ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំទឹកនេះតែ៤ថ្ងៃ អាចសម្អាតជាតិពុលក្នុងថ្លើមជិតអស់
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរូបមន្តក្នុងការសម្អាតជាតិពុលក្នុងថ្លើមរបស់អ្នក។ តើមានវិធីធ្វើបែបណាទៅ?
ដំបូងអ្នកអាចជ្រើសរើសទំពាំងបាយជូរក្រៀមដែលមានពណ៌កាន់តែចាស់កាន់តែល្អ ហើយមិនរឹងពេក ក៏មិនទន់ពេក។ បន្ទាប់មក អ្នកអាចយកទំពាំងបាយជូរក្រៀមនេះចំនួន១៥០ក្រាមទៅលាងឲ្យស្អាត។ បន្ទាប់មកទៀត អ្នកអាចដាំទឹកចំនួន៤០០មីលីលីត្រឲ្យពុះ រួចដាក់ទំពាំងបាយជូរក្រៀមនេះចូលទៅដាំជាមួយទឹកនោះចំនួន២០នាទី ទើបពន្លត់ភ្លើង។ ក្រោយពេលដែលដាំពុះរួច អ្នកអាចទុករយៈពេលមួយយប់ឲ្យត្រជាក់។ លុះដល់ព្រឹកទី២ អ្នកអាចស្រង់ទំពាំងបាយជូរក្រៀមនោះឡើយ រួចត្រងកាកផ្សេងៗដែលសល់ចេញឲ្យអស់ ដោយសល់តែទឹកតែប៉ុណ្ណោះ ហើយញ៉ាំបានហើយ។ អ្នកអាចញ៉ាំមុនពិសារបាយចំនួនកន្លះម៉ោង នោះវាល្អចំពោះសុខភាពអ្នកណាស់។ អ្នកអាចញ៉ាំចំនួនមួយសប្ហាហ៍ ដោយញ៉ាំពេលណាក៏បាន ហើយចំនួនមួយកែវក្នុងមួយថ្ងៃ នោះអ្នកនឹងសង្កេតឃើញថាថ្លើមអ្នកនឹងគ្មានជាតិពុលទៀតទេ៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com