ពីនេះ ពីនោះ
ពាក្យ «​ស្ថានីយ​» និង «​ឋានីយ​» ត្រឹមត្រូវ​ទាំងពីរ​, តែ​គួ​រប្រើពាក្យ «​ស្ថានីយ​» វិញ​
21, Aug 2017 , 7:16 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​ស្ថានីយ​» និង «​ឋានីយ​» គឺ​ត្រឹមត្រូវ​ទាំងពីរ ប៉ុន្តែ គេ​ច្រើន​ប្រើពាក្យ «​ស្ថានីយ​» ជាង ពាក្យ «​ឋានីយ​» ។ ខាងក្រោម​នេះ​ជា​សេចក្តីពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ​នេះ​៖



ពាក្យ «​ស្ថានីយ​» និង «​ឋានីយ​» ជា​នាម​ស័ព្ទ មានន័យថា ទី​សម្រាប់​សម្នាក់​, សម្រាប់​ឈប់​; ទី​ចត​, ទីសំចត​; ដំណាក់​សម្រាប់​ឈប់សម្រាក​, សម្រាប់​ដាក់រទេះ​ជាដើម​; ស្រុក​, ភូមិ​, លំនៅ​។ ល​។ ឧទាហរណ៍​៖ ស្ថានីយ​រទេះ​, ស្ថានីយ​រថយន្ដ​, ស្ថានីយ​ទេះ​ភ្លើង​។​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com