ជាតិ
សង្គមជាតិ
អាជ្ញាធរ ហាម​បង្ហោះ Drone លើ​ដែនដី​រាជធានី​ភ្នំពេញ​
16, Aug 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ ហាម​ការថតរូប ឬ​វីដេអូ ដោយ​ប្រើប្រាស់​យន្តហោះ​បំពាក់​កាមេរ៉ា​(Drone)​នៅលើ​ដែនដី​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧​។


     
​សេចក្តីជូនដំណឹង​ខាងលើ​សរសេរថា​៖ «​ដើម្បី​ធានាបាន​នូវ​ការគោរព​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ សាលា​រាជធានី​ភ្នំពេញ សូម​ហាម​មិន​ប្រើប្រាស់​ម៉ាស៊ីនថតរូប និង​វីដេអូ​បំពាក់​លើ Drone ជាដាច់ខាត​ក្នុង​រាជធានី​ភ្នំពេញ​»​។     
 
​យ៉ាងណាក៏ដោយ ករណី​មានការ​ចាំបាច់​ក្នុងការ​ប្រើប្រាស់ ត្រូវសុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។ ហើយ​ក្នុងករណី​នៅតែ​បំពាន អ្នកប្រព្រឹត្ត​នឹងត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ខាងលើ​៕       
 

Tag:
 Drone
  សាលា​រាជធានី​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com