ពីនេះ ពីនោះ
រឿង ១០ យ៉ាង​ដែល​បុរស​គ្រប់រូប​ត្រូវ​ដឹង​មុនពេល​ឈានដល់​រាត្រី Honey Moon
20, Aug 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រាត្រី Honey Moon ដំបូង គឺជា​ពេលវេលា​ដ៏​សំខាន់បំផុត​សម្រាប់​ជីវិត​ប្តី​ប្រពន្ធ​។ ដូច្នេះ​យក​ល្អ​គួរតែ​យល់ដឹង​អំពី​វា​ឲ្យ​បាន​ស្រួលបួល​សិន​ដើម្បី​ចៀសផុត​នូវ​ការរំខាន ឬ​អារម្មណ៍មិនល្អ​ទាំងឡាយ​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយ ១០​យ៉ាង​ដែល​បុរស​គ្រប់រូប​ត្រូវតែ​ដឹង​មុននឹង​ឈានដល់​រាត្រី Honey Moon ជា​លើកដំបូង​៖



១. អ្នក​អាច​នឹង​និយាយ​ពេញ​មួយ​យប់​៖ សម្រាប់​រាត្រី​ផ្សំ​ដំណេក​ដំបូង មិនមែនជា​ពេលវេលា​សម្រាប់តែ​ការរួម​ភេទ​មួយ​មុខ​នោះទេ​។ ប៉ុន្តែ​វា​ក៏​ជា​ពេលវេលា​ដែល​ត្រូវ​យល់ដឹង​អំពី​គ្នា​ទៅវិញទៅមក​ដែ​ឬ​។ ដូច្នេះហើយ ខាង​ស្រី​អាច​នឹងមាន​សំណួរ​ជាច្រើន​ដើម្បី​សួរ​អ្នក​។​

២. កូនក្រមុំ​នឹងត្រូវ​ការ​ពេល​យ៉ាងហោចណាស់ ៣០​នាទី​ដើម្បី​ត្រៀមខ្លួន​រួចរាល់​៖ ជាតិ​ជាម​នុស្ស​ស្រី​ត្រូវការ​ពេលវេលា​យូរ​បន្តិច​ដើម្បី​អាច​ប្រមូល​អារម្មណ៍​បាន​។ ដូច្នេះហើយ​កុំ​បង្ខំ​នាង​ពេក ហើយក៏​ត្រូវតែ​ទុកពេល​ឲ្យ​នាង​ផង​ទៅ​។​

៣. អ្វីៗ​អាច​នឹងមាន​ភាព​ខ្មាស់អៀន​ខ្លាំង​៖ ស្ថិត​ត្រង់ចំណុច​នេះ អ្នកនឹង​អាច​មើលឃើញ ឬ​សម្គាល់​ដឹងថា​មានរឿង​ខ្លះ​នឹងមាន​អារម្មណ៍​ថា​អៀនខ្មាស់​ខ្លាំង ព្រោះតែ​យើង​ត្រូវការ​ពេលវេលា​បន្តិច​ដើម្បី​សម្រួល​អារម្មណ៍​ឲ្យ​មាន​ផាសុកភាព ប៉ុន្តែ​វា​សុទ្ធតែជា​រឿង​ធម្មតា​ទេ​។​

៤. អ្នក​នឹងមាន​ចម្ងល់​រាប់មិនអស់​ក្នុង​ចិត្ត​៖ ការរៀប​ការ​គឺជា​រឿង​ដែល​ភ័យខ្លាច ស្ត្រេ​ស និង​សុភមង្គល​។ ដូច្នេះ​កុំ​បារម្ភ​ថា​ការគិត​របស់​អ្នក​គឺ​នៅ​ឆ្ងាយ​ពេក​អី តែ​ត្រូវ​បន្ធូរ​អារម្មណ៍ និង​គិត​ស្រួលៗ​។​

៥. មិត្តភក្តិ​ដែល​រំខាន​ខ្លះ​អាច​នឹង​ផ្ញើរ​សារ​ឲ្យ​អ្នក​ជាប់​រហូត​៖ មនុស្ស​រំខាន​ទាំងនេះ​អាច​នឹងមិន​ឲ្យ​អ្នក​បាន​សុខ​ឡើយ​ជាពិសេស​ពេលវេលា​ដែល​អ្នកនឹង​ត្រូវមាន​សេចក្តី​តែម្តង​។ ពួកគេ​អាច​នឹង​ផ្ញើរ​សារ​សួរថា តើ​អ្នក​កំពុងតែ​ធ្វើ​អ្វី​។ រឿងនេះ​ពិតជា​រញ៉េរញ៉ៃ​ណាស់​។​

៦. ប្រពន្ធ​អ្នក​អាច​នឹង​យំ​ពេញ​មួយ​យប់​៖ ការរៀប​ការ​គឺជា​ការទទួលខុសត្រូវ​ដ៏​ធំ​មួយ​។ អ្នក​ក៏​នឹង​មិនអាច​រំពឹង នាង​នឹងត្រូវ​គេង​រួម​គ្រែ​ជាមួយ​អ្នក​ដែរ​។ ដូច្នេះ​ចូរ​បណ្តោយ​នាង​សិន​ទៅ​។​

៧. ប្រពន្ធ​អ្នក​អាច​នឹង​មក​រដូវ​៖ រឿងនេះ​អាចជា​សុ​បិ​ន្ត​អាក្រក់​មួយ​សម្រាប់​បុរស​តែម្តង​។ អ្នក​មិន​អាចជួយ​អ្វី​បានឡើយ​ក្នុង​ពេលនេះ ប៉ុន្តែ​អ្វីដែល​អ្នក​អាចធ្វើ​បាន​គឺ​បណ្តោយ​វា​ទៅ​។​

៨. អ្នក​មិនអាច​ទ្រាំ​បានយូរ​ជាង ៣០​វិនាទី​ផង​៖ រឿងនេះ​អាច​នឹង​កើតឡើង​បាន​បើសិនជា​អ្នក​មិន​ធ្លាប់មាន​បទពិសោធន៍​សោះ​ពីមុនមក​។ បុរស​ដែល​នៅ​ហ្ស៊ី​ន​គឺ​កម្រ​នឹង​ទ្រាំទ្រ​បានយូរ​ជាង ៣០​វិនាទី​ណាស់​។​

៩. អ្នកនឹង​អស់កម្លាំង​បំផុត​៖ រាល់​ការ​រៀបការ​ទាំងអស់​តែងតែ​ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នឿយហត់​ខ្លាំង​បំផុត​។ ដូច្នេះ​មិនបាច់​ប្រ​ញ៉ាប់​ធ្វើ​នូវ​អ្វីដែល​មនុស្ស​គ្រប់រូប​រំពឹងទុក​ឡើយ​។ ចូរ​ចំណាយ​ពេលវេលា​សម្រាក និង​ចាំ​ធ្វើ​វា​នៅពេលដែល​រាងកាយ និង​ចិត្តគំនិត​របស់​អ្នក​ទាំងពីរ​ត្រៀមខ្លួន​រួចរាល់​វិញ​ទៅ​។​

១០. អ្នកនឹង​ឆ្ងល់​ថា​ហេតុអ្វី​បានជា​កូនក្រមុំ​ចំណាយពេល​យូរ​ដើម្បី​ស្លៀកពាក់​៖ មនុស្ស​ប្រុស​គ្រប់រូប​នឹង​ឆ្ងល់​ជាក់​ជាមិនខាន​នៅពេល​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ការ​ដោះ​សម្លៀកបំពាក់​របស់​កូនក្រមុំ​។ វា​គឺជា​បេសកកម្ម​ដែល​អ្នក​ត្រូវធ្វើ​ហើយ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com