កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កម្ពុ​ជាមាន​មេដាយ​សំរឹទ្ធ​២ ខណៈ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី នាំមុខ​គ្រប់​មេដាយ​
18, Aug 2017 , 10:53 am        
រូបភាព
ដោយ: ថ្មីៗ
​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែសីហា  កម្ពុជា​កំពុងមាន​មេដាយ​សំរឹទ្ធ​ពីរ​ក្នុង​ដៃ​ដែល​បានមកពី​ប្រភេទ​កីឡា​ឈិន​ឡូ​ន ខណៈ​ម៉ាឡេស៊ី​ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នេះ កំពុង​នាំមុខគេ​លើ​គ្រប់​មេដាយ ក្នុងនោះ​មាស​៤ ប្រាក់​៣ សំរឹទ្ធ​៣ ។​



​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នឹង​បើក​ពិធី​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៩ ខែសីហា ហើយ​ប្រភេទ​កីឡា​មួយចំនួន​បាន​ចាប់ដំណើរការ និង​រកឃើញ​ម្ចាស់​មេដាយ​ជា​បណ្តើរៗ ។​



​ក្រុម​កម្ពុជា បានចាប់ផ្តើម​ចូលរួម​ប្រកួតប្រជែង​លើ​២​ប្រភេទ​កីឡា ដែល​ក្នុងនោះ កីឡា​ឈិន​ឡូ​ន រកបាន​មេដាយ​សំរឹទ្ធ​២ កាលពី​ថ្ងៃទី​១៧ ខែសីហា ខណៈ​ក្រុមកីឡា​បាល់ទាត់ U22 បាន​ចាញ់​ការប្រកួត​ពីរលើក​ជា​បន្តបន្ទាប់​នៅក្នុង​ពូ​ល B ដោយ​ចាញ់​ហ្វីលីពីន ២-០ និង​ចាញ់​វៀតណាម ៤-១ ។​

​ខាងក្រោម​នេះ​ជាតា​រាង​មេដាយ​ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៨ ខែសីហា​៖






Tag:
 SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com