កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កីឡាករ​សិង្ហ​បុរី Soh Rui Yong បន្ត​ឈ្នះ​មេដាយមាស ខណៈ​កម្ពុជា​ជាប់​លេខ​៦ និង​១១
19, Aug 2017 , 2:18 pm        
រូបភាព
កីឡាករ​សិង្ហ​បុរី Soh Rui Yong បន្តឈ្នះមេដាយមាសលើវិញ្ញាសាម៉ារ៉ាតុន ដូចកាលពីឆ្នាំ២០១៥នៅទឹកដីរបស់ខ្លួន។ រូបថត SEAGames 2017
កីឡាករ​សិង្ហ​បុរី Soh Rui Yong បន្តឈ្នះមេដាយមាសលើវិញ្ញាសាម៉ារ៉ាតុន ដូចកាលពីឆ្នាំ២០១៥នៅទឹកដីរបស់ខ្លួន។ រូបថត SEAGames 2017
គួឡាឡាំពួរ៖ កីឡាករ​សិង្ហ​បុរី Soh Rui Yong បន្ត​ទទួលបាន​មេដាយមាស​ពី​ការប្រកួត​ម៉ារ៉ាតុន ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ជាមួយនឹង​ការសម្រេចបាន​នូវ​ថិរវេលា ២​ម៉ោង ២៩​នាទី និង​២៧​វិនាទី នា​ការប្រកួត​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែសីហា​។​

 
​កីឡាករ​ឥណ្ឌូណេស៊ី Agus Prayogo ទទួលបាន​មេដាយប្រាក់ ដោយ​សម្រេចបាន​ថិរវេលា ០២:៣១:២០ ហើយ​កីឡាករ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី Muhaizar M បាន​មេដាយ​សំរឹទ្ធ ដោយ​ប្រើ​រយៈពេល ០២:៣១:៥២ ។​
 
​ក្នុងការ​ប្រកួត​ដែលមាន​អត្ត​ព​លិ​ក​សរុប​១៥​នាក់ កម្ពុ​ជាមាន​កីឡាករ​ពីររូប​ផងដែរ ដោយ​កីឡាករ​ដើមកំណើត​ជប៉ុន Takizaki Kuniaki ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៦ (០២:៤២:២២) និង​កីឡាករ ម៉ា វី​រ៉ូ ជាប់​លេខ​១១ ជាមួយនឹង​ថិរវេលា ០៣:០៦:១០ ។​
 
​ចំពោះ​ម៉ារ៉ាតុន​ផ្នែក​នារី មេដាយមាស​បាន​លើ​កីឡាការិនី​ហ្វីលីពីន Tabal Mary មេដាយប្រាក់​បាន​ទៅ​កីឡាការិនី​វៀតណាម Hoang Thi Thanh និង​មេដាយ​សំរឹទ្ធ​បាន​លើ​កីឡាការិនី​ថៃ Natthaya Thanaronnawat៕
 

Tag:
 SEA Games 2017
  ម៉ារ៉ាតុន
© រក្សាសិទ្ធិដោយ thmeythmey.com