ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សុខភាព
មូលហេតុដែលធ្វើឲ្យកុមារមានជំងឺឆែបមាត់ និងឆែបក្រអូម
16, Aug 2017 ,
7:19 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ អង្គការស្នាមញញឹមកម្ពុជា រួមនិងក្រុមគ្រូពេទ្យឯកទេសវះកាត់អង្គការ ស្មាញ អាស៊ី (Smile Asia) កំពុងធ្វើការវះកាត់ជំងឺឆែបមាត់ និងឆែបក្រអូម ដល់កុមារដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ តាមតួលេខ ចាប់ពីវះកាត់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ សីហា មានកុមារប្រមាណ ៤០០នាក់ហើយ ដែលទទួលបានការវះកាត់ឆែបមាត់ និងឆែបក្រអូម ដោយឥតគិតថ្លៃនេះ។
នាយកគ្រប់គ្រងវេជ្ជសាស្ត្រ នៃអង្គការស្នាមញញឹមកម្ពុជា លោកវេជ្ជបណ្ឌិត ម៉ុក ធាវី បានឲ្យដឹងថា ជំងឺឆែបមាត់ និងឆែបក្រអូម តែងកើតលើទារកពីកំណើត។ លោកថា ការវះកាត់ឆែបមាត់ គឺវះកាត់លើកុមារទាំងអស់ ដែលមានអាយុចាប់ពី៣ខែឡើងទៅ ប៉ុន្តែជំងឺឆែបក្រអូម ផលប៉ះពាល់លើសម្ផស្សមានតិចតួច តែអាចធ្ងន់ធ្ងរលើការនិយាយរបស់កុមារ។ លោកបន្ថែមថា ការវះកាត់ឆែបក្រអូម ត្រូវរង់ចាំដល់កុមារអាយុពី៩ខែ ដល់មួយឆ្នាំ រហូតពេលក្មេងដល់អាយុ៦ឆ្នាំ បើមិនដូច្នោះទេ កុមារអាចនិយាយមិនច្បាស់ ឬបញ្ចេញខ្យល់តាមច្រមុះ។
លោកវេជ្ជបណ្ឌិត ម៉ុក ធាវី បានបន្តថា តាមការស្រាវជ្រាវកន្លងមក គេបានរកឃើញមូលហេតុ ចម្បង ដែលបណ្តាលឲ្យកុមារមានជំងឺឆែបមាត់ និងឆែបក្រអូម។ បញ្ហាទាំងនោះរួមមាន ដូចជាកត្តាបរិយាកាសខាងក្រៅ ដូចជាការហូបចំណីអាហារមិនល្អ និងការលេបថ្នាំមួយចំនួន ដែលរាំងស្ទះដល់ការលូតលាស់ដល់ទារកនៅក្នុងផ្ទៃ និងមួយចំនួនទៀត គឺកង្វះវីតាមីន បេ៩។
ការវះកាត់ជំងឺឆែបមាត់ និងឆែបក្រអូម បានរួមចំណែកកាត់បន្ថយអត្រាបោះបង់សាលារបស់កុមារជាច្រើន។ របាយការណ៍ជាច្រើនបានរកឃើញថា កុមារឆែបមាត់ និងឆែបក្រអូម មានការខ្មាសអៀន មិនចង់ទៅសាលារៀន និងមិនមានមិត្តភក្តិ ពួកគេរស់នៅឯកោ។
តាមនាយកគ្រប់គ្រងវេជ្ជសាស្ត្រ នៃអង្គការស្នាមញញឹមកម្ពុជា ក្នុងចំណោមទារកនៅលើពិភពលោកចំនួនមួយពាន់នាក់ មានម្នាក់ដែលកើតជំងឺឆែបមាត់ និងឆែបក្រអូម។ ដោយឡែក សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ របាយការណ៍បានរកឃើញថា ទារកពី៥០០នាក់ ទៅ៧០០នាក់ មានម្នាក់កើតជំងឺនេះ ហើយកម្ពុជាក្នុងចំណោមទារក៥០០ ទៅ៦០០នាក់ មានម្នាក់មានបញ្ហាឆែបមាត់ និងក្រអូម៕
ចង់ដឹងច្បាស់ពីបញ្ហាឆែបមាត់ និងឆែបក្រអូម សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ម៉ុក ធាវី ដូចតទៅ
«លោកវេជ្ជបណ្ឌិត ម៉ុក ធាវី»
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឆែបមាត់ និងក្រអូម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
9 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម