ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ស្វែងយល់ពីរបត់ថ្មីនៃជំនាញស្ថាបត្យកម្ម និងគ្រប់គ្រងសំណង់
21, Aug 2017 ,
12:13 pm
រូបភាព
×
ដោយ:
ឧបមាថា បើសិនជាម្ហូបមួយមុខត្រូវលាយគ្រឿងដោយមនុស្សច្រើននាក់ផ្សេងគ្នា យើងអាចសន្មតបានថាលទ្ធផលរសជាតិម្ហូបនោះ អាចនឹងមិនសូវឆ្ងាញ់ឡើយ។ ស្រដៀងគ្នានេះដែរ នៅក្នុងវិស័យសំណង់កាលពីមុន អ្នកជំនាញម្នាក់ៗដូចជា ស្ថាបត្យករ វិស្វកររចនាសម្ព័ន្ធ វិស្វករមេកានិច និងវិស្វករអគ្គីសនី ។ល។ ត្រូវធ្វើការផ្តោតលើផ្នែកជាក់លាក់របស់គម្រោងដាច់ដោយឡែកពីគ្នា ហើយពេលខ្លះបញ្ហាក៏អាចកើតឡើងដោយសារកង្វះការសម្របសម្រួលនៅក្នុងគម្រោង។ យ៉ាងណាម៉ិញ ទាក់ទងនឹងកិច្ចការសំណង់ យើងកត់សម្គាល់ឃើញថាមានការវិវត្តន៍ដោយមានការប្រើប្រាស់ប្រព័ន្ធឌីជីថលនិងស្វ័យប្រវត្តិច្រើនជាងមុននាពេល បច្ចុប្បន្ន ដែលជួលឲ្យមានការសម្របសម្រួលច្រើននៅក្នុងវិស័យនេះ។
ថ្មីៗនេះគេសង្កេតឃើញថាការសិក្សាផ្នែកស្ថាបត្យកម្ម និងគ្រប់គ្រងសំណង់គឺមានរួមបញ្ចូលនូវការប្រើប្រាស់ បច្ចេកវិទ្យព័ត៌មានសាងសង់គំរូ BIM (Building Information Modelling)។ លោក Amedeo Cilento សាស្ត្រាចារ្យ ផ្នែកស្ថាបត្យកម្ម និងគ្រប់គ្រងសំណង់នៅសាកលវិទ្យាល័យហ្សាម៉ាន់ បាលលើកឡើងថា BIM គឺជាវិធីសាស្ត្រសិក្សាដ៏សំខាន់ ប្រកបដោយគុណភាពខ្ពស់ក្នុងការចែករំលែកដល់និស្សិតនូវគំនិតច្នៃប្រឌិតដែលអាចជំរុញឲ្យពួកគេមានការតាំងចិត្ត និងចាប់អារម្មណ៍ក្នុងកម្មវិធីសិក្សានេះ។ ម្យ៉ាងទៀត បច្ចេកវិទ្យាBIM ក៏អនុញ្ញាតឲ្យអ្នកជំនាញធ្វើការរចនាគម្រោងសំណង់ប្រកបដោយភាពប្រណិតយ៉ាងពិតប្រាកដ ព្រមទាំងអាចគណនាលើការចំណាយ រៀបចំដំណើរការគ្រប់គ្រងក្នុងរយៈពេលខ្លី ធានាសុវត្តិភាពខ្ពស់លើការសាងសង់ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាដើម។
(សា្នដៃរបស់និស្សិតសាកលវិទ្យាល័យហ្សាម៉ាន់ ជាមួយបច្ចេកវិទ្យា BIM)
តាមរយៈការបង្រៀនរបស់លោកសាស្ត្រាចារ្យ Amedeo លើជំនាញស្ថាបត្យកម្ម និងគ្រប់គ្រងសំណង់ នៅសាកលវិទ្យាល័យហ្សាម៉ាន់ និស្សិតមានឱកាសសិក្សាអំពីវិធីរចនាដ៏ប្រណិត របៀបគណនារចនាសម្ព័ន្ធ និងរបៀបកែលម្អគុណភាពគម្រោងឲ្យរឹងមាំ ការគ្រប់គ្រងពេលវេលា និងចំណាយ វិធីគ្រប់គ្រងធនធានមនុស្ស ព្រមទាំងការរៀបចំសរសេរកិច្ចសន្យានិងសិក្សាបទបញ្ញត្តិសំណង់ផ្សេងៗ ដើម្បីទទួលបានភាពជោគជ័យនៅក្នុងដំណើរការសាងសង់។ វិធីសាស្ត្រទាំងអស់នេះ ត្រូវបានរួមបញ្ចូលគ្នាក្នុងគម្រោងមួយដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបបំផុតនៅក្នុងវិស័យសំណង់ និងធ្វើឲ្យនិស្សិតមានវិជ្ជាជីវៈពិតប្រាកដសម្រាប់ការអនុវត្តការងាជាក់ស្តែងក្រោយបញ្ចប់ការសិក្សា។
ជាឧទាហរណ៍ លោក Amedeo បានដាក់កិច្ចការមួយឲ្យនិស្សិត ដោយយកអាគារ the Ville Savoye ដែលត្រូវបានសាងសង់ដោយស្ថាបត្យករជនជាតិស្វីស លោក Le Corbusier ពីចន្លោះឆ្នាំ 1928 ដល់ឆ្នាំ 1931 នៅក្រុង Poissy ប្រទេសបារាំង ជាករណីសិក្សាដើម្បីគណនាតម្លៃ និងពេលវេលាដើម្បីសាងសង់។
Ville Savoye
Poissy, France Architect: Le Corbusier
Design/Build: 1928 - 1931
ជាក់ស្តែង លទ្ធផលទទួលបានពីនិស្សិតរបស់សាកលវិទ្យាល័យហ្សាម៉ាន់គឺគួរឲ្យភ្ញាក់ផ្អើល ដោយពួកគេអាច រៀបចំការរចនាប្លង់ និងសាងសង់អគារ Ville Savoye នេះដោយត្រូវចំណាយសរុបប្រហែលពី 200 000 ទៅ 250 000 ដុល្លារ អាស្រ័យលើគុណភាពខុសគ្នានៃឧបករណ៍ សម្ភារៈ ហើយត្រូវប្រើពេលប្រមាណ 250 ថ្ងៃ។
លោក Amedeo បានលើកទឹកចិត្តឲ្យសិស្សនិស្សិតដែលចាប់អារម្មណ៍លើជំនាញសិក្សា ស្ថាបត្យកម្ម និងគ្រប់គ្រង់សំណង់ ទៅកាន់សាកលវិទ្យាល័យហ្សាម៉ាន់ ដើម្បីសាកសួរព័ត៌មានលម្អិតអំពីមុខជំនាញទាំងពីរនេះ។ គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យក៏នឹងមានរៀបចំកម្មវិធីផ្តល់ព័ត៌មានទូទៅសម្រាប់ឆ្នាំសិក្សាថ្មី២០១៧-២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៧ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ជាកម្មវិធីសម្រាប់សាធារណៈជន សិស្សានុសិស្ស និងមាតាបិតា អាណាព្យាបាលទាំងអស់មកចូលរួមដោយសេរីដើម្បីទទួលព័ត៌មានទូទៅអំពីសាកលវិទ្យាល័យហ្សាម៉ាន់ និងឱកាសអាហារូបករណ៍ផ្សេងៗ។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម