កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ប៉ះ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​នៅ​ល្ងាច​នេះ​
21, Aug 2017 , 10:26 am        
រូបភាព
សកម្មភាពក្រុមកីឡាបាល់ទះជម្រើសជាតិប្រកួតកម្តៅសាច់ដុំកាលពីពេលកន្លងទៅ។ រូបភាពពីហ្វេលប៊ុក សហព័ន្ធកីឡាបាល់ទះ
សកម្មភាពក្រុមកីឡាបាល់ទះជម្រើសជាតិប្រកួតកម្តៅសាច់ដុំកាលពីពេលកន្លងទៅ។ រូបភាពពីហ្វេលប៊ុក សហព័ន្ធកីឡាបាល់ទះ
ដោយ:
​ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ជួប​ប្រកួត​បើកឆាក​ពូ​ល A ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២១ ខែសីហា នេះ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ មុន​ជំនួប​រវាង​ក្រុម​ទាំងពីរ​ខាងលើ ក្រុម​មី​យ៉ាន់​ម៉ា​ជួប​ថៃ​នៅ​ម៉ោង​២​រសៀល​។ ចំណែក​ក្រុម​ហ្វីលីពីន​ប៉ះ​វៀតណាម​ក្នុងជំនួប​បើកឆាក​ពូ​ល B នា​វេលា​ម៉ោង​៤​រសៀល​។



​ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​នឹង​បើក​ការប្រកួត​របស់​ខ្លូន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​២១ ខែសីហា នេះ​។  កម្ពុជា​ជួប​ប្រកួត​បើកឆាក​ពូ​ល A ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​នា​វេលា​ម៉ោង​៦​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​នៅ​កីឡដ្ឋាន MITEC, Hall 11 ក្រោយ​មី​យ៉ាន់​ម៉ា ប៉ះ ថៃ​នា​វេលា​ម៉ោង​២​រសៀល​។

​ដោយឡែក នៅក្នុង​ពូ​ល B ក៏មាន​ការប្រកួត​បើកឆាក​របស់ខ្លួន​១​គូ​ផងដែរ​នៅថ្ងៃនេះ ដោយ​ហ្វីលីពីន​ជួប​វៀតណាម​នា​វេលា​ម៉ោង​៤​រសៀល​នៅ​កីឡដ្ឋាន MITEC​។ 

​ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​រួមមាន លោក ខៀវ ភា​រិ​ទ្ធ ថ្នាក់ដឹកនាំ​, លោក ឡែ​ន ឡ​ន អាជ្ញាកណ្តាល​, លោក សាន សុ​ក្រិ​ត្យ គ្រូបង្វឹក​, លោក គាំ ស៊ា​ង​ហ៊ី​ន និង​លោក ពៅ ប៊ុន​ណាន គ្រូ​ជំនួយ​។ កីឡាករ​ទាំង​រួមមាន​៖ លុច គឹម​សៀន​, រ៉ា​ត រ៉ុង​, ឃឿន ភា​រិ​ន​, សួន ចាន់ណា​រ៉ូ​, ពិន សារ៉ុន​, អាត វុត្ថា​, មា ប៊ិន​យ៉ា​, ស៊ូ ម៉េង​ឃាង​, ម៉ាច រដ្ឋា​, ជុក សោភា​, សាធ រដ្ឋា និង មី រស្មី​៕  


Tag:
 បាល់ទះ​
  SEA Games 2017
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com