ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ នឹង​ពិន័យ​៤០០​លាន​រៀល ចំពោះ​មីក្រូហិរញ្ញវត្ថុ​ណា ដែល​ឲ្យ​ខ្ចីលុយ​គ្មាន​តម្លាភាព​
19, Aug 2017 , 7:39 pm        
រូបភាព
លោក ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិ​កម្ពុជា
លោក ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិ​កម្ពុជា
ដោយ:
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​ព្រមាន​ដល់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ណា ដែល​មិន​គោរព​តាមច្បាប់ ជាពិសេស ការផ្តល់សេវា​ឥណទាន​ដោយ​គ្មាន​តម្លាភាព និង​គ្មាន​ការទទួលខុសត្រូវ​។ ទន្ទឹមគ្នានេះ ធនាគារជាតិ នឹង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​៤០០​លាន​រៀល ចំពោះ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ណា ដែល​បំពាន​ច្បាប់​កម្ពុជា​ផងដែរ​។



​សេចក្តីប្រកាស​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៨ ខែសីហា បានសរសេរថា​៖«​ផាកពិន័យ​ជា​ទឹកប្រាក់​៤០០​លាន​រៀល ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ដែល​មិន​អនុលោម​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ ជាពិសេស​ប្រកាស​ស្តីពី​តម្លាភាព​ក្នុង​ការផ្តល់សេវា​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​»​។

​ក្រៅពី​វិធានការ​ផាកពិន័យ ធនាគារជាតិ​នៃ​កម្ពុជា នឹង​បង្កើត​លេខ​ទូរស័ព្ទ​៤​ខ្សែ ដើម្បី​ទទួល​ព័ត៌មាន​ពី​អតិថិជន ដែលមាន​បញ្ហា​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ចុះ​ត្រួតពិនិត្យ​ដល់​កន្លែង​គ្រប់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ធនាគារជាតិ​នៃ​កម្ពុជា ព្រមទាំង​ចាត់​វិធាន​តឹងរឹង​បំផុត លើ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ណា ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​របស់​កម្ពុជា​៕     


Tag:
 ​ធនាគារជាតិ​
  ​មីក្រូហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com