ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ថនិកសត្វមាឌធំ ៣០ ប្រភេទ ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃឆែប
18, Aug 2017 ,
7:59 am
រូបភាព
×
ដោយ:
រំដួល ចិត្រា (Romdoul Chetra)
ថនិកសត្វមាឌធំ៣០ប្រភេទ ត្រូវបានខាងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា WCS និងក្រុមអ្នកស្រាវជ្រាវជប៉ុន បានរកឃើញវត្តមានរស់នៅក្នុងជម្រកសត្វព្រៃឆែប នៃតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា។
អង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា បានឲ្យដឹងថា ថនិកសត្វមាឌធំទាំង៣០ប្រភេទនេះ ត្រូវបានថតជាប់ដោយម៉ាស៊ីនថតរូបស្វ័យប្រវត្តិ នៅក្នុងជីវៈចម្រុះនៃតំបន់ព្រៃល្បោះធំជាងគេ ក្នុងដែនជម្រកសត្វព្រៃឆែប។ ក្នុងចំណោមថនិកសត្វដែលក្រុមស្រាវជ្រាវថតរូបបាននោះ រួមមានសត្វពង្រូល ដំរីអាស៊ី ស្វាព្រាម រមាំង ទន្សោង សំពោធធំ និងឆ្កែព្រៃ ជាដើម ដែលជាប្រភេទសត្វជិតផុតពូជនៅលើសាកលលោក។ ក្រៅពីប្រភេទសត្វជិតពូជនេះ ក្រុមស្រាវជ្រាវក៏បានថតរូប សត្វខ្លារខិន ខ្លាពពក ខ្ទីង ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច និងស្វាគ្រោស ដែលជាប្រភេទសត្វងាយរងគ្រោះផងដែរ។
កញ្ញា Suzuki Ai បាននិយាយថា ព្រៃល្បោះ ជាប្រភេទដើមឈើជ្រុះស្លឹកនារដូវប្រាំង និងវាលស្មៅជាដើម ដែលមានភាពអស្ចារ្យ និងសំបូរទៅដោយជីវចម្រុះ។ ហើយព្រៃល្បោះនេះ មានភាគច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ផ្ដល់ជាទីជម្រកដ៏ល្អបំផុតសម្រាប់សត្វព្រៃ និងជាទីកន្លែងសម្រាប់រកចំណីរបស់ពពួកថនិកសត្វ។ កញ្ញា Suzuki Ai ដែលបានដឹកនាំក្រុមការងារពីសាកលវិទ្យាល័យតូក្យូ មកសិក្សាស្រាវជ្រាវនៅប្រទេសកម្ពុជានេះ បានវាយតម្លៃដូច្នេះថា៖«លទ្ធផលរកឃើញថនិកសត្វនេះ ឆ្លុះបញ្ចាំងនៃការបន្តវត្តមាននៃពពួកថនិកសត្វមាឌធំ ដូចជារមាំង ទន្សោង និងឆ្មាព្រៃនៅក្នុងតំបន់សត្វព្រៃឆែប។ សំខាន់ជាងនេះសំពោធដែលជាប្រភេទសត្វជិតផុតពូជនៅលើសកលលោក ស្ថិតនៅក្នុងលំដាប់ថ្នាក់ទី៤ នៃប្រភេទសត្វ ដែលថតរូប(មានវត្តមាន)បានច្រើនជាងគេ នៅក្នុងដែនជម្រកសត្វព្រៃឆែបនេះ»។
ប៉ុន្តែយ៉ាងណាតំបន់ព្រៃល្បោះ ដែលជាទីកន្លែងជម្រកដ៏សំខាន់របស់សត្វគ្រប់ប្រភេទ និងផ្ដល់សេវាអេកូឡូស៊ីផ្សេងទៀតនេះ កំពុងប្រឈមនឹងការគំរាមកំហែង ដូចជាការកាប់ព្រៃឈើខុសច្បាប់ ការឆ្កាព្រៃ និងការផ្លាស់ប្ដូរព្រៃជាទីជម្រកជាដើម។
ត្រង់ចំណុចនេះលោក Alistair Mould ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា បាននិយាយថា អង្គការ WCS កំពុងសហការជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ ដើម្បីថែរក្សាការពារព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់នេះ មិនឲ្យបាត់បង់ឡើយ។
«ព្រៃឈើតំបន់នេះ ផ្ដល់ទីជម្រកដ៏សំខាន់សម្រាប់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក និងជាច្រករបៀងសម្រាប់សត្វព្រៃឆ្លងកាត់ និងជាផ្នែកមួយនៃអាងស្តុកទឹកប៉ែកខាងលើស្ទឹងសែន។ ការពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃ និងការគាំទ្រពីសហគមន៍ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដូចជាការកាប់ឈើខុសច្បាប់ ការឆ្កាព្រៃ និងការបរបាញ់សត្វព្រៃជាដើម»។ នេះការប្ដេជ្ញារបស់លោក Alistair Mould ដែលមានសុទិដ្ឋិនិយមថា ចាប់តាំងពីឆ្នាំ១៩៩៩មក ក្រុមការងារអង្គការWCS ដែលបានសហការជាមួយដៃគូរពាក់ព័ន្ធ បានរួមគ្នាការពារនិងកាត់បន្ថយការកាប់ព្រៃឈើ និងការពារសត្វព្រៃដោយជោគជ័យ។ ជាពិសេសលើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍ផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
WCS
ថនិកសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
6 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម