ជាតិ
សេដ្ឋកិច្ច
រថយន្តក្រុង​៖​សាលា​រាជធានី​ភ្នំពេញ កែ​តម្រាយ​ខ្សែ​រត់​ចាស់ និង​បន្ថែម​ផ្លូវ​រត់​ថ្មី សរុប​១០​ខ្សែ​
20, Aug 2017 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខណៈ​ការប្រើប្រាស់​រថយន្តក្រុង​បាន​កើនឡើង បន្ទាប់ពី​ចិន​ផ្តល់​រថយន្តក្រុង​១០០​គ្រឿង​មក​នោះ សាលា​រាជធានី​ភ្នំពេញ បានប្រកាស​ពង្រីក​ផ្លូវរ​ត់នៃ​រថយន្តក្រុង​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​បំពេញតម្រូវការ​របស់​ពលរដ្ឋ​។



​សាលា​រាជធានី​ភ្នំពេញ នឹង​កែសម្រួល​តម្រាយ​ផ្លូវ​នៃ​ខ្សែ​រត់​ចាស់ និង​ដាក់​ឲ្យ​ដំណើរការ​ខ្សែ​រត់​ថ្មី​បន្ថែមទៀត​របស់​រដ្ឋាក​រ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២០ ខែសីហា​នេះ​។ 

​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ការប្តូរ​តម្រាយ​ខ្សែ​រត់​ចាស់​របស់​រថយន្តក្រុង នឹង​ចាប់ផ្តើម​ពី​ខែកញ្ញា ដោយ​ខ្សែ​ទី​២ នឹង​ផ្តើម​ចំណតរថយន្ត​ផ្សារ​អ៊ី​អន​២ តាមផ្លូវ​ឧកញ៉ា​ម៉ុង ឫទ្ធី រង្វង់​មូល​កាំ​កូ​ស៊ី​ធី រង្វង់​មូល​អង់​តែ​ន​ទួលគោក ផ្លូវ​លេខ​៧០ រង្វង់​មូល​គួច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ វិថី​ព្រះ​នរោត្តម ស្ពាន​អាកាស​ក្បាលថ្នល់ ផ្លូវជាតិ​លេខ​២ ដល់​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។ ខ្សែ​ទី​៣ នឹង​ចាប់ផ្តើម​ពី​ចំណត​សួនច្បារ​ឫស្សីកែវ ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ វិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំថ្មី មហាវិថី​កម្ពុជា​ក្រោម ស្ពាន​អាកាស​៧​មករា មហាវិថី​សហព័ន្ធ​រុស្សី រង្វង់​មូល​ចោមចៅ ផ្លូវជាតិ​លេខ​៣​។  រីឯ​តម្រាយ​ផ្លូវ​ខ្សែ​ទី​១​នៅ​រក្សា​ដដែល គឺ​ពី​គីឡូម៉ែត្រ​លេខ​៩ ដល់​ក្តី​តា​កុយ​។​

​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ក៏​នឹងដាក់​ដំណើរការ​ខ្សែ​រត់​ថ្មី​បន្ថែមទៀត​រួមមាន ខ្សែ​ទី​៤A ចាប់ផ្តើម​ចេញដំណើរ​ពី​ចំណត​សួនច្បារ​ឫស្សីកែវ ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ វិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំថ្មី វិថី​ហ្សា​ដឺ​ហ្គោល រង្វង់​មូល​នាង​គ​ង្ហី​ង ស្តុ​ង​អាងទឹក​អូឡាំពិក វិថី​ព្រះ​មុនី​រ៉េត កាត់មុខ​ផ្សារ​ដើម​គរ ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​វេ​ង​ស្រេង ស្តុ​ប​អាងទឹក​កាណាឌីយ៉ា ផ្សារ​ទួល​ពង្រ ចំណត​បុរី​សន្តិភាព​២​។ 

​ខ្សែរ​ត់ទី​៤B ចេញពី​សួនច្បារ​ឫស្សីកែវ ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ វិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំថ្មី វិថី​ហ្សា​ដឺ​ហ្គោល ស្តុ​ប​នាង​គ​ង្ហី​ង ស្តុ​ប​អាងទឹក​អូឡាំពិក វិថី​ព្រះ​មុនី​រ៉េត កាត់មុខ​ផ្សារ​ដើម​គរ ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​វេ​ង​ស្រេង រង្វង់​មូល​ចោមចៅ ផ្លូវជាតិ​លេខ​៤ ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​។       

