អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន គ្រី​ដ គ្រុប បាន​បើក​ដំណើរការ​គម្រោង​ទី​៣​របស់ខ្លួន “​អា​រ៉ា​តា ហ្កា​ដិ​ន រ៉េ​ស៊ី​ដិ​នស៍​” ក្នុងប្រទេស​កម្ពុជា​
21, Aug 2017 , 4:01 pm        
រូបភាព
​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅនេះ ក្រុមហ៊ុន​គ្រី​ដ គ្រុប បាន​ប្រារព្ធ​ពិធី​បើក​សម្ភោ​ធលក់​ជា​ផ្លូវការ​នូវ​គម្រោង​អា​រ៉ា​តា ហ្កា​ដិ​ន រ៉េ​ស៊ី​ដិ​នស៍ (​អា​រ៉ា​តា​) នៅ​ទីតាំង​គម្រោង​ផ្ទាល់ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

គ្រី​ដ គ្រុប ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន ដែលមាន​បទពិសោធ​ប្រមាណ​២០​ឆ្នាំទៅ​វិស័យ​អចលនទ្រព្យ​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន ហើយ​ថែមទាំង​បាន​ពង្រីក​ទុនវិនិយោគ​អចលនទ្រព្យ​ទៅកាន់​ប្រទេស​ជាច្រើន​ដូចជា ម៉ាឡេស៊ី វៀតណាម មី​យ៉ាន​ម៉ា បង់​ក្លា​ដេ​ស ឡាវ និង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១២ មកម្ល៉េះ​។ អា​រ៉ា​តា​ជា​គម្រោង​ទី​៣ របស់​ក្រុមហ៊ុន “Creed Cambodia Co., Ltd.” ក្នុងប្រទេស​កម្ពុជា ជាមួយ​ដៃគូ​អភិវឌ្ឍ​ក្នុង​តំបន់ “Triple Gem Assets Co., Ltd.” ដោយ​គម្រោង​ទី​១​គឺជា គម្រោង​ខុន​ដូ បូ​ដាយ​ជូ មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​គម្រោង​ទី​២​គឺ បុរី​មហា​សែន​សុខ​។ Creed និង​Triple Gem បានចាប់ផ្តើម​សហការគ្នាជាមួយ​ម្ចាស់​អភិវឌ្ឍ​ជប៉ុន “Hoosiers Holdings” ក្នុងការ​អភិវឌ្ឍ​គម្រោង​អា​រ៉ា​តា​។ ចាប់តាំងពី​បង្កើត​ក្រុមហ៊ុន​នា​ឆ្នាំ​១៩៩៤​មក ក្រុមហ៊ុន Hoosiers បាន​អភិវឌ្ឍ​ន៏​ទៅលើ​២៦១​គម្រោង ដែលមាន​ប្រមាណ​២​ម៉ឺន​យូ​នី​ត ព្រមទាំង​បាន​ចុះបញ្ជី​ទីផ្សារ​ហ៊ុន​តូ​ក្យូ​ផងដែរ​។ ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន​គ្រី​ដ គ្រុប លោក Toshiko Muneyoshi បាន​មានប្រសាសន៍ថា “​ពួកយើង​នាំយក លក្ខណៈពិសេស​ពី​ប្រទេស​ជប៉ុន ទាំង​គុណភាព​សំណង់ និង​រចនាបថ​ល្អ​ប្រណិត​សម្រាប់​គម្រោង​អា​រ៉ា​តា​។​



​គម្រោង​នេះ​មានផ្ទះ​សរុប​ប្រមាណ ៥០០​ខ្នង​ក្នុងដំណាក់កាល​ទី​១ ដែល​រួមមាន​ប្រភេទ​ផ្ទះ​ច្រើន​ប្រភេទ​ក្នុងការ​ជ្រើសរើស​ដូចជា ផ្ទះ​ហាង (A&B), វីឡា​កូនកាត់ (A&B), វីឡា​ភ្លោះ​, ជេ​កវី​ឡា​, ឃ្វី​ន​វីឡា និង​ឃី​ង​វីឡា ដែល​ក្នុង​គម្រោង​នេះ​មាន​ផ្តល់ជូន​លោកអ្នក​នូវ​គ្រឿង​បរិក្ខារ​ដូចជា អាង​ហែល​ទឹក​មនុស្ស​ធំ អាង​ហែល​ទឹក​កូនក្មេង កន្លែង​ក្មេង​លេង ហាង​កាហ្វេ មី​នី​ម៉ា​ត កន្លែង​ហាត់ប្រាណ កន្លែង​វាយ​សី និង​សេវាកម្ម​រថយន្ត​ដឹកជញ្ជូន​ម្ចាស់​គេហដ្ឋាន​ទៅកាន់​គម្រោង​អ៊ី​អន​២​ផងដែរ​។

 តាម​ប្រសាសន៍​របស់លោក Muneyoshi បាន​ពន្យល់​បកស្រាយ​អំពី​អត្ថន័យ​នៃ​គម្រោង​ថ្មី​នេះ​ថា ពាក្យ​អា​រ៉ា​តា​មាន​ជា​ភាសា​ជប៉ុន មានន័យថា​ថ្មី ដែល​ឈ្មោះ​នេះ​ត្រូវ​បានដាក់​ដោយសារ​តែមាន​ទីតាំង​ស្ថិតក្នុង​តំបន់​ភ្នំពេញ​ថ្មី​។ គម្រោង​នេះ​ផ្តល់ជូន​លោកអ្នក​នូវ​ជីវិត​រស់​នៅ​បែប​ទាន់សម័យ និង​បរិស្ថាន​ដ៏​ស្រស់ស្រាយ​តែមួយគត់ ដែលមាន​ទេសភាព​ស្រស់បំព្រង​អម​ជាមួយ​។​



 គម្រោង​អា​រ៉ា​តា ជា​តំបន់​មួយ​មានការ​អភិវឌ្ឍ​ន៏​យ៉ាង​ឆាប់រហ័ស មាន​ប្រជាជន​រស់នៅ​ច្រើន និង​ស្ថិតនៅ​លើផ្លូវ​៤០​ម៉ែត្រ យោងតាម​ប្លង់​មេ​របស់​ទីក្រុង​ភ្នំពេញ​។ លើសពីនេះទៅទៀត គម្រោង​នេះ​មាន​ចង្ងាយ​ត្រឹមតែ ៨០០​ម៉ែត្រ​ពី​មហាវិថី​ហាណូយ មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​គម្រោង​អ៊ី​អន​២ ផ្សារ​ម៉ាក្រូ និង​កន្លែង​ផ្សេងៗ​ផងដែរ​។

​ក្រៅពី​គុណ​ប្រ​យោ​ជ​ន៏​ទីតាំង ការ​រចនា​ដ៏​ល្អ​ប្រណិត​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ ស្ថាបត្យករ​ជនជាតិ​ជប៉ុន លោក Hisaya Sugiyama ជា​អគ្គនាយក Quincy Studio Inc. និង​ជា​អ្នកជំនាញ​ផ្នែក​ស្ថាបត្យកម្ម ដែលមាន​បទពិសោធន៍​ទៅលើ​ធុរកិច្ច​ស្ថាបត្យកម្ម និង​អភិវឌ្ឍន៍​គម្រោង​ទាំង​ក្នុង និង​ក្រៅប្រទេស​ជាង​រយៈពេល​២៨​ឆ្នាំ​។

​ទស្សន​មួយ​ក្នុង​ចំ​ណោ​យ​ទស្សនវិស័យ​ដ៏​លេចធ្លោ​របស់គាត់ គឺ​សួនច្បារ​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ដ៍​ធំ​ទូលាយ ៤០​ម៉ែត្រ​។ សួនច្បារ​ដែលមាន​ទំហំ​ជិត ១​ហិច​តា មាន​ទេសភាព​ស្រស់ស្អាត​តែមួយគត់​ពី​ទិសខាងកើត ដល់​ខាងលិច ។ ផ្ទៃដី​ត្រូវបាន​ធ្វើឱ្យ​មិន​ស្មើរ​គ្នា ដើម្បី​បង្កើតជា​ផ្លូវ​ដើរ និង​ទីធ្លា​ខាងក្រៅ​ធំ​ទូលាយ ។ អ្នករស់នៅ និង​អ្នកជិតខាង​អាច​ប្រមូល​ផ្តុំគ្នា អង្គុយ​ជជែក​គ្នា​នៅលើ​របង ដើរ​កំសាន្ត នៅតាម​ដងផ្លូវ​ដែលមាន​ទេសភាព​ពណ៌​បៃតង បរិយាកាស​ជាទី​មនោ​រម្យ មាន​សុវត្ថិភាព សម្រាប់​សម្រាក​លំហែកាយ រាំលេង​កម្សាន្ត នៅលើ​វាទី​ធ្លា​វាលស្មៅ​ពណ៌​បៃតង​។ មាន​អាហារ​ដ្ឋា​ន​២​ឬ​៣​កន្លែង​សម្រាប់​ផ្តល់​សេវាកម្ម​អាហារ និង​ភេសជ្ជៈ​សម្រាប់​អតិថិជន​។



​គាត់​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ផ្នែក​ខាងត្បូង​នៃ​សួន​ស្បា​រ​ច្បារ ឆ្លង​ពី​ផ្លូវ​នោះ​គឺ​ផ្ទះ​ហាង ហើយ​នៅ​ចំ​កណ្តាល​គឺ​ក្លោង​ទ្វារធំ​របស់​អា​រ៉ា​តា ។ ជួរ​ផ្ទះ​ហាង​ដែល​បែរមុខ​ចំ​សួន​ស្បា​រ​នេះ នឹង​ក្លាយជា​ទិសដៅ​ចំបង​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរ​ណ៏ ហើយក៏​អាច​នឹង​ប្រកួតប្រជែង​ជាមួយ Omote-Sando នៃ​ទីក្រុង​តូ​ក្យូ Third Street Promenade នៃ​ទីក្រុង​សាន់​តា ម៉ូ​នី​កា Oxford Street នៃ​ទីក្រុង​ឡុង​ដុង -​ល​- ។​

​អំពី​គម្រោង​អា​រ៉ា​តា ហ្កា​ដិ​ន រ៉េ​ស៊ី​ដិ​ន​ស៏​៖
​ទីតាំង​៖ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
​ទំនាក់ទំនង​៖ ០២៣ ៩០០ ៦៦១/ ០២៣ ៩០០ ២០១
​ទំហំ​ដី​៖១២.៦​ហិច​តា


​    ​ផ្ទះ​សរុប​៖ ដំណាក់កាល​ទី​១ ៥០២​ខ្នង​, ចាប់ផ្តើម​ដំណើរការ​សាងសង់​៖ ខែកញ្ញា ឆ្នាំ​២០១៧
​តម្លៃ​៖ ចាប់ពី ៨៧០០០​ដុល្លារ​
​វេ​ប​សាយ​៖
arata-residences.com/
​ហ្វេ​ស​បុក​៖
@CreedCambodia












( អត្ថបទ​ពា​ណិ​ជ្ចក​ម្ម )
 

© រក្សាសិទ្ធិដោយ thmeythmey.com