កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ U22 កម្ពុជា បន្តចាញ់វៀតណាម ៤-១
× ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំរបស់កម្ពុជា មិនមានការចាប់ផ្តើមល្អនោះឡើយក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី។ ពីរថ្ងៃបន្ទាប់ពីចាញ់ហ្វីលីពីន ២-០ ពួកគេបានបន្តចាញ់វៀតណាម ៤-១ ទៀតសម្រាប់ពូល B នៅកីឡដ្ឋាន Shah Alam នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា នេះ។
U22 វៀតណាម បានបើកការវាយលុកកម្ពុជាយ៉ាងខ្លាំង ប៉ុន្តែពួកគេអាចរកគ្រាប់ទីមួយនៅនាទីបន្ថែមនៃវគ្គទីមួយដែលសម្រេចបានដោយ Nguyen Van Toan។ វៀតណាមរកបាន៣គ្រាប់ជាបន្តបន្ទាប់ទៀតនៅវគ្គទីពីរក្នុងគម្លាតគ្នាតែ៦នាទីប៉ុណ្ណោះ ដែលជាការស៊ុតបាល់បញ្ចូលទីរបស់ Nguyen Quang Hai , Nguyen Van Toan និង Ho Tuan Tai។
កម្ពុជាវាយបកបាន១គ្រាប់វិញនៅនាទី៨៣ តាមរយៈការទាត់បាល់ប៉េណាល់ទីរបស់ខ្សែការពារ នេន សុធារដ្ឋ។ ឱកាសនេះ កើតឡើង បន្ទាប់ ប្រាក់ ធីវ៉ា បញ្ជូនបាល់ទៅប៉ះដៃរបស់កីឡាករ វៀតណាម Tran Dinh Trong។
ជម្រើសរបស់កម្ពុជា៖ អ៊ុំ សេរីរ័ត្នន៍, សឿត បារាំង, សឿយ វិសាល, នេន សុធារដ្ឋ, សំអឿន ពិដោរ, ជួន ចាន់ចាវ, ច្រឹង ពលរដ្ឋ, អ៊ិន សូដាវីដ, ស៊ុន វ៉ាន់ដេត (ប្រាក់ ធីវ៉ា), នួន បូរី, សុក សំណាង៕
Tag:
បាល់ទាត់
SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com