ពីនេះ ពីនោះ
តើ «​ចរន្ត​ទឹកកក​» និង «​ចរន្ត​ទូទៅ​» មានន័យ​ដូចម្ដេច​?
21, Aug 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ចរន្ត​ទឹកកក​» និង «​ចរន្ត​ទូទៅ​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



«​ចរន្ត​ទឹកកក​» (Ice stream)​ជា​លំហូរ​ខ្លាំង​នៃ​ទឹកកក ដែលជា​ផ្នែក​នៃ​ស្រទាប់​ទឹកកក មួយ ដែល​ភាគច្រើន​ដាច់ចេញពី​ទឹកកក​ដែល​នៅ​ជុំវិញ​ដោយសារ​ស្នាម​ប្រេះ​យ៉ាងជ្រៅ​។​

​រីឯ ពាក្យ «​ចរន្ត​ទូទៅ​» (General circulation)​ជា​ចលនា​ទ្រង់ទ្រាយ​ធំ​របស់​បរិយាកាស និង​មហាសមុទ្រ ដែលជា​ផលវិបាក​នៃ​កំណើន​កម្ដៅ​ខុសៗ​គ្នា​មកលើ​ផែនដី​ដែល​វិល ហើយ​បណ្ដាលឱ្យមាន​ឡើងវិញ​នូវ​តុល្យភាព​ថាមពល​នៃ​ប្រព័ន្ធ​អាកាសធាតុ តាមរយៈ​ការបញ្ជូន​កម្ដៅ​និង​កម្លាំង​ជំរុញ​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com