ពីនេះ ពីនោះ
ព្យុះ​ស៊ីក្លូន​មួយ​មាន​បរិ​មាណទឹក ២០ ០០០​លាន​តោន​
22, Aug 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​លើ​មហាសមុទ្រ​ត្រូ​ពិ​ក នា​ចុង​វស្សានរដូវ ច្រើន​មាន​ខ្យល់ព្យុះ​កើតឡើង​ជា​ញឹក​ញ៉ាប់​។ កាលណា​ទឹក​ឡើង​ក្ដៅ​ខ្លាំ វា​កញ្ជ្រោល​ឡើង​។ បាតុភូត​នោះ​ក៏​ប្រែ​ក្លាយទៅជា​ព្យុះ​ស៊ីក្លូន​។ ដំបូង ខ្យល់​ក្ដៅ​និង​សើម​ស្ទុះ​ឡើងលើ​ផ្ទៃសមុទ្រ​។ ពេល​ឡើង​ខ្ពស់ វា​ចុះ​ត្រជាក់​។ ដោយសារ​ខ្យល់​ត្រជាក់​មិនអាច​ផ្ទុក​ចំហាយ​ទឹកបាន​ច្រើន​ដូច​ខ្យល់​ក្ដៅ សំណើម​នេះ​ក៏​ក ជា​កូន​តំណក់​ទឹកតូចៗ និង​ផ្ដុំគ្នា​ជា​ពពក​មួយ​ផ្ទាំង​ធំ​បញ្ឈរ ដែល​អាចមាន​កម្ពស់រ​ហូត​ដល់​១៨០០០​ម​។



​ទឹក ២០ ០០០​លាន​តោន នេះ​ជា​បរិមាណ​ទឹកបាន​មក​ពី​ចំហាយ​ទឹក ដែល​បង្កើតឡើង​ដោយ​ព្យុះ​ស៊ីក្លូន​មួយ​ក្នុង​មួយថ្ងៃៗ​។ បរិមាណ​ទឹកភ្លៀង​ដែល​ធ្លាក់​ស្រោចស្រព​មកលើ​កន្លែង​មួយ​តាមផ្លូវ​វា មាន​ប្រមាណ​៥០០​ម​ម​/​ម៉ គឺ​ស្មើរ​នឹង​៥០០​ល​/​ម​២​។ នៅ​កោះ​រេ​អ៊ុយ​ញ៉ុ​ង​(Reunion)​ខែមករា ឆ្នាំ​១៩៦៦ ព្យុះ​ស៊ីក្លូន​ដឺ​នី​ស​(Denise)​បាន​បង្អុរ​ទឹកភ្លៀង ១៨២៥​ម​ម ក្នុង​២៤​ម៉ោង​។ សូមកុំ​គិតថា ដោយសារ​ហេតុនេះ ព្យុះ​ស៊ីក្លូន​អាច​ប្រៀបបាន​នឹង​អាងទឹក​មួយ ដែល​បញ្ចេញ​ទឹក​ចោល​អស់​នោះឡើយ​។ តាមពិតទៅ រំហួត​ទឹក​ភាយ​ចេញពី​ដី​ទៅវិញ​ក៏​ខ្លាំង​ណាស់ដែរ ខ្លាំ​រហូតដល់​អា​ទូទាត់​ទឹក ដែល​បាន​ធ្លាក់​កម​។ ដូច្នេះហើយ ព្យុះ​មិន​ស្បើយ​អស់​ទឹក​ទេ តែ​បែរជា​មានទឹក​រហូត​ទៅ​វិញ​។​

(​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី​អង្គការ​ស៊ី​ប៉ា​។
​អត្ថ​ប​បទ​ខាងលើ​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​ដែលមាន​ចំណងជើង​ថា​៖ គ្រោះមហន្តរាយ ធម្មជាតិ​។
​សូម​ចូលរួម​ជួយ​ជាវ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ី​ប៉ា​។
​អង្គការ​ស៊ី​ប៉ា គឺជា​អង្គ​ការជួយ​ជំរុញ​ការអាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​)​។​






© រក្សាសិទ្ធិដោយ thmeythmey.com