ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោក Zeb Hogan៖ ទន្លេមេគង្គ ជាទន្លេអច្ឆរិយៈ
21, Aug 2017 ,
2:03 pm
រូបភាព
×
ដោយ:
គី សុខលីម (Ky Soklim)
លោក ហ្សេប ហូហ្គេន (ZebHogan) គឺជាសមាជិកម្នាក់នៅក្នុងកម្មវិធីទូរទស្សន៍ National Geographic ហើយលោកក៏ជាពិធីករក្នុងកម្មវិធីទូរទស្សន៍ ដែលមានចំណងជើងថា «ត្រីយក្ស» (MonsterFish) នៅលើទូរទស្សន៍ Nat Geo Wild។ នៅពេលនេះ លោក Zeb កំពុងដឹកនាំគម្រោងស្រាវជ្រាវថ្មីមួយដែលមានរយៈពេលប្រាំឆ្នាំ ដោយទទួលបានការជួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ គម្រោងនេះមានឈ្មោះថា “អច្ឆរិយភាពនៃទន្លេមេគង្គ” (The Wonders of the Mekong) ដែលចូលរួមដោយក្រុមអ្នកស្រាវជ្រាវចម្រុះ ដើម្បីលើកកម្ពស់ការយល់ដឹងអោយបានច្រើនទៅលើប្រព័ន្ធអេកូឡូស៊ីដ៏អស្ចារ្យបំផុតមួយក្នុងចំណោមប្រព័ន្ធអេកូឡូស៊ីដ៏អស្ចារ្យបំផុតនានានៅលើផែនដី។
នៅពេលនេះ លោក លោក Zeb Hogan បានផ្តល់សម្ភាសមួយដល់លោក គី សុខលីម អ្នកកាសែតនៃសារព័ត៌មានថ្មីៗ (thmeythmey) ដែលជាដៃគូផ្សព្វផ្សាយមួយរបស់គម្រោងអច្ឆរិយភាពនៃ ស្តីអំពីគម្រោង និងស្ថានភាពនៃទន្លេមេគង្គកម្ពុជា។
សូមទស្សនាវីដេអូ៖
លោក គី សុខលីម៖ លោក Zeb Hogan! លោកគឺជា ជីវវិទូសត្វសមុទ្រ ( Marine biologist) ហើយលោកក៏ជាមនុស្សល្បីល្បាញម្នាក់ដែលគេស្គាល់នៅក្នុងទូរទស្សន៍ Nat Geo wild។ ឥឡូវនេះ លោកកំពុងដឹកនាំគម្រោងឈ្មោះ អច្ឆរិយភាពនៃទន្លេមេគង្គ (The wonders of the Mekong) ដោយផ្តោតទៅលើត្រីនៅកម្ពុជា។ តើលោក Zeb អាចពន្យល់លំអិតបានទេអំពីគម្រោងនេះ?
លោក Zeb Hogan៖ ខ្ញុំបានចាប់ផ្តើមការងារជាមួយ Nat Geo កាលពី១៥ឆ្នាំមុន ដោយបានផ្តើមប្រធានបទនៅក្នុងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។ ជាមួយនឹងកម្មវិធីដែលមានឈ្មោះថា Monster fish ខ្ញុំបានធ្វើដំណើរជុំវិញពិភពលោកដើម្បីថតត្រីធំនិងអស្ចារ្យ ហើយពួកយើងបានមកដល់កម្ពុជាពីរបីដងដែរ។ តាមរយៈការងារទាំងនេះ ហើយដោយសារតែខ្ញុំជាជីវវិទូផង ខ្ញុំបានយល់ដឹងច្រើនពីមេគង្គ។ ដូច្នេះគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ គឺជាគម្រោងថ្មីមួយដែលចាប់ផ្តើមឆ្នាំនេះ ហើយវាផ្តោតទៅលើភាពពិសេស និងភាពអស្ចារ្យរបស់ទន្លេមេគង្គ ត្រីរាប់ពាន់ប្រភេទ ទិន្នផលត្រីនៅក្នុងទន្លេមេគង្គ ពិសេសនៅក្នុងប្រទេសកម្ពុជានេះឯង។ ប្រជាជនកម្ពុជាបរិភោគត្រីរាល់ថ្ងៃ។ ដូច្នេះត្រីសំខាន់ណាស់នៅកម្ពុជា រាប់ទាំងការកសាងអរិយធម៌អង្គរដែលពេលនោះ គឺរំពឹងទៅលើត្រីនេះឯង។ សរុបមកវិញ គម្រោងរបស់យើង ផ្តោតទៅលើតម្លៃរបស់ទន្លេមេគង្គ។
លោក គី សុខលីម៖ និយាយពីគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ តើមានតែត្រីទេដែលអច្ឆរិយៈ ឬមានអ្វីផ្សេងៗទៀតនៅក្នុងទន្លេ?