​ខ្សែ​ទី​៥ ចេញពី​ចំណត​ផ្សារ​អេ​អន​២ តាមផ្លូវ​លេខ​១០០៣ បត់​ឆ្វេង​តាមផ្លូវ​លេខ​១៩៦៦ ឆ្ពោះទៅ​ផ្លូវ​លេខ​៥៩៨ ផ្លូវ​លេខ​៣៣៧ បត់​ស្តាំ​តាមផ្លូវ​លេខ​៥៥៦ សាលាបឋមសិក្សា​ទួលគោក វិថី​គីម អ៊ី​ល​ស៊ុ​ង កាត់​តាម​ស្ពាន​អាកាស​៧​មករា មហាវិថី​ម៉ៅ​សេទុង ស្តុ​ប​បូកគោ ស្តុ​ប​ជលផល វិថី​សុធារស និង​ចុងក្រោយ​ដល់​ចំណត​អ៊ី​អន​១​។

​សេចក្តីជូនដំណឹង​ដដែល​ឲ្យ​ដឹង​ទៀតថា ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧ នឹង​បន្ថែម​ខ្សែ​រត់​ចំនួន​៤​បន្ថែ​ទៀត គឺ​ខ្សែរ​ត់ទី​៦ ចាប់ផ្តើម​ចំណត​ផ្សារ​បុរី​រុងរឿង ផ្លូវជាតិ​លេខ​៦ ស្ពាន​ជ្រោយចង្វារ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៧០ រង្វង់​មូល​អង់​តែ​ន​ទួលគោក រង្វង់​មូល​កាំ​កូ​ស៊ី​ធី ផ្លូវ​ឧកញ៉ា​ម៉ុង ឫទ្ធី ផ្លូវ​សម្តេច ជា ស៊ីម បត់​ឆ្វេង​តាមផ្លូវ​ឧកញ៉ា ទ្រី ហេង ដល់​មហាវិថី​សហព័ន្ធរុស្ស៊ី បត់​ឆ្វេង​ឆ្ពោះទៅ​ចំណត​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា​។ 

​ខ្សែរ​ត់ទី​៧A នឹង​ចាប់​ផ្តើមចេញពី​គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៥៩៨ ស្ពាន​អាកាស​៧​មករា ផ្លូវ​លេខ​២៧១ បត់​តាម​ស្ពាន​អាកាស​ស្ទឹងមានជ័យ វិថី​ព្រះ​មុនី​រ៉េត វិថី​ព្រះសីហនុ វិថី​ព្រះ​សុធារស ដល់​ចំណត​ផ្សារ​អ៊ី​អន​១​។ 

​ខ្សែរ​ត់ទី​៧B ចេញពី​គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៥៩៨ ស្ពាន​អាកាស​៧​មករា ផ្លូវ​លេខ​២៧១ បត់​តាម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​លេខ​២៧១ ស្ពាន​អាកាស​ក្បាលថ្នល់ ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស ដល់​ចំណត​ផ្សារ​ច្បារអំពៅ​។

​ចំណែក ខ្សែរ​ត់ទី​៨ ផ្តើមចេញពី​ចំណត​គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៥ កាត់​ស្ពាន​ព្រែក​ព្នៅ ផ្លូវ​ឧកញ៉ា លី យ៉ុង​ផាត់ ផ្លូវជាតិ​លេខ​៦​អា ដល់​ចំណត​ផ្សារ​រុងរឿង​។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២០ ខែសីហា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ជួប​សំ​ណះ​សំ​ណា​ល​ជាមួយ​កម្មករ​-​កម្មការិនី បានប្រកាស​ឲ្យ​កម្មករ​-​កម្មការិនី ជិះ​រថយន្តក្រុង​ដោយ​មិន​គិតថ្លៃ​រយៈពេល​២​ឆ្នាំ  គិត​ចាប់ពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ដោយ​គ្រាន់តែ​បង្ហាញ​កាត​ធ្វើការ​ប៉ុណ្ណោះ​៕     


Tag:
 រថយន្តក្រុង​
 ​ ប្តូរ​ខ្សែ​រត់​
© រក្សាសិទ្ធិដោយ thmeythmey.com