ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
ក្រុងមួយនៅបារាំងបំពាក់រ៉ាដាដើម្បីចាប់រថយន្តដែលរំលោភសិទ្ធិអាទិភាពរបស់ថ្មើរជើង
21, Aug 2017 ,
8:39 pm
រូបភាព
×
ដោយ:
ធីតា
រ៉ាដាការពារថ្មើរជើង ត្រូវបានបំពាក់នៅក្នុងតំបន់ La Grande Motte និងជាលើកដំបូងបំផុតក្នុងប្រទេសបារាំង។ នេះបើតាមការផ្សាយរបស់ France 3 Occitanie។
រ៉ាដា អាចចាប់បានទីតាំងនៃការចតរថយន្ត រួមទាំងសកម្មភាពនៃការបើកបរ ខណៈដែលថ្មើរជើងឆ្លងកាត់ផ្លូវ។ រ៉ាដានេះ មិនផ្តោតលើរូបភាពថ្មើរឆ្លងកាត់ផ្លូវជាសំខាន់នោះឡើយ ប៉ុន្តែវាតាមចាប់រថយន្តណាដែលរំលោភលើអាទិភាពរបស់ថ្មើរជើង។
ឧបករណ៍នេះ ត្រូវបានផលិតដោយភ្នាក់ងារសន្តិសុខបណ្តាញផ្លូវថ្នល់បារាំង (AFS2R)។ រាល់សកម្មភាពមិនប្រកតី រ៉ាដានឹងត្រូវបញ្ជូនវីដេអូដោយស្វ័យប្រវត្តិទៅកាន់ការិយាល័យប៉ូលីសក្រុង La Grande Motte ផ្ទាល់ ដែលអាចកំណត់ការពិន័យអ្នកបររថយន្ត ដែលចតដោយមិនគោរពតំបន់អាទិភាពរបស់ថ្មើរជើង។
ដំណើរការចាប់តាំងពីដើមខែសីហា មក រ៉ាដាមានដែលអាចថតស្លាករថយន្តយ៉ាងច្បាស់ រួមទាំងសកម្មភាពទាំងមូល បន្តអនុវត្តសាកល្បងរយៈពេល៣ខែ។ បន្ទាប់មក អង្គភាពជំនាញបារាំង គ្រោងបំពាក់នៅតាមក្រុងផ្សេងៗទៀត ដូចជា Lyon និង Calais ជាដើម។
អ្នកបើកបរដែលរំលោភអាទិភាពថ្មើរជើង អាចរងពិន័យចាប់ពី១៣៥អឺរ៉ូ [ជិត១៦០ដុល្លារអាមេរិក] និងរងការដក៤ពិន្ទុនៅលើបណ្ណបើកបរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម