កីឡាជាតិ
ជាតិ
ឈិន​ឡូ​ន Event 4៖ មី​យ៉ាន់​ម៉ា​ឈ្នះ​មាស ឡាវ​បាន​ប្រាក់ ម៉ាឡេស៊ី និង​កម្ពុជា​ទទួល​សំរឹទ្ធ​
17, Aug 2017 , 2:12 pm        
រូបភាព
កីឡាករកម្ពុជារកបាន​៩៤ពិន្ទុ។ រូបថត NOCC
កីឡាករកម្ពុជារកបាន​៩៤ពិន្ទុ។ រូបថត NOCC
ដោយ: ថ្មីៗ
​ក្រុមកីឡា​ឈិន​ឡូ​ន​ជម្រើសជាតិ​កម្ពុជា ទទួលបាន​មេដាយសំរិទ្ធ លើ​វិញ្ញាសា Men’s Chinlone Event 4 ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​កីឡដ្ឋាន Titiwangsa Indoor Stadium ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី​១៧ ខែសីហា នេះ​។​



​វិញ្ញាសា​ឈិន​ឡូ​ន Event 4 នេះ មានការ​ចូលរួម​ពី​ក្រុម​ជម្រើសជាតិ​ចំនួន​៥ ដោយ​មី​យ៉ាន់​ម៉ា រកបាន​១៣៧​ពិន្ទុ ឡាវ​សម្រេចបាន​១៣៣​ពិន្ទុ ត្រូវ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ម៉ាឡេស៊ី ធ្វើបាន​១០៦​ពិន្ទុ និង​កម្ពុជា​រកបាន​៩៤​ពិន្ទុ បាន​មេដាយ​សំរឹទ្ធ​ស្ទួន​។​


ក្រុមកីឡាករមីយ៉ាន់ម៉ា អបអរក្រោយឈ្នះពិន្ទុឡាវនៅវគ្គ​ផ្តាច់ព្រ័ត្រ។ រូបថត Sea Games 2017

​ហ្វីលីពីន​ដែល​សម្រេច​បានតែ​៧៦​ពិន្ទុ​នោះ និងចាញ់កម្ពុជា ៧៦-៩៥ ត្រូវ​ហាលអាវ​។ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ មី​យ៉ាន់​ម៉ា បាន​មេដាយមាស ដោយ​ធ្វើបាន​១៤៩​ពិន្ទុ ខណៈ​ឡាវ​បាន​មេដាយប្រាក់​ជាមួយនឹង​១៤៨​ពិន្ទុ ដែលជា​លទ្ធផល​យ៉ាង​ប្រផិតប្រផើយ​បំផុត​៕


Tag:
 ឈិន​ឡូ​ន​
  SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com