ពីនេះ ពីនោះ
ស្រុក​យើង បាត់​សំឡេង​កណ្តាល​! មិនគួរ​!
20, Aug 2017 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ​ពាក្យ​៦
​ដោយ ប៉ាកកា​ខ្មៅ​


-​យល់ស្រប​មិន​កប​ប្រឆាំង​    ​    ​ខឹង​ខ្លាំង​ខ្លះ​ដល់​ង៉ក់​ងរ​
​ពេលខ្លះ​គេ​ជេរ​ឡើង​ខ្ទរ​    ​    ​បន្ទរ​ថែម​តាម​ហ្វេ​ស​ប៊ុ​ក​។​

-​ពេលខ្លះ​ចង់​មាន​យោបល់​    ​    ​គិត​ខ្វល់ខ្វាយ​ស៊ូ​លាក់ទុក​
​ខ្លាច​គ្រោះ​ព្រោះ​អ្នក​ចាក់រុក​    ​    ​នាំទុក្ខ​មកលើ​ខ្លួន​វិញ​។​

-​ហ៊ាន​ថា​ត្រូវ​ខាង​រដ្ឋា​    ​    ​    ​ប្រឆាំង​ច្បាស់​ថា​គេ​ទិញ​
​បើ​ស្រប​ក្រុម​ខាងក្រៅ​វិញ​    ​    ​ក្នុង​ជ្រេញ​ជ្រួល​ជ្រួញ​ចិញ្ចើម​។​

-​ពេលខ្លះ​ឃើញ​ទាស់ចិត្ត​ដែរ​    ​    ​បានតែ​ស្ងៀម​ដកដង្ហើម​
​មានចិត្ត​គិត​កែ​ផ្តួចផ្តើម​    ​    ​បណ្ឌិត​ពិត​ឆ្នើម​មិន​ហ៊ាន​។​

-​ខ្លាច​មាន​អ្នក​ទើស​ទាស់ចិត្ត​    ​    ​លែង​ស្និទ្ធ​ឬ​រង​បំពាន​
​រឿងនេះ​នៅ​ស្រុក​យើង​មាន​    ​    ​ស្មេ​រថា​មិន​ហ៊ាន​បំពុល​។​

-​ផ្អៀង​ខ្លាំង​តាំង​រួម​ចំណេះ​    ​     អ្នកចេះ​ឆ្លាត​មិន​ងងុល​
​គាំទ្រ​ចុះ​កុំ​ឲ្យ​ជ្រុល​    ​    ​    ​ក្រែង​ពុល​ក្រោយ​ពិបាក​កែ​៕


© រក្សាសិទ្ធិដោយ thmeythmey.com