ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រី​បែបណា​ដែល​គួរ​ចៀសវាង​ការហាត់​ប្រាណ​ក្នុងពេល​មាន​ផ្ទៃពោះ​?
02, Mar 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ការថែរក្សា​របៀប​រស់​នៅ​ប្រកបដោយ​សុខភាព​ល្អ​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​ដែល​ត្រូវ​ធ្វើជា​ចាំបាច់​។ ការហាត់​ប្រាណ​ជាប្រចាំ​អាចជួយ​រក្សា​រាង និង​ស្រស់ស្អាត​បាន​។ ការហាត់​ប្រាណ​នឹង​ពង្រឹង​ដល់​ជំហរ​រាងកាយ និង​បំបាត់​នូវ​រាល់​ការ​មិនមាន​ផាសុកភាព​នៃ​ការឈឺ​ខ្នង ឬ​អស់កម្លាំង​ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​។​



​យ៉ាងណាមិញ បើសិនជា​អ្នកមាន​ផលវិបាក​នានា ឬ​ជំងឺ​នោះ ចូរ​ចៀសវាង​ការហាត់​ប្រាណ​។ ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុននឹង​ហាត់ប្រាណ​គឺជា​រឿង​ដែល​ត្រូវធ្វើ​ដែរ​។ គ្រូពេទ្យ​នឹង​ផ្តល់នូវ​ការណែនាំ​ចំពោះ​ការហាត់​ប្រាណ​បើសិនជា​អ្នកមាន​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​។​

​ចូរ​ចៀសវាង​ការហាត់​ប្រាណ​បើសិនជា​អ្នកមាន​បញ្ហា​សុខភាព​ដូចជា​៖
•    ជំងឺហឺត ឬ​រលាក​ទងសួត​រ៉ាំរ៉ៃ​
•    ជំងឺ​បេះដូង​
•    ជំងឺ​ទឹកនោមផ្អែម​
•    លើស​សម្ពាធ​ឈាម​
•    មានកូន​ភ្លោះ​
•    ត្រៀម​ក្រឡាភ្លើង​
•    សុក​បាំង​មាត់ស្បូន​
•    មាត់ស្បូន​បើក​មុន​កំណត់​
•    ធ្លាក់ឈាម​
•    ធ្លាប់​រលូត​កូន​រួច​ពីមុន​
•    មាត់ស្បូន​ខ្សោយ​
•    ធ្លាប់មាន​ប្រវត្តិ​កើតកូន​មិន​គ្រប់​ខែ​ពីមុន​។​

​បើសិនជា​អ្នកមាន​អារម្មណ៍​ថា​មាន​អាកា​រៈ​ដូចខាងក្រោម​នេះ​ខណៈពេល​កំពុងតែ​ហាត់ប្រាណ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​៖
•    ធ្លាក់ឈាម​តាម​ទ្វារមាស​
•    ឈឺ​ក្នុង​ទ្រូង​
•    វិលមុខ​
•    ឈឺក្បាល​
•    ពិបាក​ដកដង្ហើម​
•    ហើមជើង​
•    ខ្សោយ​សាច់ដុំ​
•    រមួលក្រពើ​

​បើសិនជា​អ្នក​បាន​ហាត់ប្រាណ​ជា​ទៀងទាត់​ក្នុងពេល​មាន​ផ្ទៃពោះ​មុនៗ មិនមែន​មានន័យថា អ្នក​អាច​បន្តធ្វើ​វា​ទៀត​ក្នុងពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ​ឡើយ​។ ការ​មាន​ផ្ទៃពោះ​នីមួយៗ​មាន​លក្ខណៈខុសៗ​គ្នា ហើយ​មានតែ​គ្រូពេទ្យ​ប៉ុណ្ណោះ​ទើប​អាច​សម្រេចបាន​ថា​អ្វី​ទៅជា​រឿង​ត្រឹមត្រូវ និង​មិន​ត្រឹមត្រូវ​៕


© រក្សាសិទ្ធិដោយ thmeythmey.com