អត្ថបទពាណិជ្ជកម្ម
រថយន្ត Range Rover Velar ស៊េរី 2018 នឹង​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​ឆាប់ៗ​នេះ​
21, Aug 2017 , 4:29 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖​រថយន្ត Range Rover Velar លក្ខណៈ​គ្រួសារ​(SUV)​ដ៏​ទំនើប​ស៊េរី​ឆ្នាំ​2018 ដែល​លោកអ្នក​ទន្ទឹងរង់ចាំ​នោះ នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​ថ្ងៃទី​25 សីហា 2017​នេះហើយ ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ទទួល​សិទ្ធ​ចែកចាយ​ផ្តាច់មុខ​រថយន្ត Jaguar និង Land Rover​។
 
Range Rover Velar គឺជា​រថយន្ត​ស្ថិតនៅក្នុង​ត្រកូល​Z Range Rover ហើយ​វា​ត្រូវបាន​ផលិតឡើង​យ៉ាង​ប្រណិត សាក​សម​នឹង​ភាពទាន់សម័យ​នាពេល​បច្ចុប្បន្ននេះ​ផងដែរ​។ រថយន្ត​ថ្មីស្រឡាង​នេះ ប្រវែង​តួ​រប​ស់វា​ស្ថិតនៅ​ចន្លោះ Range Rover Evoque និង Range Rover Sport​។​



​បច្ចេកវិទ្យា​ទំនើប ដែល​ឈានមុខ​គេ ត្រូវបាន​បំពាក់​លើ​រថយន្ត Range Rover Velar ដូចជា​អំពូល​LED​ពេញ​ចង្កៀង​ផ្នែក​ខាងមុខ ហើយ​ស្តើង​ត្រូវបាន​ផលិត​លើកដំបូង​ពុំ​ធ្លាប់មាន​ក្នុង​ត្រកូល Range Rover​។ ដៃ​ទ្វារ​ស្វ័យប្រវត្តិ​ទំនើប​ដំបូង​គេ ត្រូវបាន​ផលិត​យ៉ាង​ពិសេស​ដែល​លូត​ចេញចូល​ដោយ​ស្វ័យប្រវត្តិ​នៅពេល​លោកអ្នក​ចាក់សោរ ឫ​បើក​សោរ​។

Activity Key ផ្តល់​ភាពងាយស្រួល​ដោយ​អនុញ្ញាតអោយ​ម្ចាស់​រថយន្ត អាច​លេង​កីឡាហែលទឹក រត់​ហាត់ប្រាណ ឡើង​ភ្នំ​ដោយ​ពុំ​ចាំបាច់​ភ្ជាប់​សោរ​រថយន្ត​តាម​ខ្លួន​ទៀតឡើយ​។ កំលាំង​ម៉ាស៊ីន​ខ្លាំង Supercharged 3.0​លីត្រ V6 380HP 8​លេខ​អូ​តូ ដែល​លោកអ្នក​អាច​បង្កើនល្បឿន​ពី 0 ទៅ 100 ត្រឹមតែ​រយៈពេល 5.3​វិនាទី ជាមួយនឹង​កង់​ទំហំ 21​អ៊ីង បែប​ស្ព័​រ​យ៉ាង​ស្រស់ស្អាត​ទៀតផង​។ លោកអ្នក​អាច​បើកបរ​បាន​ក្នុង​ជំរៅ​ទឹក​រហូតដល់ 650​មី​លី​មែត្រ ហើយ​វា ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិទ្យា​សម្លេង របស់​ចក្រភព​អង់គ្លេស​(Meridian) កំលាំង 1600W យ៉ាង​ពិ​រោះ រួមជាមួយ​ប្រព័ន្ធ In Control Touch Pro Duo LED 10​អ៊ីង និង ការបញ្ជា​ឧបករណ៍​ផ្សេងៗ​ទៀត​យ៉ាង​រលូន កៅអី​ត្រជាក់​ត្រូវបាន​បំពាក់​យ៉ាង​ប្រណិត​ដែល​ផ្តល់នូវ​ផាសុខភាព​ក្នុងពេល​បើកបរ​។​



​តួ​រថយន្ត​ត្រូវបាន​ផលិត​ដោយ​លោហៈធាតុ​អាលុយមីញ៉ូម​(​សំរាប់​ផលិត​យន្តហោះ​) ដែល​ស្វិត​ហើយ​ធន់​នឹង​ការប៉ះទង្គិច (​រថយន្ត​មាន​សមត្ថភាព​ទំ​ពក់​សន្តោង ដែលមាន​ទំងន់​រហូតដល់​2500​គីឡូ និង​រថយន្ត​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការបង្ហាញ​ពី​ទិសដៅ សំរាប់​ធ្វើការ​ថយក្រោយ​ដើម្បី​សំរួល​ដល់​ការ​ថ្ពក់​យ៉ាង​ងាយស្រួល​) ប្រព័ន្ធ​ការពារ​ការប៉ះទង្គិច​នៅ​ជុំវិញ​រថយន្ត ប្រព័ន្ធ​វាស់​សំពាធ​ខ្យល់ និង​ប្រព័ន្ធ​ចូល​ចត​រថយន្ត​ស្វ័យប្រវត្តិ​ដើម្បី ផ្តល់​ភាពងាយស្រួល​ដល់​ការបើកបរ​។

​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​ធ្វើការ​បើកបរ​សាកល្បង​និង​ជាវ​រថយន្ត​ដ៏​ប្រណិត​មួយណា ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​
​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​

​សូម​ទំនាក់ទំនង​៖  023 888-811 / 070 999-111
​គេហទំព័រ ផ្លូវការ​៖ www.landrovercambodia.com
​ទំព័រ Facebook ផ្លូវការ​៖ Land Rover Cambodia
​ទំព័រ Instagram ផ្លូវការ​៖ @LandRoverCambo





 
(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com