កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ អត្ត​ព​លិ​ក​កម្ពុជា​បាន​កក់​មេដាយ​៣ទៀតហើយ ឲ្យ​កម្ពុជា​
21, Aug 2017 , 5:38 pm        
រូបភាព
កីឡាការិនី អ៊ុន ស្រីយ៉ា កំពុងពិភាក្សាជាមួយគ្រូបង្វឹក​លោក សុខ ម៉ុង ពេលប្រកួតជាមួយឡាវ
កីឡាការិនី អ៊ុន ស្រីយ៉ា កំពុងពិភាក្សាជាមួយគ្រូបង្វឹក​លោក សុខ ម៉ុង ពេលប្រកួតជាមួយឡាវ
ដោយ:
​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ ណាត សៀក​និ​ន (​ពេជ្រ ម្ទេសខ្មាំង​)​បាន​កក់​មេដាយ​សំរឹទ្ធ​១ ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ម៉ាឡេស៊ី​ឲ្យ​កម្ពុជា បន្ទាប់ពី​បាន​យកឈ្នះ​កីឡាករ​សិង្ហ​បុរី Daniel Dbdul ដោយ​ពិន្ទុ នៅ​រសៀល​ថ្ងៃទី​២១ ខែសីហា នេះ​។ ទន្ទឹមនឹងនេះ កីឡាករ​ប៉េតង់ សុខ ចាន់​មាន និង​កីឡាការិនី  អ៊ុន ស្រី​យ៉ា ក៏បាន​កក់​មេដាយ​​ម្នាក់​១​គ្រឿង​ឲ្យ​កម្ពុជា​ផងដែរ​។

 


​ក្រោយ​ឆ្លង​កាតា់​ការប្រកួត​៣​ទឹក​យ៉ាង​ស្វិតស្វាញ នៅ​កីឡដ្ឋាន MITEC, Hall 8 កីឡាករ ណាត សៀក​និ​ន ត្រូវបាន​អាជ្ញាកណ្តាល កាត់ក្តី​ឲ្យ​ឈ្នះ កីឡាករ​សិង្ហ​បុរី Daniel Dbdul ដោយ​ពិន្ទុ​លើ​ប្រភេទ​ទម្ងន់​ក្រោម​៥៦​គីឡូក្រាម​។ ជ័យជម្នះ​នេះ មានន័យថា សៀក​និ​ន បាន​កក់​មេដាយ​១​ទៀត លើ​វិញ្ញាសា​ប្រដាល់សកល​ឲ្យ​កម្ពុជា​។ កីឡាករ​ដែល​គេ​ដាក់​រហស្សនាម ពេជ្រ ម្ទេសខ្មាំង ត្រូវ​ជួប​ប្រកួត​ជាមួយ   កីឡាករ​ហ្វីលីពីន ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី​២២ ខែសីហា​។ 

​ជាមួយគ្នានេះ កីឡាករ សុខ ចាន់​មាន និង​កីឡាការិនី អ៊ុន ស្រី​យ៉ា សុទ្ធ​តែមាន​មេដាយ​សំរឹទ្ធ​ម្នាក់​១ នៅក្នុង​ដៃ ក្រោយ​យកឈ្នះ​គូប្រជែង​លើ​វិញ្ញាសា​១​នាក់ ទល់​១​នាក់ រៀងៗ​ខ្លួន​។ ក្នុងនោះ​កីឡាករ សុខ ចាន់​មាន យកឈ្នះ​កីឡាករ​សិង្ហ​បុរី ១៣-៤ បន្ទាប់មក​ឈ្នះ​ថៃ ១៣-៤ និង​ហ្វីលីពីន ១៣-០​។  រីឯ​កីឡាការិនី អ៊ុន ស្រី​យ៉ា យកឈ្នះ​កីឡាការិនី​ឡាវ ១៣-៩ ឈ្នះ​មី​យ៉ាន់​ម៉ា ១៣-៩ និង​កីឡាការិនី​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ១៣-៩​។​

​អត្ត​ព​លិ​ក​កម្ពុជា​ទាំងពីរ​រូបនេះ នឹង​ដឹក​ដៃ​គ្នា ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី​២២ ខែសីហា ក្នុងនោះ​កីឡាករ សុខ ចាន់​មាន ជួប​ជាមួយ​កីឡាករ​ម៉ាឡេស៊ី ខណៈ​កីឡាការិនី អ៊ុន ស្រី​យ៉ា ប៉ះ​កីឡាការិនី​វៀតណាម​៕     


Tag:
 ​ប្រដាល់សកល​
  ពេជ្រ ម្ទេស​ខ្លាំង​
  SEA Games 2017
  សុខ ចាន់​មាន​
  អ៊ុន ស្រី​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com