អត្ថបទពាណិជ្ជកម្ម
​​​សា​លា​ម​​​ត្តេ​យ្យ​អន្តរជាតិ ម៉ា​យ លី​ត​ថ​ល ​ផាម​ឃី​​ន បង្កើ​ត​ឱ​កា​​​ស​​ឲ្យ​កុមារ​​​ខ្មែរ​ចេះ​​​ភា​សា​​​​អង់គ្លេស និង​ចិន​ស្ទាត់ជំនាញ​
21, Aug 2017 , 11:06 am        
រូបភាព
​ភ្នំពេញ​៖ សា​លាម​ត្តេ​យ្យ អន្តរជាតិ ម៉ា​យ លី​តថល ផាម​ឃី​ន គឺជា​សាលា​ម​តេ្ត​យ​ខ្នាត​អន្តរជាតិ​ដែល​ផ្តល់​គុណភាព​អប់រំ​កម្រិត​អន្តរជាតិ​ជូន​កុមារ​តូចៗ​។ នៅទីនេះ កុមារ​តូចៗ​អាច​ស្រូបយក​ចំណេះដឹង​ពីរ​ភាសា​បាន​យ៉ាង​ស្រួល ពីព្រោះ ការសិក្សា​ត្រូវធ្វើ​ឡើងជា​ភាសា​ចិន និង​ភាសា​អង់គ្លេស​ជាមួយ​គ្រូបង្រៀន​ជនជាតិ​បរទេស​។ ជាមួយនឹង​កម្មវិធី​មានគុណ​ភាពល្អ គ្រូបង្រៀន​មាន​បទពិសោធ​ន៏​ខ្ពស់ ពេលនោះ ការសិក្សា​របស់​កុមារ​តូចៗ​នឹង​ទទួលបាន​ផ្លែផ្កា​ដូច​ការរំពឹងទុក​ជាក់​ជាពុំខាន​។ ខាងក្រោម​នេះ គឺជា​សំណួរចម្លើយ​រវាង​សារព័ត៌មាន​ថ្មីៗ និង​អ្នកគ្រប់គ្រង​សាលា​ត្តេ​យ្យ​អន្តរជាតិ ម៉ា​យ លី​តថល ផាម​ឃី​ន​។

សូម​អញ្ជើញ​អាន​!

ថ្មី​៖ ហេតុអ្វី​បានជា​សាលា​របស់លោក ឬ​លោកស្រី បង្រៀន​ជា​ភាសា​អង់គ្លេស និង​ចិន​?

​អ្នកគ្រប់គ្រង​សាលា​៖ នៅ​សា​លាម​ត្តេ​យ្យ អន្តរជាតិ ម៉ា​យ លី​តថល ផាម​ឃី​ន យើង​ជឿជាក់ថា កុមារ​នៅ​វ័យក្មេង​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​រៀន​ភាសា​។ ពួកគាត់​អាច​រៀន និង​ចាប់យក​ពីរ​ភាសា ឬ​បី​ភាសា​ដោយ​មិនដឹង​ខ្លួន ដូច្នេះហើយ ការបង្កើត​បរិយាកាស​ដ៏​សមស្រប​បំផុត​ក្នុង​ការផ្ដល់​ការអប់រំ ពីរ​ភាសា នឹង​ជួយ​កុមារ​ឲ្យ​ចេះ​និង​ចាប់យក​ពីរ​ភាសា​ដោយ​រលូន​។

​កុមារ​ភាគច្រើន​ចាប់ពី​អាយុ​៦​ឆ្នាំ​ឡើងទៅ មានការ​ពិបាក​ក្នុងការ​ចាប់យក​ភាសា​ថ្មី​ដែល​ពួកគាត់​មិន​ធ្លាប់​ជួប​ពីមុនមក ហើយ​សមត្ថភាព​នៃ​ការចាប់យក និង​រៀន​ភាសា​ទៀតសោត​ក៏​នៅក្នុង​កម្រិត​មួយ​ទាប​ជាង បើ​ប្រៀបធៀប​ទៅ​កុមារ​ដែលមាន​អាយុ​តិចជាង​នេះ​។ ពួកគាត់​នឹង​ប្រឈម​ទៅនឹង​កង្វះខាត​មូលដ្ឋានគ្រឹះ ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ពិបាក​ក្នុង​ការកសាង​ខ្លួន​ក្នុងការ​និយាយ​ពីរ​ភាសា​។ ដោយ​មូលហេតុ​នេះហើយ ទើប​ពួកយើង​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ​លើក​ទឹក​ចិ​ត្ដ​កុមារ​ឲ្យ​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​ក្នុង​ការរៀន​ភាសា​អង់គ្លេស​និង​ភាសា​ចិន​ពី​បរិស្ថាន​ជុំវិញ​គាត់​។

​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​រារាំង​ឧបសគ្គ​នៃ​ការរៀន​ភាសា​របស់​កុមារ ប៉ុន្ដែ​យើង​ជំនួស​មកវិញ​នូវ​ការចាប់យក​សក្ដានុពល​របស់​កុមារ​ក្នុងការ​រៀនសូត្រ​ចាប់តាំងពី​អាយុ​ប្រាំ​មួយខែ ហើយ​យើង​នឹង​បញ្ជ្រាប​ជំរុញ​សក្ដានុពល​របស់​កុមារ​ឲ្យ​ក្លាយ​អ្នក​និយាយ​ពីរ​ភាសា​។ ដូច ដែល​អ្នកដឹង​ហើយ​ថា ភាសា​ចិន​កាន់តែ​ពេញនិយម​ឡើង និង​ប្រើប្រាស់​កាន់តែច្រើន​នៅលើ​ពិភពលោក​។ វា​គឺជា​ជម្រើស​ល្អប្រសើរ​ក្នុង​ការរៀន​ភាសា​ដែល​នឹង​ជួយ​ពួកគាត់​ឲ្យ​ទទួលបាន​ជោគជ័យ​នៅពេល​អនាគត​។ ដូច្នេះហើយ​ទើប​ពួកយើង​នាំយក​នូវ​ភាសា​ទាំងពីរ​នេះ​មក​បង្រៀន​តាំងពី​វ័យ​កុមារ ហើយ​វា​នឹង​ក្លាយជា​កម្លាំងចលករ​ក្នុង​ការជួយ​កុមារ​ឲ្យ​ក្លាយជា​អ្នក​និយាយ​ពីរ​ភាសា​ប្រកបដោយ​ប្រសិទ្ធភាព និង​គ្មាន​ការបង្ខិតបង្ខំ​។



​ថ្មី​៖ តើ​កម្មវិធីសិក្សា​របស់​លោក ឬ​លោកស្រី ជា​កម្មវិធី​អន្តរជាតិ ឬ​កម្មវិធី​ជាតិ​? បើ​អន្តរជាតិ តើ​ជា​កម្មវិធី​ដែល​លោក ឬ​លោកស្រី យក​មកពី​ប្រទេស​ណ​?

​អ្នកគ្រប់គ្រង​សាលា​៖ យើង​មាន​កម្មវិធី​ស្ដង់ដារ​អន្តរជាតិ​ដ៏​ល្អ​មួយ​។ យើង​ប្រើ​កម្មវិធីសិក្សា​របស់​ប្រទេស​សិង្ហ​បុរី ហើយ សា​លាម​ត្តេ​យ្យ​អន្តរជាតិ ម៉ា​យ លី​តថល ផាម​ឃី​ន នេះដែរ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមការងារ​មកពី​សិង្ហ​បុរី​។ ប្រធាន​កម្មវិធីសិក្សារ​បស់​យើង​គឺជា​ជនជាតិ​សិង្ហ​បុរី ហើយ​គាត់​មានបទពិសោធន៍​ច្រើនជាង​១៥​ឆ្នាំ​មកហើយ នៅក្នុង​វិស័យ​អប់រំ​នៅ​ប្រទេស​សិង្ហ​បុរី​។ គាត់​ទទួលបាន​ការបណ្ដុះបណ្ដាល​គរុកោសល្យ ជា​គ្រូម​ត្តេ​យ្យ​សិក្សា ហើយក៏​ធ្លាប់​កាន់​តួនាទី​ជា​ប្រធាន​កម្មវិធីសិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ផងដែរ​។

​យើង​បាន​ព្យាយាម​បង្កើត​កម្មវិធីសិក្សា​មួយ​ដែលមាន​តុល្យភាព​ជាមួយនឹង​វិធីសាស្ដ្រ​បង្រៀន Reggio ដែលជា​វិធីសាស្ត្រ​មួយ​អនុញ្ញាតិ និង​ជំរុញ​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្វ័យ​សិក្សា​ពី​បរិស្ថាន​ជុំវិញ​គាត់ ដែលជា​ទូទៅ​យើង​តែង​ហៅថា សិស្ស​មជ្ឈមណ្ឌល​។ យើង​បាន​បង្កើត​បរិយាកាស​នៅ​ខាងក្រៅ​ថ្នាក់​ដ៏​អស្ចារ្យ ហើយ​វា​ជា​ចំណុច​សំខាន់​ក្នុង​ការអប់រំ ព្រោះ​វា​បាន​អនុញ្ញាតិ​ឲ្យ​កុមារ​កាន់តែ​មានឱកាស​ក្នុងការ​ស្រាវជ្រាវ​រុករក​។ ទន្ទឹមគ្នា​នេះដែរ​យើង​ក៏មាន​កម្មវិធីសិក្សា​មួយ​ដាច់ដោយឡែក​បង្រៀន​ដោយ​គ្រូ​របស់​យើង ហើយ​យើង​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​មាន​តុល្យភាព​រវាង​ការបង្រៀន និង​ការរៀន​ឬ​ស្វ័យ​សិក្សា​របស់​កុមារ​។ កម្មវិធីសិក្សា​បែបនេះ​គឺមាន​លក្ខណៈពិសេស​ណាស់ ព្រោះ​វា​គឺជា​ការច្របាច់បញ្ចូលគ្នា​នូវ​ភាពខ្លាំង​ទាំង​ការសិក្សា​ពី​បរិស្ថាន​ជុំវិញ ទាំង​ការបង្រៀន​របស់​គ្រូ​នៅក្នុង​ថ្នាក់​។ ពួកយើង​បានរួម​គ្នា​បង្កើត​កម្មវិធី​សិក្សា​នេះ​ឡើង​ហើយ​វា​មានតែ​មួយគត់​នៅ​កម្ពុជា​។ ពួកយើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ពួកយើង​ពិតជា​អាច​សម្រួច​ផ្នត់គំនិត​របស់​សិស្ស ដែល​ពួកគេ​មិន​ត្រឹមតែ​ពូកែ​នៅក្នុង​សាលា​នោះទេ តែ​ថែមទាំង​ពូកែ​នៅក្នុង​សង្គម​ជាក់ស្ដែង​។ ដូច្នេះហើយ​ការធ្វើ​ឲ្យ​មាន​តុល្យភាព​បែបនេះ គឺ​ពិតជា​សំខាន់​។



​ថ្មី​៖ តើ​គ្រួ​បង្រៀន​ជា​ជនជាតិ​បរទេស​ទាំងអស់ ឬ​មាន​គ្រួ​ខ្មែរ​ខ្លះ​ដែរ​?

​អ្នកគ្រប់គ្រង​សាលា​៖ នៅ​សា​លាម​ត្តេ​យ្យ​អន្តរជាតិ ម៉ា​យ លី​តថល ផាម​ឃី​ន យើង​មាន​គោលការណ៍​ដ៏​តឹងរ៉ឹង​មួយ យើង​ជ្រើសរើស​តែ​គ្រូ​ដែលមាន​គរុកោសល្យ ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​។ ការធ្វើ​បែបនេះ​គឺជា​រឿង​ចាំបាច់ ព្រោះ​យើង​កំពុងតែ​ផ្ដល់​ការអប់រំ​ដល់​កុមារ​ដែលមាន​វ័យក្មេង​។ ដូច្នេះហើយ​លក្ខណៈសម្បត្តិ​ក្នុងការ​ជ្រើសរើស​បុគ្គលិក ពិតជា​ជួប​ការលំបាក ព្រោះថា​មាន​បេក្ខជន​ច្រើន​ដែល​បានធ្វើការ​ដាក់ពាក្យ តែ​គាត់​មិនមាន​សញ្ញាបត្រ​ដែល​ពាក់​ព័ន្ធ​។

​យើង​បាន​ប្រើពេល​អស់​៧​ខែ​ទម្រាំ​រកបាន​គ្រូ​ដែល​ល្អ ដែល​ពួកគាត់​មកពី​សិង្ហ​បុរី ម៉ាឡេស៊ី និង​ចិន​។ យើង​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា គ្រូ​របស់​ពួកយើង​នឹងធ្វើ​ឲ្យ​ការអប់រំ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ឈានដល់​កម្រិត​មួយ​ខ្ពស់​។ ជាការ​កត់សម្គាល់ កុមារ​ដែល​បានមក​ចុះឈ្មោះ​នៅទីនេះ ពួកគាត់​បាន​បន្សាំ​ខ្លួន​យ៉ាង​លឿន​ទៅនឹង​វិធីសាស្ដ្រ​បង្រៀន​ដែល​គ្រូ​មាន​។ ពួកយើង​ក៏មាន​គ្រូ​ជនជាតិខ្មែរ​ផងដែរ​។ គាត់​ពិតជា​ដើរតួនាទី​យ៉ាងសំខាន់​ផងដែរ​នៅក្នុង​ការចូលរួម​គាំទ្រ​វប្បធម៌​របស់​ប្រជាជន​កម្ពុជា​។ ពួកយើង​គឺជា​ក្រុម​គ្រូបង្រៀន​កម្រិត​អន្តរជាតិ​ដែលមាន​គរុកោសល្យ​និង​វិ​ជា្ជ​ជីវៈ​ច្បាស់លាស់​។ អ្នកនឹង​ឃើញ​ពី​ភាពខុសគ្នា ហើយ​វា​ជា​អ្វីដែល​យើង​នឹង​ប្រឹងប្រែង​ឲ្យ​ឃើញ​នោះ គឺ​ភាពខុសគ្នា​រវាង​គុណភាព​នៃ​ការអប់រំ​។​



​ថ្មី​៖ តើ​គណៈ​គ្រប់គ្រង​សាលា​មាន​គម្រោង​នឹង​បង្កើត​ថ្នាក់​បឋម និង​ថ្នាក់​មធ្យម​នាពេល​អនាគត​ឬទេ​?

អ្នកគ្រប់គ្រង​សាលា​៖ នៅពេលនេះ​យើង​កំពុងតែ​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​គុណភាព​ការអប់រំ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​។ យើង​ត្រូវ​បង្ហាញ​ដល់​ឪពុកម្តាយ​សិស្ស​ថា ការចាប់ផ្តើម​ចូលរៀន​ឲ្យ​បាន​លឿន​និង​ត្រឹមត្រូវ គឺជា​វិធី​តែមួយគត់​សម្រាប់​​ឱ្យ​កុមារ ឈាន​ទៅមុខ​បានល្អ ហើយ​នេះ​គឺជា​មូល​ហេតុដែល​យើង​បាន​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ការអប់រំ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​។ យើង​ក៏មាន​គម្រោង​ដ៏​ធំ​មួយ ក្នុងការ​ចាប់ផ្ដើម​ថ្នាក់បឋមសិក្សា និង​បឋមភូមិ នៅពេល​ខាងមុខ​។ ក៏ប៉ុន្តែ​ក្នុងពេល​ឥឡូវនេះ យើង​ចង់​ឲ្យ​ឪពុកម្ដាយ​សិស្ស​ប្ដូរ​ការគិត ហើយ​យល់ថា ភាពជោគជ័យ​នៅក្នុង​ការអប់រំ គឺ​កើតចេញពី​ការអប់រំ​មួយ​ដ៏​ល្អ​ត្រឹមត្រូវ​នៅ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​។ យើង​មិនគួរ​គិត​ទៅមុខ​វែងឆ្ងាយពេក ហើយ​មិន​យកចិត្តទុកដាក់​ទៅ​ថ្នាក់មូលដ្ឋាន​និង​ធ្វើ​វា​អោយ​ល្អប្រសើរ​។ នៅពេលដែល​កុមារ​ទទួលបាន​ការអប់រំ​ដ៏​ល្អ​ត្រឹមត្រូវ​នៅ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា ពួកគាត់​អាច​ចាប់ផ្ដើម​ថ្នាក់​ម​ឋ​មសិ​ក្សា​នៅទីណា​ក៏បាន​៕



អាសយដ្ឋាន ផ្ទះ​លេខ ៦៥, ផ្លូវ ៣១៣ កែង ៥៦៦, សង្កាត់ បឹងកក់​១, ខណ្ឌទួលគោក​, ភ្នំពេញ​
​ទូរស័ព្ទ  ០៧០/០៨៧ ២៨៨ ៩៨៨


(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com