អន្តរជាតិ
អ​.​ស​.​ប អំពាវនាវ​ឲ្យ​បញ្ឈប់​ការវាយប្រហារ​លើ​ជន​ស៊ីវិល បុគ្គលិក​ផ្តល់ជំនួយ​នៅ​ជុំវិញ​ពិភពលោក
20, Aug 2017 , 3:00 pm        
រូបភាព
ដោយ: VOA
​នៅក្នុង​ទិវា​មនុស្សធម៌​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការវាយប្រហារ​ដោយ​ចេតនា​ទៅលើ​ជន​ស៊ីវិល​និង​បុគ្គលិក​អង្គការ​មនុស្សធម៌​ដែល​បាន​ប្រថុយ​នឹង​គ្រោះ​ថា្នក់​ដល់​អាយុជីវិត​របស់ខ្លួន​ដើម្បី​ជួយ​បុរស ស្ត្រី និង​កុមារ​ដែល​នៅជាប់​ផុង​ក្នុង​សង្គ្រាម​។​



​ក្នុង​ប្រា​រព​ទិវា​នេះ​នៅ​ឆ្នាំនេះ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres បាន​មានប្រសាសន៍ថា​៖ «​សុខភាព​របស់​បុគ្គលិក​មនុស្សធម៌​ដែល​ផ្តល់ជំនួយ ព្យាបាល​និង​ការពារ​មនុស្ស​ទាំង​នោះបាន​ក្លាយជា​ទីដៅ​នៃ​ការវាយប្រហា​រ‍​»​។​

​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​មានប្រសាសន៍​ទៀតថា​៖ «​បុគ្គលិក​បាន​ត្រូវគេ​សម្លាប់ រងរបួស​និង​ត្រូវបាន​គេ​ចាប់ខ្លួន​។ ជំនួយ​និង​បរិក្ខា​ពេទ្យ​បាន​ត្រូវគេ​លួច គ្លីនិក​សុខាភិបាល​និង​មន្ទីរពេទ្យ​បាន​ខូចខាត​និង​ត្រូវគេ​កម្ទេចចោល​។​

​អង្គការសហប្រជាជាតិ​បាន​រាយការណ៍​ថា មានការ​វាយប្រហារ​ចំនួន​៣០២​ដង​ទៅលើ​បុគ្គលិក​សុខាភិបាល​នៅក្នុង​ឆ្នាំ​២០១៦ រួមមាន​ការស្លាប់​មនុ​ស្ស​៤១៨​នាក់​ហើយ​និង​រងរបួស​ចំនួន​៥៦១​នាក់​នៅក្នុង​ប្រទេស​ចំនួន​២០​។ ភាគច្រើន​បាន​កើតមានឡើង​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំនេះ អង្គការសហប្រជាជាតិ​បាន​រាយការណ៍​ថា មានការ​វាយប្រហារ​ចំនួន​៨៨​ដង មនុស្ស​ស្លាប់​៨៨​នាក់​ហើយ​និង​របួស​៨១​នាក់​នៅក្នុង​ប្រទេស​១៤​។ ប្រទេស​ស៊ី​រី​ដែល​បាន​ស្ថិតនៅក្នុង​សង្គ្រាម​រយៈពេល​៦​ឆ្នាំ​បាន​ត្រូវ​កត់ត្រា​ថា មានការ​វាយប្រហារ​ចំនួន​៥៨​ដង​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​



© រក្សាសិទ្ធិដោយ thmeythmey.com