កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ U22 កម្ពុជា​ប៉ះ​ថៃ​ក្នុងជំនួប​លើក​ទី​៣​នៅ​ម៉ាឡេស៊ី​យប់​នេះ
20, Aug 2017 , 10:39 am        
រូបភាព
រូបភាពពីហ្វេសប៊ុក FFC
រូបភាពពីហ្វេសប៊ុក FFC
ដោយ:
​ក្រុមកីឡា​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ត្រូវ​ប្រកួត​លើក​ទី​៣ ជាមួយ​ជើង​ខ្លាំង​ថៃ នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី វេលា​ម៉ោង​៧:៤៥​នាទី ថ្ងៃទី​២០ ខែសីហា នៅ​កីឡដ្ឋាន Selayang Municipal Council Stadium ខណៈ​ហ្វីលីពីន ប៉ះ​វៀតណាម នៅ​កីឡដ្ឋាន Shah Alam Stadium​។ ជំនួប​ទាំងពីរ​នេះ បន្ទាប់ពី​ក្រុម​ឥណ្ឌូនេស៊ី ជួប​ទី​ម័​រ​ខាងកើត​នា​វេលា ម៉ោង​៣​រសៀល នៅ​កីឡដ្ឋាន Selayang Municipal Council Stadium​។​



​ក្រោយ​ខកចិត្ត​ពីរ​ប្រកួត​ដំបូង​ជាប់ៗ​គ្នា ក្រោម​ស្នាដៃ​ហ្វីលីពីន ២-០ និង​វៀតណាម ៤-១ U22 កម្ពុជា​ជួប​ប្រកួត​លើក​ទី​៣ ក្នុង​ពូ​ល B ជាមួយ​ក្រុម​ថៃ នា​វេលា​ម៉ោង​៧:៤៥​នាទី យប់​ថ្ងៃ​សៅរ៍​នេះ នៅ​កីឡដ្ឋាន Selayang Municipal Council Stadium ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ដែល​បើក​ការប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២០ ខែសីហា​នេះ​។

U22 ថៃ មិន​ធ្លាប់​ស្គាល់​ចាញ់​ពីរ​ប្រកួត​កន្លងមក​នោះទេ ក្នុង​ពូ​ល B ក្នុងនោះ​ស្មើ ១-១ ជាមួយ​ឥណ្ឌូនេស៊ី​ក្នុងជំនួប​បើកឆាក និង​ឈ្នះ​ទី​ម័​រ​ខាងកើត ១-០ ក្នុងជំនួប​លើក​ទី​២​។ ជ័យជម្នះ​នេះ បាន​ជួយ​ឲ្យ​ក្រុម​ថៃ​ឈរ​លេខ​រៀង​ទី​៣ ដោយមាន​៤​ពិន្ទុ ខណៈ​កម្ពុជា​ឈរ​លេខ​រៀង​ទី​៥ ដោយមាន​សូន្យ​ពិន្ទុ​។

​ពូ​ល B ដដែល ក្រុម​ហ្វីលីពីន​ត្រូវ​តទល់​ជាមួយ​ក្រុម​ឈរ​កំពូល​តារាង​វៀតណាម នា​វេលា​ម៉ោង​៧:៤៥​នាទី​យប់​នៅ​កី​ឡ​ដ្ឋា Shah Alam Stadium ក្រោយ​ក្រុមទី​ម័​រ​ខាងកើត ប៉ះ​ឥណ្ឌូនេស៊ី នៅ​កីឡដ្ឋាន Selayang Municipal Council Stadium នា​វេលា​ម៉ោង​៣​រសៀល​។

​សម្រាប់​ការប្រកួត​ក្នុង​ពូ​ល A កាលពី​ថ្ងៃទី​១៨ សីហា ខណៈ​ក្រុម​សិង្ហ​បុរី​យកឈ្នះ​ក្រុម​ឡាវ ២-០ នៅ​កីឡដ្ឋាន Selayang Stadium មី​យ៉ាន់​ម៉ា​បាន​លត់​ក្រុម​ព្រុយ​ណេ​ក្នុង​លទ្ធផល ៦-០ នៅ​កីឡដ្ឋាន UiTM Stadium៕


Tag:
 បាល់ទាត់​
  SEA Games 2017
  U22 កម្ពុជា​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com