ជាតិ
សេដ្ឋកិច្ច
លោក វេង សាខុន៖ក្រសួងជាច្រើនត្រូវដោះស្រាយបញ្ហាកសិផល តែគេជេតែក្រសួងកសិកម្ម
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា ខ្សែសង្វាក់ផលិតកម្មរាប់តាំងពីការដាំដុះ រហួតដល់ការវិចខ្ចប់នាំចេញរបស់កម្ពុជានៅខ្វះខាត ដែលពិបាកឆ្លងកាត់របាំងអនាម័យ និងភូតគាមអនាម័យ (SPS)។ លោកបញ្ជាក់ថា កង្វះបច្ចេកទេសដាំដុះ អគ្គិសនីថ្លៃ កខ្វះហេដ្ឋារនាសម្ព័ន្ធផលិតកម្ម និងដឹកជញ្ជូន ប្រព័ន្ធធានាសាស្ត្រមិនសមស្រប ជាដើម នៅតែជាបញ្ហាសម្រាប់វិស័យកសិកម្មរបស់កម្ពុជា។
ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់រវាងអ្នកផលិត និងអ្នកផ្គត់ផ្គង់ផលិតផលខ្មែរ នៅថ្ងៃទី១៧ខែសីហានេះ លោក វេង សាខុន បានឲ្យដឹងថា ការដោះស្រាយបញ្ហាទីផ្សារកសិផល ទាមទារការដោះស្រាយរួមគ្នារវាងក្រសួងពាក់ព័ន្ធជាច្រើន ពោលគឺមិនមែនតែក្រសួងកសិកម្មតែឯងនោះទេ។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមស្ដាប់ប្រសាសន៍ លោក វេង សាខុន ខាងក្រោមនេះ៖
Tag:
កសិកម្ម
ទីផ្សារកសិផល
© រក្សាសិទ្ធិដោយ thmeythmey.com