ជាតិ
វីដេអូ
មុខម្ហូប​ពី​ដើម​«​ក្រវាញ​»​អត្តសញ្ញាណ​ក្នុង​ឃុំ​អូរ​សោម
12, Apr 2020 , 10:59 pm        
រូបភាព
​ពោធិ៍សាត់​៖ មុខម្ហូប​ដែល​ច្នៃ​ពី​ដើម​ក្រវាញ បាន​ក្លាយជា​ម្ហូប​អត្តសញ្ញាណ​ប្រចាំ​ឃុំ​អូរ​សោម ដែល​ស្ថិត​ក្នុងស្រុក​វាលវែង​។ ក្រុមការងារ​នៃ​កម្មវិធី «​មែក​សឺ​ដែ​ស និង​កំណប់​អាថ៌កំបាំង​» ដែល​ផ្តួចផ្តើម​ដោយ​ក្រុមហ៊ុន ស្តា​អូ​តូ ខេ​ម​បូ​ឌា សហការ​ផលិត​ដោយសារ​ព័ត៌មាន​ថ្មីៗ និង​Fresh News និង​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍ បាន​ទៅដល់​ឃុំ​អូរ​សោម និង​បាន​ភ្លក្ស​ម្ហូប​អត្តសញ្ញាណ​នៅក្នុង​សហគមន៍​អេកូ​ទេសចរណ៍​មួយ​នេះ​។



​សូម​អញ្ជើញ​ទស្សនា វីដេអូ​ខាងក្រោម​នេះ​៖



«​ក្រវាញ​» មាន​ដើម​ដូច​រំដេង ស្លឹក​រលីង​ដូចគ្នា តែ​ក្រវាញ មាន​ដើម​ខ្ពស់ជាង​ដើម​រំដេង គឺមាន​កម្ពស់​ប្រហែល​ពីមួយ​ម៉ែត្រ ទៅមួយ​ម៉ែត្រ​កន្លះ មាន​ផ្កា ផ្លែ ដុះ​ចេញពី​(​ពី​គល់​) ជា​ចង្កោម ដូច​ទង​ផ្កា​រំដេង​។ នេះ​បើតាម​សៀវភៅ​កម្ពុជា​សុរិយា​លេខ​១ ឆ្នាំ​២០១៣ ដែល​សរសេរ​ទៀតថា ផ្លែ​ក្រវាញ មាន​រាង​មូល​ប៉ុនៗ​ម្រាមដៃ មាន​ស្រោម​ស្តើ​គ្របពីលើ ផ្លែ​មាន​សម្បក​ស គ្រាប់​ខាងក្នុង​ខ្មៅ មាន​ពី​២​ទៅ​៣​គ្រាប់​ក្នុង​មួយ​ផ្លែ មាន​រសជាតិ​ហិ​រ​ខ្លាំង​ដូច​ប្រេងខ្យល់ តម្លៃ​ខ្ពស់​៕






 

Tag:
 ក្រវាញ​
 ​ អូរ​សោម​
 ​ ម្ហូប​
© រក្សាសិទ្ធិដោយ thmeythmey.com