កីឡាជាតិ
ជាតិ
ឈិន​ឡូ​ន​កម្ពុជា ទទួលបាន​មេដាយ​សំរឹទ្ធ​១​ទៀត​ពី​វិញ្ញាសា Event 1
17, Aug 2017 , 5:06 pm        
រូបភាព
ប្រភពរូបថត៖ Sokphirom Riem រៀមសុខភិរម្យ
ប្រភពរូបថត៖ Sokphirom Riem រៀមសុខភិរម្យ
ដោយ:
​ក្រុមកីឡា​ឈិន​ឡូ​ន​ជម្រើសជាតិ​កម្ពុជា ទទួលបាន​មេដាយសំរិទ្ធ​១​បន្ថែម​ទៀតហើយ​លើ​វិញ្ញាសា Men’s Chinlone Event 1 ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​កីឡដ្ឋាន Titiwangsa Indoor Stadium ប្រទេស​ម៉ាឡេស៊ី​នា​ថ្ងៃទី​១៧ ខែសីហា នេះ​។​



​ក្រោយ​ឆ្លង​ការប្រកួត​លើ​វិញ្ញាសា​១ (Event 1)​ដែលមាន​៤​ប្រទេស​ចូលរួម​ក្រុម​កីឡាករ​ឈិន​ឡូ​ន​ជម្រើសជាតិ​កម្ពុជា​ក្រោយ​ធ្វើបាន​២៨០​ពិន្ទុ​ទទួល​មេដាយ​សំរឹទ្ធ​ស្ទួន​ជាមួយ​ព្រុយ​ណេ ដែល​ធ្វើបាន​១៤៧​ពិន្ទុ​។ ចំណែក​ថៃ ក្រោយ​ធ្វើបាន​៣៧២​ពិន្ទុ និង​ម៉ាឡេស៊ី ធ្វើបាន​២៩៨​ពិន្ទុ ត្រូវ​ដណ្តើម​គ្នា​យក​មេដាយ​មាស​។ 

​នេះ​ជា​មេដាយ​សំរឹទ្ធ​លើក​ទី​២​ហើយ​សម្រាប់​ក្រុមកីឡា​ឈិន​ឡូ​ន​ជម្រើសជាតិ​កម្ពុជា ខណៈ​លើក​ទី​១​ទទួលបាន​លើ​វិញ្ញាសា​៤(Event 4)  ក្រោយ​រកបាន​៩៤​ពិន្ទុ​ក្នុងចំណោម​៥​ប្រទេស​ចូលរួម​៕




Tag:
 ឈិន​ឡូ​ន​
  SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com