា​៖ ទូទឹកកក ម៉ាស៊ីន​បោកគក់ និង​ម៉ាស៊ីនត្រជាក់​ជាដើម​។​ល​។ ប្រសិនបើ​យើង​ទទួល​ការសិក្សា​នៅ​ខាងក្រៅ គឺ​កម្រ​នឹង​ទទួលបាន​ឱកាស​ក្នុង​ការសិក្សា​ពី​ជំនាញ​ទាំងនេះ ក៏ដូចជា​ឱកាស​សិក្សា​ពី​ឧបករណ៍​ទំនើបៗ​ទាំងនេះ​ណាស់​ផងដែរ​»​។​



​កញ្ញា ច​ន ច​ន្ត្រា ដែលជា​និស្សិត​ផ្នែក​អេ​ទ្បិ​ច​ត្រូ​និក Samsung Smart TV បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​មូលហេតុ​ដែល​នាង​ខ្ញុំ​បាន​ចាប់យក​ផ្នែក​អេ​ទ្បិ​ច​ត្រូ​និក ក៏​ព្រោះតែ​ខ្ញុំ​ចូលចិត្ត​ផលិតផល​សាម​សុង ហើយ​ខ្ញុំ​ចង់​យល់ដឹង​បន្ថែម​អំពី Smart TV ផងដែរ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់​ក្រុមហ៊ុន​សាម​សុង ដែល​បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល​នេះ​ទ្បើង​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​យល់ដឹង​ពី​បច្ចេកវិទ្យា​ទំនើបៗ របស់​ផលិតផល​សាម​សុង ក៏ដូចជា​ផ្តល់​ចំណេះដឹង​ដ៏​ល្អ​មក​យើងទាំងអស់គ្នា​ផងដែរ​»​។​

​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​សាម​សុង Tech Institute សិស្សានុសិស្ស​ទាំងអស់​នឹង​ត្រូវ​ឆ្លងកាត់​ការប្រលង​បញ្ចប់​ការសិក្សា​ដើម្បី​ទទួល​វិញ្ញាបនបត្រ ហើយ​សិស្ស​ពូកែ​ចំនួន ៨ នាក់​នឹង​ទទួលបាន​ឱកាស​ការងារ ព្រមទាំង​ការបណ្តុះបណ្តាល​ការងារ​ពី​ក្រុមហ៊ុន​សាម​សុង និង​បណ្តាញ​ដៃគូ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ទៀត របស់​ក្រុមហ៊ុន​សាម​សុង​ក្នុងប្រទេស​កម្ពុជា​។​



​លោក រឿង ថៃ ជា​គ្រូ​បណ្តុះបណ្តាល​ជំនាញ​ទូរស័ព្ទដៃ និង​ធ្លាប់ជា​សិស្ស​ជំនា​ន់ទី​១ បាន​ឲ្យ​ដឹងថា​៖ «​បើ​ប្រៀបធៀប​វគ្គ​បណ្តុះបណ្តាល​សាម​សុង Tech Institute កាលពី​ជំនា​ន់ទី​១ និង​ជំនា​ន់ទី​៤​នេះ មានការ​ខុសប្លែក​គ្នាច្រើន ដោយ​ក្នុង​ជំនា​ន់ទី​១ ទូរស័ព្ទដៃ​ដែល​បាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​សាម​សុង មិនទាន់មាន​ភាពជឿនលឿន និង​មាន​ចំនួន​តិច ប៉ុន្តែ​សម្រាប់​ជំនា​ន់ទី​៤ វិញ ខ្ញុំ​បាន​សង្កេតឃើញថា​ក្រុមហ៊ុន​សាម​សុង​បាន​ជួយឧបត្ថម្ភ​ទូរស័ព្ទដៃ​ថ្មីៗ​ជាច្រើន​គ្រឿង ដែលមាន​បច្ចេកវិទ្យា​ទំនើប​សមស្រប​ទៅនឹង​ទីផ្សារ​បច្ចុប្បន្ន​»​។​

​គាត់​ក៏បាន​បន្តទៀតថា​៖ «​ក្នុងនាម​ខ្ញុំបាទ ជា​គ្រូបង្រៀន​ម្នាក់​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ខ្ញុំ​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​វគ្គ​បណ្តុះបណ្តាល​របស់​ក្រុមហ៊ុន​សាម​សុង​ផ្ទាល់ ព្រមទាំង​ចំណេះដឹង និង​ជំនាញ​ដ៏​ច្បាស់លាស់​មួយ​ដើម្បី​យកមក​ង្រៀ​ន​ដល់​សិស្ស​និ​សិ​ត្ស​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​»​។​

​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា វគ្គ​បណ្តុះបណ្តាល​សាម​សុង Tech Institute គឺជា​សកម្មភាព​ប្រកបដោយ​ការទទួលខុសត្រូវ​ដ៏​ខ្ពស់​មួយ​ផ្សេងទៀត របស់​ក្រុមហ៊ុន​សាម​សុង ដោយ​ខ្លួន​បាន​ជួយ​ជ្រោមជ្រែង និង​បណ្តុះបណ្តាល ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​យើង ស្របទៅនឹង​តម្រូវការ​ដ៏​ខ្ពស់​ក្នុង​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​។​









(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com