លោក Zeb Hogan៖ វាមានភាពអច្ឆរិយៈច្រើននៅក្នុងទន្លេមេគង្គ។ វាសម្បូរដោយជីវចម្រុះ មានសត្វច្រើនប្រភេទ មានប្រព័ន្ធនៃការបង្កកំណើតជាដើម។ ប្រជាជនកម្ពុជាបរិភោគត្រីច្រើន ដូច្នេះពួកគេត្រូវចាប់ត្រីកាន់តែច្រើនពីក្នុងទន្លេ។ ប៉ុន្តែទន្លេមេគង្គមានត្រីច្រើនប្រភេទផ្សេងៗគ្នា ច្រើនជាងកន្លែងណាៗទាំងអស់។ ប្រជាជនកម្ពុជាបរិភោគត្រីច្រើនជាងគេនៅលើពិភពលោកនេះ។ ជាមធ្យមប្រជាជនម្នាក់បរិភោគត្រីពី៣០គីឡូក្រាមទៅ៦០គីឡូក្រាម ក្នុងមួយឆ្នាំ។ នេះជាចំនួនដ៏ច្រើន។
រូបថត Zeb Hogan/Wonders of the Mekong
លោក គី សុខលីម៖ ខ្ញុំចង់បញ្ជាក់ជាមួយលោកបន្តិចថា តើត្រីមានច្រើននៅក្នុងទន្លេមេគង្គ ឬនៅក្នុងបឹងទន្លេសាប?
លោក Zeb Hogan៖ ទន្លេសាបផ្តល់ទិន្នផលត្រីលើសពី១០ម៉ឺនតោនក្នុងមួយឆ្នាំ រីឯទន្លេមេគង្គ ក៏ត្រូវផ្តល់ទិន្នផលទំហំប្រហែលគ្នាដែរ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ពន្យល់នៅពេលនេះ សម្រាប់ខ្ញុំ គឺទន្លេទាំងពីរ គឺជាបណ្តាញតជាប់គ្នា។ វាមិនមែនជាទន្លេពីរផ្សេងគ្នានោះឡើយ។ នៅរដូវវស្សា ទឹកហូរពីមេគង្គឡើងទៅទន្លេសាបដោយឆ្លងកាត់តាមរាជធានីភ្នំពេញ។ នេះជាប្រព័ន្ធរបស់វា។ ហើយប្រសិនបើយើងកាត់ប្រព័ន្ធនេះដាច់ពីគ្នារវាងមេគង្គ និងទន្លេសាប ទិន្នផលត្រីនឹងធ្លាក់ចុះភ្លាម។
លោក គី សុខលីម៖ លោកចូលចិត្តប្រភេទត្រីដែលធំ ឬត្រីយក្ស។ តើត្រីទាំងនោះបាត់បង់អស់ហើយមែនទេ ពីទន្លេមគង្គ?
លោក Zeb Hogan៖ ត្រីយក្សទាំងនេះបានបង់ស្ទើរតែទាំងអស់។ ដូច្នេះគោលបំណងមួយក្នុងចំណោមគោលបំណងជាច្រើនចំណុចរបស់គម្រោងនេះ គឺការព្យាយាមជួយបង្កើនបរិមាណត្រី និងជួយប្រជាជនដែលរស់នៅដោយរំពឹងទៅលើការនេសាទនេះឯង។ យើងចង់ធ្វើយ៉ាងណាកុំឲ្យត្រីយក្សទាំងនេះបាត់បង់អស់។ វិធីសាស្ត្រមួយនោះ គឺការធ្វើឲ្យទន្លេល្អស្អាត គ្មានការបំពុល និងបំផ្លាញ។ ឧទាហរណ៍ ដូចជានៅព្រែកទ័ល នៅក្នុងបឹងទន្លេសាបជាដើម ដែលជាឧទ្យានជាតិ ដែលមានតំបន់ការពារជាមួយព្រៃលិចទឹក និងជាតំបន់ដែលធ្វើឲ្យត្រីរីកធំធាត់។
លោក គី សុខលីម៖ តើលោកអាចប្រៀបធៀបបានយ៉ាងណារវាងទន្លេមេគង្គ និងទន្លេអាម៉ាហ្សូន?
លោក Zeb Hogan៖ ខ្ញុំគិតថាទន្លេមេគង្គ គឺជាទន្លេដែលសំខាន់ជាងគេនៅក្នុងពិភពលោកយើងនេះ។ មានជីវិតច្រើនណាស់ដែលពឹងផ្អែកទៅលើទន្លេមេគង្គនេះ។ វារឹតតែសំខាន់ ពីព្រោះនៅពេលនេះទន្លេមេគង្គកំពុងទទួលរងការគំរាមកំហែង ហើយយើងត្រូវតែខិតខំធ្វើយ៉ាងណាដើម្បីការពារទន្លេនេះ ជាពិសេសជិវិតមនុស្សសត្វ និងជីវចម្រុះជាច្រើនប្រភេទដែលរស់រំពឹងទន្លេមេគង្គ។
រីឯអាម៉ាហ្សួន វាធំជាងមេគង្គ។ នៅអាម៉ាហ្សូន វាមានប្រភេទសត្វ និងត្រីច្រើន។ ប៉ុន្តែអ្វីដែលធ្វើឲ្យទន្លេមេគង្គ ក្លាយជាកន្លែងពិសេសនោះ គឺក៏ព្រោះតែទន្លេនេះបានចិញ្ចឹមជីវិតមនុស្សជាច្រើន។ សម័យអាណាចក្រអង្គរ និងសត្វជាច្រើនបានពឹងផ្អែកទៅលើទន្លេនេះ និងត្រីក្នុងទន្លេ។ ដូច្នេះតាំងពី១០០០ឆ្នាំមុន មានជីវិតច្រើនណាស់ដែលបានរស់រានដោយរំពឹងលើភាពសម្បូរបែប និងធនធានរបស់ទន្លេមេគង្គ និងទន្លេសាបរបស់កម្ពុជា។
រូបថត Zeb Hogan/Wonders of the Mekong
លោក គី សុខលីម៖ តើមានថវិកាសម្រាប់ការអនុវត្តគម្រោងនេះហើយឬនៅ?
លោក Zeb Hogan៖ យើងមានថវិកាហើយ។ គម្រោងនេះត្រូវបានឧបត្ថម្ភដោយ USAID ដោយសហការជាមួយសាកលវិទ្យាល័យ Nevada ដែលជាកន្លែងខ្ញុំធ្វើការ និងរដ្ឋបាលជលផល។ យើងផែនការបន្តគម្រោងនេះ៥ឆ្នាំ ហើយយើងទើបតែចាប់ផ្តើមវាពេលនេះ ដោយមានកម្មវិធីស្រាវជ្រាវ បណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយ ក្នុងគោលដៅបង្កើនការការពារទន្លេមេគង្គ។
លោក គី សុខលីម៖ នៅពេលលោកបញ្ចប់ការងារថតវីដេអូឯកសារ តើលោកនឹងមានយុទ្ធនាការផ្សព្វផ្សាយឯកសារទាំងនេះយ៉ាងដូចម្តេច?
លោក Zeb Hogan៖ យើងនឹងផលិតព័ត៌មានសំខាន់ៗអំពីទន្លេមេគង្គ ហើយយើងនឹងផ្សព្វផ្សាយព័ត៌មានទាំងនោះទៅដល់ប្រជាពលរដ្ឋកម្ពុជាតាមរយៈសារព័ត៌មានថ្មីៗរបស់លោក។
លោក គី សុខលីម៖ ជាសំណួរចុងក្រោយរបស់ខ្ញុំ លោក Zeb! តើលោកចូលចិត្តជួយសង្គ្រោះត្រី ឬក៏លោកចូលចិត្តបរិភោគត្រី?
លោក Zeb Hogan៖ (សើច) ខ្ញុំចូលចិត្តជួយត្រី។ ខ្ញុំបរិភោគត្រីខ្លះៗ ប៉ុន្តែជាទូទៅ ខ្ញុំគិតថាត្រីគួរឲ្យស្រឡាញ់ ហើយខ្ញុំធ្វើការងារនានាដើម្បីអភិរក្សត្រី។ ខ្ញុំគោរពត្រី។
រូបថត Zeb Hogan/Wonders of the Mekong
រូបថត Zeb Hogan/Wonders of the Mekong
រូបថត Zeb Hogan/Wonders of the Mekong
រូបថត Zeb Hogan/Wonders of the Mekong
រូបថត Zeb Hogan/Wonders of the Mekong
រូបថត Zeb Hogan/Wonders of the Mekong
រូបថត Zeb Hogan/Wonders of the Mekong
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Wonders of the Mekong
ZebHogan
ថ្មីៗ
giantcatfish
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
21 ម៉ោង
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
6 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម