បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
AMK ពង្រីកទំហំឥណទានដល់ ៥ម៉ឺនដុល្លារ ដើម្បីចាប់យកអតិថិជនជាសហគ្រាសធុនតូច
× ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអិលស៊ី (AMK) បានពង្រីកលទ្ធភាពសម្រាប់អតិថិជនរបស់ខ្លួនដែលអាចឲ្យពួកគេខ្ចីប្រាក់ច្រើនបំផុត៥ម៉ឺនដុល្លារ។ លោក ទុំ ច័ន្ទដេត នាយកប្រតិបត្តិរងឥណទាននៃគ្រឹះស្ថាន AMK បានពន្យល់ថា AMK ត្រូវតែបោះជំហានទៅមុខ ដោយមិនអាចនៅតែរក្សាទំហំកម្ចីដូចមុនត្រឹម ៥ពាន់ដុល្លារនោះទៀតទេ។ លោក ច័ន្ទដេត បន្តថា ការរក្សាទំហំកម្ចី នៅដដែលអាចប្រឈមការបាត់បង់អតិថិជន ខណៈអាជីវកម្មរបស់ពួកគេត្រូវបានពង្រីកកាន់តែធំ និងមានតម្រូវការទុនកាន់តែច្រើន។
ទន្ទឹមនឹងថែរក្សាអតិថិជនដែលមានស្រាប់ លោក ទុំ ច័ន្ទដេត បញ្ជាក់ថា AMK បានសម្លឹងឃើញឱកាសចាប់យកអតិថិជនជាសហគ្រាសធុនតូច និងតូចបំផុតនៅកម្ពុជាដែលកំពុងមានតម្រូវការទុនបន្ថែម។
សូមស្ដាប់បទសម្ភាសររវាង លោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ទុំ ច័ន្ទដេត ខាងក្រោមនេះ៖
Tag:
AMK
មីក្រូហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com