ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កត្តាដែលជំរុញឲ្យស្ត្រីងាយនឹងមានជំងឺពុកឆ្អឹងខ្លាំងជាងមនុស្សប្រុស
× ជំងឺពុកឆ្អឹងមានន័យថា ឆ្អឹងរបស់អ្នកជំងឺមានលក្ខណៈខ្សោយ និងងាយបាក់បំផុតទោះបីជាគ្រោះថ្នាក់តិចតួច ឬដួលក៏អាចធ្វើឲ្យបាក់បានដែរ។ យ៉ាងណាមិញ សម្រាប់មនុស្សស្រីផ្ទាល់ គឺមានឱកាសច្រើនណាស់ដែលធ្វើឲ្យពួកគេងាយកើតជំងឺពុកឆ្អឹង។ កត្តាប្រឈមមុខខ្លះអាចគ្រប់គ្រងបាន ខណៈពេលដែលផ្សេងទៀតមិនអាចគ្រប់គ្រងបានទេ។
កត្តាដែលមិនអាចគ្រប់គ្រងបាន
• ជាមនុស្សស្រី
• អាយុច្រើន
• រ៉ាំងរដូវ
• មានរាងតូច និងស្គម (តិចជាង ៥៧គីឡូក្រាម)
• គ្រួសារធ្លាប់មានប្រវត្តិកើតជំងឺពុកឆ្អឹង
• ជាមនុស្សស្បែកស ជនជាតិអាស៊ី ប៉ុន្តែស្ត្រីអាហ្វ្រិកកាត់អាមេរិក និងឡាតាំងក៏ប្រឈមមុខដែរ
• មិនមករដូវ
• កំពុងតែមានជំងឺដែលធ្វើឲ្យប្រឈមខ្ពស់នឹងជំងឺពុកឆ្អឹងដូចជា ជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis ជំងឺទឹកនោមផ្អែមប្រភេទទី១ ឆាប់រ៉ាំងរដូវ មិនឃ្លានអាហារ
• មិនហាត់ប្រាណគ្រប់គ្រាន់
• ប្រើថ្នាំរយៈពេលយូរដូចជា៖ Glucocorticoids, ថ្នាំប្រឆាំងការប្រកាច់ ថ្នាំក្រពះ ថ្នាំមហារីកជាដើម
កត្តាដែលអាចគ្រប់គ្រងបាន
• ជក់បារី
• ញ៉ាំគ្រឿងស្រវឹងច្រើន
• របបអាហារដែលមិនសូវមានជាតិទឹកដោះគោ កាលស្យូម និងវីតាមីន D
• មិនបានហាត់ប្រាណគ្រប់គ្រាន់
អ្នកក៏ប្រហែលជាមានរោគសញ្ញាប្រកាសអាសន្ននៃជំងឺពុកឆ្អឹងដែរ។ បើសិនជាវាកើតមានមែនចូរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើតេស្ត ឬព្យាបាល។ អាការៈទាំងនោះអាចមានដូចជា៖
• ស្រុញកម្ពស់ ឬចាប់ផ្តើមឈឺនៅខ្នងដោយមិនដឹងមូលហេតុ
• អាយុចាប់ពី ៤៥ឆ្នាំឡើទៅ ឬក្រោយពេលរ៉ាំងរដូវ និងបាក់ឆ្អឹង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com