អត្ថបទពាណិជ្ជកម្ម
កម្មវិធីសិក្សាគណនេយ្យករជំនាញ ACCA
× រាជធានីភ្នំពេញ៖ នាពេលបច្ចុប្បន្ន កម្មវិធីសិក្សាគណនេយ្យករជំនាញ ACCA មានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់គណនេយ្យករជំនាញ ឬសវនករនៅតាមបណ្ដាក្រុមហ៊ុននានា ដោយសារកម្មវិធីសិក្សានេះ បានផ្ដល់នៅអត្ថប្រយោជន៍ជាច្រើនដូចជា៖ នីតិវិធីនៃការរៀបចំឯកសារ ឬរបាយការណ៍ហិរញ្ញវត្ថុ (Financial Statement) ស្របតាមស្ដង់ដារគណនេយ្យអន្តរជាតិ IFRS រួមទាំងបញ្ហាផ្សេងៗ ក្នុងការដោះស្រាយកំហុសឆ្គងគណនេយ្យជាដើម។ ជាពិសេសកម្មវិធីសិក្សានេះ មានបញ្ចូលទៅលើការបណ្ដុះបណ្ដាលជំនាញច្បាប់ពាណិជ្ជកម្មកម្ពុជា និងជំនាញពន្ធដារកម្ពុជាផងដែរ វាបន្ថែម ឲ្យកាន់តែច្បាស់ដល់គណនេយ្យករ ហិរញ្ញិក និងសវនករ ក្នុងការបំពេញកិច្ចការងាររបស់ខ្លួន។
គុណវុឌ្ឍិ ACCA បណ្ដុះបណ្ដាលអ្នកជំនាញ គណនេយ្យសវនកម្ម និងហិរញ្ញវត្ថុ សម្រាប់អាជីពកម្រិតខ្ពស់។ សមាជិក ACCA នៅក្នុងចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងតំបន់អាស៊ី មានមុខងារជាប្រធានហិរញ្ញវត្ថុ នៅតាមក្រុមហ៊ុនចុះបញ្ជីខ្នាតអន្តរជាតិ ដៃគូក្រុមហ៊ុនសវនកម្មអន្តរជាតិ និងជាប្រធានធនាគារវិនិយោគ។ មូលដ្ឋានគ្រឹះនៃជំនាញបច្ចេកទេសរបស់ពួកគេ ត្រូវបានបង្កើតឡើង នៅក្នុងកម្មវិធីសិក្សាយ៉ាងម៉ត់ចត់ និងមានមូលដ្ឋានធំទូលាយ ដែលបង្កើតឡើងដោយអ្នកជំនាញឈានមុខគេ នៅសមាគមគណនេយ្យករជំនាញ ACCA នេះ។ ដើម្បីទទួលបាន គុណវុឌ្ឍិនេះ បេក្ខជនត្រូវទទួលបានជោគជ័យក្នុងការប្រឡង ចំនួន១៤មុខវិជ្ជា៖ ៩ មុខវិជ្ជាគ្រឹះ ៣មុខវិជ្ជាជំនាញសំខាន់ និង២មុខវិជ្ជាជម្រើស។ ៩ មុខវិជ្ជាគ្រឹះ មានដូចជា៖
• គណនេយ្យសម្រាប់អាជីវកម្ម F1
• គណនេយ្យគ្រប់គ្រង F2
• គណនេយ្យហិរញ្ញវត្ថុ F3
• ច្បាប់ពាណិជ្ជកម្មកម្ពុជា (មានតម្លៃស្មើមុខវិជ្ជា F4)
• ការគ្រប់គ្រងការអនុវត្តការងារ F5
• ជំនាញពន្ធដារកម្ពុជា (មានតម្លៃស្មើមុខវិជ្ជា F6)
• របាយការណ៍ហិរញ្ញវត្ថុ F7
• សវនកម្ម និងការធានាអះអាង F8 និង
• ការគ្រប់គ្រងហិរញ្ញវត្ថុ F9។
រីឯ៣មុខវិជ្ជាជំនាញសំខាន់ មានដូចជា៖
• អភិបាលកិច្ច ហានិភ័យ និងក្រមសីលធម៌ P1
• របាយការណ៍សារជីវកម្ម P2
• ការវិភាគអាជីវកម្ម P3 ។
និង២មុខវិជ្ជាជម្រើស មានដូចជា៖
• ការគ្រប់គ្រងហិរញ្ញវត្ថុកម្រិតខ្ពស់ P4 និង
• ការគ្រប់គ្រងការអនុវត្តការងារកម្រិតខ្ពស់ P5។
កម្មវិធីសិក្សានេះ អាចសិក្សាជាថ្នាក់ក្រៅម៉ោងបានដោយមិនប៉ះពាល់ដល់ម៉ោងធ្វើការរបស់បុគ្គលិកមន្រី្ដរាជការគ្រប់ស្ថាប័ន ដោយលោកអ្នកអាចសិក្សា ជារៀងរាល់ចុងសប្ដាហ៍ថ្ងៃសៅរ៍ ឬអាទិត្យ។ កម្មវិធីសិក្សាជំនាញគណនេយ្យនេះ ត្រូវបានរៀបចំការប្រឡង និងការកែទៅលើវិញ្ញាសារប្រឡង ដោយសា្ថប័នសមាគមគណនេយ្យករជំនាញ ហៅកាត់ថា ACCA មានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ដោយ ១៨៣ប្រទេស។ ជាពិសេសវិទ្យាស្ថាន CamEd Business School គឺជាវិទ្យាស្ថាននាំមុខគេនៅកម្ពុជា ដែលផ្ដោតការបង្រៀនជាចម្បងទៅលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មនេះ ហើយក៏ជាវិទ្យាស្ថានតែមួយគត់ ដែលត្រូវបានទទួលស្គាល់គុណភាពនៃការបណ្ដុះបណ្ដាលកម្រិតខ្ពស់បំផុតផ្លាទីនីម(Platinum)នៅកម្ពុជា។ សាស្ត្រាចារ្យរបស់ CamEd Business School គឺជាសុទ្ធតែជាអ្នកដែលមានជំនាញឯកទេសខ្ពស់ ហើយក៏ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិផងដែរ។ វិទ្យាស្ថានCamEd Business School បានបណ្ដុះបណ្ដាលអ្នកជំនាញមកពីបណ្ដាក្រុមហ៊ុន ដែលឈានមុខគេ នៅប្រទេសកម្ពុជាជាច្រើនដូចជា៖ ក្រុមហ៊ុនសវនកម្មខ្នាតអន្តរជាតិ PwC KPMG E&Y Deloitte ធនាគារកាណាឌីយ៉ា និង ANZ Royal ។ ពត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល [email protected] ឬ ទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១ ឬតាមរយៈគេហទំព័រ www.cam-ed.com។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com