ជាតិ
មេបក្ស​ប្រឆាំង​៖«​យើង មិន​យកប្រាក់ និង​បុណ្យ​សក្តិ ទៅ​ទាក់ទាញ​ពលរដ្ឋ​ទេ​»
21, Aug 2017 , 5:39 pm        
រូបភាព
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់មន្រ្តីមូលដ្ឋានរបស់ខ្លួន ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២0១៧។ រូបភាពីទំព័រហ្វេសបុក Kem Sokha
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់មន្រ្តីមូលដ្ឋានរបស់ខ្លួន ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២0១៧។ រូបភាពីទំព័រហ្វេសបុក Kem Sokha
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងការ​បោះឆ្នោត ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជឿជាក់​លើ​កម្មវិធី​នយោបាយ ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។ ផ្ទុយទៅវិញ ការប្រើប្រាស់​ថវិកា តួនាទី និង​តំណែង ដើម្បី​ទាក់ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ មិន​ស្ថិតក្នុង​យុទ្ធសាស្ត្រ​របស់​មេបក្ស​ប្រឆាំង​រូបនេះ ឡើយ​។



​ឯកឧត្តម កឹម សុខា បាន​ថ្លែង​នូវ​សារ​នយោបាយ​ខាងលើ ក្នុង​វេទិកា​ចុះ​ជួប​មន្ត្រី​មូលដ្ឋាន​របស់ខ្លួន​ក្នុង​ខេត្តពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២0១៧​នេះ​។ សារ​នយោបាយ​នេះ ក៏​ត្រូវបាន​ឯកឧត្តម កឹម សុខា យកទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែរ​។

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឯកឧត្តម កឹម សុខា បាន​សរសេរ​យ៉ាង​ដូច្នេះ​៖​យើង​នឹង​យក​កម្មវិធី​នយោបាយ និង​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដាក់ជូន​ប្រជាពលរដ្ឋ​ខ្មែរ ជា​អ្នកសម្រេច ដោយ​យើង​មិន​យក​ទឹកប្រាក់ តួនាទី បុណ្យ​សក្តិ ទៅ​ទាក់ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​នោះទេ​»​។​

​ឯកឧត្តម កឹម សុខា បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រៀបចំ​កម្មវិធី​នយោបាយ​ជាក់ស្ដែង ដែល​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ ឯកឧត្តម កឹម សុខា នៅតែ​និយាយថា លទ្ធផល​បោះឆ្នោត ដែល​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ គឺជា​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់ឃើញ​៕


Tag:
 កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com