ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ៊ីស វេស្ត ស៊ីដ ខេមបូឌា បានបើកសម្ពោធជាផ្លូវការនៅកម្ពុជាហើយ
18, Aug 2017 ,
11:20 am
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ ថ្មីៗនេះអ៊ីស វេស្ត ស៊ីដ ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតគ្រាប់ពូជបន្លែធំបំផុតទាំង១០ ក្នុងពិភពលោក និងជាក្រុមហ៊ុនតែមួយគត់ ក្នុងចំណាត់ថ្នាក់កំពូលទាំង១០ ដែលមានជំនាញផ្តោតលើដំណាំបន្លែតំបន់ត្រូពិក ពេលនេះបានបើកសម្ពោធជាផ្លូវការហើយ។
នៅក្នុងឱកាសដ៏ពិសេសនៃកម្មវិធីបើកសម្ពោធនេះ ក៏មានវត្តមានដ៏វិសេសវិសាល ពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូបដូចជា៖ ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ហេង ឫទ្ធា នាយកក្រុមហ៊ុន អ៊ីស វេស្ត ស៊ីដ កម្ពុជា, លោក Michel Devarrewaere អនុប្រធាននៃក្រុមហ៊ុន អ៊ីស វេស្ត ស៊ីដ គ្រុប និងប្រតិភូក្រសួងកសិកម្ម មន្ទីរកសិកម្មខេត្ត អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ជាច្រើនរូបទៀត។
គួររំលឹកផងដែរថា ក្រុមហ៊ុន អ៊ីស វេស្ត ស៊ីដ បានបង្កើតឡើងក្នុងឆ្នាំ១៩៨២ នៅប្រទេសហ្វីលីពីន និងបានផលិតជូនកសិករ នូវពូជបង្កាត់ដែលត្រូវតាមទីផ្សារតំបន់អាស៊ី។ ជាពិសេសបទពិសោធន៍រហូតទៅដល់៣៥ឆ្នាំ ក្នុងការជួយបង្កើនផលិតភាពរបស់កសិករ តាមរយៈការវិនិយោគលើបច្ចេកវិទ្យាអភិវឌ្ឍគ្រាប់ពូជដែលល្អប្រសើរ មានទិន្នផលខ្ពស់ ធន់នឹងលក្ខខណ្ឌអាកាសធាតុ ធន់នឹងជម្ងឺ និងបានជួយលើកកម្ពស់ចំណេះដឹងកសិករ តាមរយៈការផ្សព្វផ្សាយ និងបណ្តុះបណ្តាលជំនាញកសិកម្មដំណាំបន្លែ ។ល ។
តាមការស្ទង់មតិមួយដែលធ្វើឡើងដោយអង្គការ Access to Seed ក្នុងឆ្នាំ២០១៦ បានចាត់ចំណាត់ថ្នាក់គ្រាប់ពូជនៃ ក្រុមហ៊ុន អ៊ីស វេស្ត ស៊ីដ ជាក្រុមហ៊ុនដែលល្អបំផុតនៅក្នុងពិភពលោក ក្នុងការបម្រើកសិករខ្នាតតូច នេះជាមោតនភាពដ៏ធំធេងណាស់របស់ក្រុមហ៊ុន។ ទន្ទឹមនឹងមោតទភាពនេះក្រុមហ៊ុន អ៊ីស វេស្ត ស៊ីដ «ព្រួញក្រហម» ប្តេជ្ញានឹងនាំមកនូវពូជបន្លែថ្មីៗ មានគុណភាពកាន់តែប្រសើរជូនដល់កសិករកម្ពុជា ក៏ដូចជាកសិករនៅតាមប្រទេសផ្សេងៗទៀត ដើម្បីបំពេញនូវតម្រូវការស្បៀង និងអាហាររូបត្ថម្ភជាសាកល។
អ្វីដែលពិសេសជាងនេះទៀតនោះគឺ ពីដើមមកឈ្មោះក្រុមហ៊ុន អ៊ីស វេស្ត ស៊ីដ «ព្រួញក្រហម» ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតផងដែរ។ កន្លងមក លោកអ្នកភាគច្រើនធ្លាប់ឃើញមានតែកញ្ចប់គ្រាប់ពូជអ៊ីស វេស្ត ស៊ីដ «ព្រួញក្រហម» ដែលមានតែជាអក្សរថៃ ឫ ភាសាវៀតណាម ប៉ុន្តែពេលនេះយើងមានកញ្ចប់គ្រាប់ពូជជាភាសាខ្មែរ ដែលមានព័ត៌មានអំពីការប្រើប្រាស់ជូនទៅកសិករខ្មែរ ជាមួយនឹងការផ្តល់ព័ត៌មានបន្ថែមពីសំណាក់ភ្នាក់ងារលក់ផងដែរ។
លើសពីនេះទៅទៀត ក្រុមហ៊ុនក៏នៅតែបន្តផ្តល់សេវាកម្មបច្ចេកទេសជាប់ជានិច្ច ដល់កសិករតាមរយៈ ក្រុមការងារផ្ទេរចំណេះដឹងបច្ចេកទេស ដើម្បីអោយប្រាកដថា កសិករគ្រប់រូបដែលទិញគ្រាប់ពូជអ៊ីស វេស្ត ស៊ីដ «ព្រួញក្រហម» នឹងទទួលបានផលជាទីគាប់ចិត្ត។
ក្រុមហ៊ុន អ៊ីស វេស្ត ស៊ីដ «ព្រួញក្រហម» បានចូលរួមសហការជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការជួយដល់កសិកម្មដំណាំបន្លែនៅកម្ពុជា អោយមានភាពប្រសើរឡើង និងជួយបង្កើនចំណូលដល់ប្រជាកសិករខ្មែរ។ អ្វីទាំងអស់នេះជាបេសកកម្មចម្បងរបស់ក្រុមហ៊ុន អ៊ីស វេស្ត ស៊ីដ «ព្រួញក្រហម» ហើយវាក៏ជាបេសកកម្មរបស់ក្រុមហ៊ុននៅឆ្នាំខាងមុខៗទៀតផងដែរ។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម