កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ ស៊ុ​លត​ង់​ម៉ាឡេស៊ី​នាំ​ម្ចាស់ផ្ទះ​ឈ្នះ​មេដាយមាស​វិញ្ញាសា​ជិះសេះ ខណៈ​កម្ពុជា​បាន​សំរិទ្ធ​
21, Aug 2017 , 12:19 pm        
រូបភាព
ស្តេចស៊ុលតង់ Mizan Zainal Abidin ដែលឈ្នះមេដាយមាស​វិញ្ញាសាជិះសេះ
ស្តេចស៊ុលតង់ Mizan Zainal Abidin ដែលឈ្នះមេដាយមាស​វិញ្ញាសាជិះសេះ
 
​ស៊ុ​លត​ង់​ម៉ាឡេស៊ី​បាន​បង្កើត​ប្រវត្តិសាស្ត្រ​បន្ថែមទៀត​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (Sea Games) ដោយ​ឈ្នះ​មេដាយមាស​ពី​វិញ្ញាសា​ប្រណាំងសេះ​កាលពី​ថ្ងៃអាទិត្យ​។​


Mizan Zainal Abidin ជា​ស្តេច​ស៊ុ​លត​ង់​ដំបូង​គេ​ដែល​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​លើក​ទី​២៩​នៅក្នុង​ផ្ទះ​ខ្លួនឯង ក្នុង​វិញ្ញាសា​ប្រណាំងសេះ​ចម្ងាយ ៨០ គីឡូម៉ែត្រ ដោយ​ប្រើ​ថេរវេលា​ជិត​៦​ម៉ោង នៅ​ទីលាន  Equestrian Park ។​
 
​ស្ដេច​ស៊ុ​លត​ង់ Mizan មាន​វ័យ ៥៥ ឆ្នាំ ជា​ស៊ុ​ល​តង់​គ្រប់គ្រង​រដ្ឋ Terengganu នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ដឹកនាំ​ក្រុម​ជិះសេះ​តំណាង​ឲ្យ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ដោយបាន​យកឈ្នះ​ក្រុម​មកពី​ប្រទេស​កម្ពុជា ថៃ សិង្ហ​បុរី និង​ព្រុយ​ណេ​។ 
 
​សម្រាប់​ការប្រកួត​វិញ្ញាសា​ជិះសេះ Team Endurance នេះ ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ឈ្នះ​មេដាយមាស ក្រុម​ថៃ​បាន​មេដាយប្រាក់ ហើយ​កម្ពុជា​បាន​មេដាយ​សំរឹទ្ធ​ដែលជា​មេដាយ​ទី​បី​ផងដែរ​។ ក្នុង​វិញ្ញាសា​នេះ​ក្រុម​កីឡាករ​របស់​កម្ពុជា​ដែល​បាន​ចូលរួម​មានដូចជា កីឡាករ ហុយ សុ​ផា​រិ​ទ្ធ​,  លន់ សុភ​ត្រា​, ស៊ីម ណា​រិ​ទ្ធ​, លី សុវណ្ណ​ចាន់​តារា ម៉ឹង សុខ​ជា និង​ផៃ វិសាល​៕
 


Tag:
 SEA Games 2017
  ជិះសេះ​
  ស្ដេច​ស៊ុ​ល​តង់​ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com